ព័ត៌មានជាតិ
ក្រសួងប្រៃសណីយ៍ ផ្តល់ជំនួយថវិកាបង់ថ្លៃសិក្សាថ្នាក់បរិញ្ញាបត្រ លើជំនាញបច្ចេកវិទ្យាឌីជីថល ៣ពាន់កន្លែង
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជូនដំណឹងដល់សាធារណជនពីការផ្តល់ជំនួយហិរញ្ញវត្ថុ ចំនួន៣០០០កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ ឆ្នាំសិក្សា២០២៥ លើជំនាញបច្ចេកវិទ្យាឌីជីថល តាមរយៈកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល (ក.អ.ជ.ឌ)។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួង ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤។

ជំនួយថវិការនេះមិនមែនជាអាហារូបករណ៍ទេ ពោល គឺជាជំនួយថវិកាបង់ថ្លៃសិក្សារហូតចប់ថ្នាក់បរិញ្ញាបត្រ លើជំនាញបច្ចេកវិទ្យាឌីជីថល។ ក្រសួងនឹងវាយតម្លៃជ្រើសរើសបេក្ខជនប្រឡងជាប់បាក់ឌុប ដែលមានបំណងសិក្សាលើជំនាញបច្ចេកវិទ្យាធីជីថល នៅគ្រឹះស្ថានឧត្តមសិក្សាចំនួន៦ ដែលជាដៃគូ កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល (ក.អ.ជ.ឌ) មានដូចជា បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) និងសាកលវិទ្យាល័យផារ៉ាហ្គន (Paragon.U)។
សម្រាប់បេក្ខជនជ័យលាភី នៃកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល (ក.អ.ជ.ឌ) នឹងទទួលបានអត្ថប្រយោជន៍ដូចជា ទទួលបានថវិកាបង់ថ្លៃសិក្សារហូតដល់ចប់ថ្នាក់បិរញ្ញាបត្រ (មិនមែនអាហារូបករណ៍)។ ទទួលបានកុំព្យូទ័រយួរដៃ១គ្រឿង (ប្រសិនមានតម្រូវការ) ទទួលបានថ្លៃស្នាក់នៅ (ប្រសិនមានតម្រូវការ) ការសិក្សាយោបល់ពីការសិក្សា ការស្នាក់នៅ និងការអភិវឌ្ឍអាជីព។ ទទួលបានឱកាសការងារល្អ និងប្រាក់បៀរវត្សខ្ពស់ក្នុងវិស័យសាធារណៈ និងឯកជន ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗទៀតដែលទទួលបានតាមគ្រឹះស្ថានឧត្តមសិក្សានីមួយៗ។

ចំពោះលក្ខខណ្ឌនៃការជ្រើសរើសវិញ បេក្ខជនត្រូវមានសញ្ជាតិខ្មែរ ទទួលបានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្្ាបត្រសមមូល ដែលមាននិទ្ទេសរួម A B ឬ C។ ជាបេក្ខជនដែលបានបំពេញគ្រប់លក្ខខណ្ឌនៃការជ្រើសរើសឱ្យចុះឈ្មោះចូលរៀនតាមគ្រឹះស្ថានឧត្តមសិក្សាខាងលើ។ ឆ្លងកាត់ការប្រឡង ឬ សម្ភាស។ បេក្ខជនមានជីវភាពក្រីក្រ មកពីជនបទដាច់ស្រយាល ជនមានពិការភាព ឬសិស្សនារី ត្រូវបានលើកទឹកចិត្ត។
រីឯ សំណុំលិខិចុះឈ្មោះស្នើសុំវិញ បេក្ខជនត្រូវស្កេនមកជាមួយឯកសារយោងនៅពេលបំពេញពាក្យអនឡាញ រួមមាន រូបថតទំហំ 4X6, សញ្ញាបត្របាក់ឌុប ឬវិញ្ញាបនបត្របណ្តោះអាសន្ន ឬសញ្ញាបត្រសមមូល ឬលទ្ធផលប្រឡងបាក់ឌុបផ្លូវការ។ អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬសំបុត្រកំណើត។ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ និងឯកសារសហព័ទ្ធ (ប្រសិនមាន) និងអត្តសញ្ញាណប័ណ្ណរបស់ឪពុក ម្តាយ ឬអាណាព្យាលជាដើម។
បេក្ខជនអាចបំពេញពាក្យស្នើសុំតាមអនឡាញ ( www.dsdp.gov.kh/registration ) បើកទទួលពាក្យចាប់ពី ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ រហូតដល់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤។ សម្រាប់ព័ត៌មានបន្ថែមអាចទាក់ទងតាមរយៈទូរសព្ទលេខ ១២៣ ឬអ៊ីម៉ែល info@dsdp.gov.kh៕




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ