Connect with us

ព័ត៌មានជាតិ

ខេត្តតាកែវ ប្រកាសលើកពេលរៀបចំពិធីបុណ្យអុំទូក

បានផុស

នៅ

រដ្ឋបាលខេត្តតាកែវ បានប្រកាសលើកពេលនៃការរៀបចំពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុក សំពះព្រះខែ​ បន្ទាប់ពីគ្រោងរៀបចំពិធិបុណ្យជាតិនេះនៅថ្ងៃទី២ និងទី៣ ខែវិច្ឆិកា។ ការប្រកាសលើកពេលនៃការរៀបចំពិធីបុណ្យអុំទូកនេះ គឺយោងតាមតម្រូវការចាំបាច់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសេចកក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ត កាលពីថ្ងៃទី១៤ ខែតុលា បានឲ្យដឹងថា រដ្ឋបាលខេត្តនឹងលើកពេលថ្ងៃរៀបចំពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុក សំពះព្រះខែ មកប្រារព្ធធ្វើឡើងនៅថ្ងៃសុក្រ និងថ្ងៃសៅរ៍ ទី០១-០២ ខែវិច្ឆិកា ឆ្នាំ២០២៤ វិញ នៅទីតាំងដដែលវិញ។

សូមជម្រាបថា កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤កន្លងទៅ រដ្ឋបាលខេត្តតាកែវបានប្រកាសគ្រោងរៀបចំពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុក សំពះព្រះខែ នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ទី០២ និងទី០៣ ខែវិច្ឆិកា​ ឆ្នាំ២០២៤ នៅទីតាំងបឹងតាកែវ ស្ថិតក្នុងសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

សូបញ្ជាក់បន្ថែមថា ក្នុងការរៀបចំពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុក សំពះព្រះខែ ឆ្នាំនេះ សម្រាប់ខេត្តតាកែវ មានទូកចូលរួមប្រកួតចំនួន៤៧ទូក មកពីបណ្ដាមន្ទីរ អង្គភាពជុំវិញខេត្ត និងតម្រូវឲ្យទូកនីមួយៗមានចំណុះកីឡាករ ១០នាក់ កីឡាករបម្រុង២នាក់ ប្រតិភូ១នាក់ និងគ្រូបង្វឹក១នាក់ ហើយទូកប្រកួត គឺធ្វើអំពីឈើ មិនអនុញ្ញាតឲ្យប្រើទូកលុងសម្រាប់ប្រណាំងនោះទេ៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

កសិករនៅស្រុកបារ៉ាយណ៍ បង្ហាញក្ដីសប្បាយរីករាយ ក្រោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តក្នុងបុព្វហេតុរួមគ្នាជួយកសិករយើង រួមគ្នាជួយជាតិ និងប្រជាជនយើង

សន្តិសុខសង្គម៩ ម៉ោង មុន

មនុស្ស៣នាក់​បាន​ស្លាប់ និង​២នាក់​ទៀត​កំពុង​ជួយ​សង្គ្រោះ សង្ស័យ​ករណី​ពុលស្រា ​ស

ព័ត៌មានជាតិ១១ ម៉ោង មុន

ប្រធាន​សហគមន៍​ដែន​ជម្រក​សត្វព្រៃ​សង្ឃ​រុក្ខាវន្ត អំពាវនាវ​​ប្រជាពលរដ្ឋ ឱ្យ​បញ្ឈប់​លបលួច​បរបាញ់ និងដាក់អន្ទាក់សត្វព្រៃ ក្នុងតំបន់អភិរក្ស

ព័ត៌មានជាតិ១១ ម៉ោង មុន

សង្គមស៊ីវិល សហជីព និងពលរដ្ឋចាត់ទុកកម្មវិធី«ផ្តល់ដី ការពារព្រៃ» គឺជាយន្តការដោះស្រាយបញ្ហាដីធ្លីជូនគ្រួសារក្រីក្រយ៉ាងពិតប្រាកដ

ព័ត៌មានជាតិ១២ ម៉ោង មុន

ផ្លូវថ្មើរជើង(Walk street) ចាប់​ពី​មុខ​ប្រៃសណីយ៍ដល់ ​ព្រះបរមរាជវាំងនឹងដំណើរការ នៅថ្ងៃទី០១កុម្ភៈ

Sokha Hotels

ព័ត៌មានពេញនិយម