Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ ប.ស.ស ជំរុញអង្គភាពក្រោមឱវាទ កែលម្អ និងដោះស្រាយបញ្ហាប្រឈម ផ្ដល់សេវាជូនពលរដ្ឋប្រកបដោយគុណភាព

បានផុស

នៅ

មន្ត្រី​ជាន់​ខ្ពស់ នៃ​បេឡា​ជាតិ​សន្តិសុខ​សង្គម បាន​ជំរុញ​ដល់​គ្រប់​អង្គភាព​ក្រោម​ឱវាទ​ទាំងអស់ ត្រូវតែ​រួមគ្នា​កែលម្អ និង​ខិតខំ​រិះរក​គ្រប់​មធ្យោបាយ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម និង​ចំណុច​ខ្វះខាត សំដៅ​ធានា​ការ​ផ្តល់​សេវា​សន្តិសុខ​សង្គម​ប្រកប​ដោយ​គុណភាព រហ័ស និង​ប្រសិទ្ធភាព​ខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​កិច្ចប្រជុំ​ផ្ទៃក្នុង​ប្រចាំខែ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​អង្គភាព​ក្រោម​ឱវាទ​បេឡា​ជាតិ​សន្តិសុខ​សង្គម កាលពី​ព្រឹក​ថ្ងៃ​ទី ១៦ តុលា នេះ នៅ​សាល​ប្រជុំ​សន្តិភាព​ទីស្នាក់ការ​កណ្ដាល ប​.​ស​.​ស លោក ម៉េង ហុង ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក ប​.​ស​.​ស នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​លើក​ឡើង​ថា កិច្ចប្រជុំ​ផ្ទៃក្នុង​របស់​បេឡា​ជាតិ​សន្តិសុខ​សង្គម​នា​ពេល​នេះ ដើម្បី​ត្រួតពិនិត្យ​លទ្ធផល​ការងារ​សម្រេច​បាន និង​ទិសដៅ​អនុវត្ត​បន្ត ព្រមទាំង​ពិនិត្យ​តាមដាន​វឌ្ឍនភាព នៃ​ការ​អនុវត្ត​អនុសាសន៍​ណែនាំ​របស់ លោក​រដ្ឋមន្ត្រី និង​ការ​អនុវត្ត​ផែនការ​សកម្មភាព​សម្រាប់​ឆ្នាំ ២០២៤ ដែល​មាន​នៅ​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ឆ្នាំ ២០២៤-២០២៨។

នៅ​ក្នុង​កិច្ចប្រជុំ​ផ្ទៃ​ក្នុង​នេះ លោក​ប្រតិភូ​រាជរដ្ឋាភិបាល បាន​ជំរុញ​ដល់​គ្រប់​អង្គភាព​ក្រោម​ឱវាទ​ទាំង​អស់ ត្រូវតែ​រួមគ្នា​កែលម្អ និង​ខិតខំ​រិះរក​គ្រប់​មធ្យោបាយ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម ចំណុច​ខ្វះខាត ដើម្បី​ធ្វើ​យ៉ាងណា​សម្រេច​ឱ្យ​បាន​នូវ​គោលដៅ​ដែល​បាន​កំណត់​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​អនុសាសន៍​ណែនាំ​របស់​លោក​រដ្ឋមន្ត្រី សំដៅ​ធានា​ការ​ផ្តល់​សេវា​សន្តិសុខ​សង្គម​ប្រកប​ដោយ​គុណភាព រហ័ស និង​ប្រសិទ្ធភាព​ខ្ពស់៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៩ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៥ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៧ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ភ្នំសំពៅ
សន្តិសុខសង្គម៣៧ នាទីutes មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

Sokha Hotels

ព័ត៌មានពេញនិយម