ព័ត៌មានជាតិ
ចុះបិទខារ៉ាអូខេ និងបាបារាំងជាច្រើនកន្លែង និងឃាត់ខ្លួនមនុស្សរាប់សិបនាក់ទាំងយប់
កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញដឹកនាំដោយ លោកឃួង ស្រេង ចុះបិទអាជីវកម្មក្លឹបកម្សាន្ត ខារ៉ាអូខេភោជនីយដ្ឋានជាច្រើនកន្លែងផ្សេងគ្នានិងឃាត់ខ្លួនមនុស្សរាប់សិបនាក់ ដែលបានលួចបើកធ្វើអាជីវកម្ម ក្នុងពេលដែលមានបម្រាមពីអាជ្ញាធរក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ។
របាយការណ៍ និងកំណត់ហេតុ របស់ ក្រុមគណៈកម្មាការចម្រុះ បានបញ្ជាក់ថា នៅម៉ោងជាង ១០ យប់ កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពខណ្ឌ៧មករា បានចុះបិទទីតាំងខារ៉ាអូខេអេនជេលផាលេស (ANGEL PALACE) ស្ថិតនៅផ្លូវលេខ២១១ ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា និងមនុស្សជាង ១០ នាក់ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីរងចាំចំណាត់ការបន្ត។

ចំណែកឯទីតាំងមួយកន្លែងទៀតគឺបាបារាំងឈ្មោះ Na Na bar ស្ថិតនៅតាមបណ្តាយផ្លូវលេខ១០៤ ក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញ។
លោកអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានធ្វើការណែនាំ ឲ្យអភិបាលខណ្ឌ៧មករានិងអភិបាលខណ្ឌដូនពេញ ធ្វើលិខិតជាលាយលក្ខណ៍អក្សរបិទទីតាំងទាំង២ខាងលើនេះជាផ្លូវការ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ក្នុងសហគមន៍២០កុម្ភៈនេះ៕




អត្ថបទ៖ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ