Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​រាជធានី​ ណែនាំ​ឱ្យ​សមត្ថកិច្ចចុះបង្ក្រាបទីតាំងហាងកាហ្វេបង្កប់ល្បែងស៊ីសង មួយ​កន្លែង ក្នុង​ខណ្ឌដូញពេញ

បានផុស

នៅ

លោកសុខ ពេញវុធ អភិបាល​រងរាជធានីភ្នំពេញ​បាន​ធ្វើ​ការ​ណែនាំ​ឱ្យ​សមត្ថកិច្ច​ចុះ​បង្ក្រាប​ទី​តាំង​ហាង​កាហ្វេ​បង្កប់​ល្បែងស៊ីសងមួយកន្លែង ក្នុងមូលដ្ឋានខណ្ឌដូញពេញ ក្រោយ​ពីប្រជាពលរដ្ឋសំណូមពរឱ្យដោះស្រាយភ្លាមៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណែនាំបែបនេះបានធ្វើឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់​ក្រុម​ប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតី លោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកសុខ ពេញវុធ អភិបាល​រងរាជធានីភ្នំពេញនិងជាតំណាង លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​នៅ​ក្នុង​បរិវេណ វិទ្យាស្ថាន​ជាតិ​អប់រំ ក្នុងខណ្ឌដូនពេញ។

ក្នុងឱកាស​នោះ លោកសុខ ពេញវុធ អភិបាល​រង​រាជធានីភ្នំពេញ បានណែនាំឱ្យអធិការង និងអភិបាលខណ្ឌ ធ្វើការពិនិត្យនិងចាត់ចែង កិច្ចការបង្ក្រាបរួមទាំងវិធានការច្បាប់ ទៅលើទីតាំងហាងកាហ្វេមួយកន្លែង ដែល បង្កប់ល្បែងស៊ីសងអនឡាញ ក្រោយ​ប្រជាពលរដ្ឋ​សំណូមពរ​ផ្ទាល់មាត់ ឱ្យជួយដោះស្រាយ ។

ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌដូនពេញ មានប្រជាពលដ្ឋ៣រូប បានលើកឡើងនូវបញ្ហាផ្ទាល់មាត់ ដើម្បីជួយដោះស្រាយ ក្នុងចំណោម៣រូបនេះ មានបញ្ហាចំនួន៧ ។ ក្នុងនោះបញ្ហាមួយចំនួន ត្រូវបានឯកឧត្ដមសុខ ពេញវុធ ដោះស្រាយជូនភ្លាមៗ និងមួយចំនួនឯកឧត្ដមអះអាងថា វាជាប់ពាក់ព័ន្ធនឹងបញ្ហាច្បាប់ ជាពិសេសជាកិច្ចការរបស់ថ្នាក់ជាតិ ដែលមិនអាចដោះស្រាយបានត្រឹមថ្នាក់មូលដ្ឋាន តួរយ៉ាងសំណូមពរជួយដោះស្រាយ លើការកែប្រែឯកសារមួយចំនួន របស់អត្រានុកូលដ្ឋាន ជុំវិញការខុសអក្ខរាវិរុទ្ធ និងការពន្លឿនការចុះបញ្ជីដីធ្លី រួមទាំងការបង់ពន្ធប្រថាប់ត្រាជាដើម ។ ដោយឡែក ជុំវិញបញ្ហាដែលអាចដោះស្រាយបានភ្លាមៗ ដូចករណី ពលរដ្ឋលើកឡើងពីការព្រួយបារម្ភលើសុវត្ថិភាពរបស់ខ្លួន ដោយសារតែមានហាងកាហ្វេបង្កប់ល្បែងស៊ីសងអនឡាញ ដែលប្រមូលផ្តុំដោយអ្នកប្រើប្រាស់គ្រឿងញៀន និងជនមិនមានទីលំនៅច្បាស់លាស់នោះ, លោក សុខ ពេញវុធ បានដាក់បទបញ្ជា ទៅកាន់ លោកអធិការង លោកអភិបាលខណ្ឌថា “ត្រូវធ្វើការពិនិត្យនិងចាត់ចែង កិច្ចការបង្ក្រាបរួមទាំងវិធានការច្បាប់ទៅលើទីតាំងនេះ ព្រោះនេះជាគោលនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ បាននឹងកំពុងយកចិត្តទុកដាក់ខ្លាំងណាស់ លើបញ្ហានេះ” ។

លោ​ក​អភិបាល​រង មានប្រសាសន៍បន្ថែមថា “ល្បែងស៊ីសងអនឡាញគ្រប់ប្រភេទ ត្រូវបានលុបបំបាត់ទាំងស្រុង នៅមូលដ្ឋានរាជធានីភ្នំពេញ ចឹងពាក់ព័ន្ធបញ្ហានេះ សូមឱ្យពិនិត្យឡើងវិញ”។

លោកសុខ ពេញវុធ ក៏បានលើកឡើងទៀតថា “វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌដូនពេញ នាថ្ងៃនេះ បានបង្កប់អត្ថន័យចំនួន២ ទី១ គឺការដោះស្រាយ និងទី២ ការពិគ្រោះយោបល់ ។ យើងទាំងអស់គ្នា បានរកឃើញ នូវបញ្ហាសំខាន់ៗជាអទិភាព សម្រាប់ឱ្យរដ្ឋបាលរាជធានីភ្នំពេញ ធ្វើការពិចារណាកែលម្អ ដើម្បីលើកកម្ពស់ជីវរភាពរស់នៅ របស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ជាពិសេសប្រជាពលរដ្ឋក្រីក្រ នៅក្នុងមូលដ្ឋាននីមួយៗ ក្នុងក្របខណ្ឌសង្កាត់ទាំង១១ នៃខណ្ឌដូចពេញញ” ។

ក្នុង​ឱកាស​នោះ​ដែរ លោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានលើកទឹកចិត្ត ដល់សមាជិក សមាជិកានៃអង្គវេទិកាទាំងអស់ អញ្ជើញ​លើក​ឡើងនូវបញ្ហាប្រឈមដែលខ្លួនកំពុងជួបប្រទះ ដោយកុំខ្លាចខុស ឬក៏ត្រូវ ដើម្បីអាចឱ្យរដ្ឋបាលរាជធានីភ្នំពេញ អាចពិនិត្យនិងដោះស្រាយជូនតាមដែលអាចធ្វើទៅបាន ។ រដ្ឋបាលរាជធានីភ្នំពេញ នឹងយកទៅធ្វើការបូកសរុប ហើយនិងចាត់ការក្នុងការដោះស្រាយបញ្ហានីមួយៗ ដោយយើងអាចដោះស្រាយ អ្វីដែលយើងមានលទ្ធភាពត្រូវធ្វើភ្លាម គឺធ្វើភ្លាម” ។

លោក ម៉ប់ សារិន បានលើកឡើងបន្ថែមថា វេទិកានេះ គឺជាការផ្តល់ឱកាសជូនប្រជាពលរដ្ឋ ប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក រវាងរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ ជាមួយនឹងប្រជាពលរដ្ឋ ជាមួយតំណាងសង្គមស៊ីវិល វិស័យឯកជន ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ក៏ដូចជាផ្តល់កិច្ចប្រឹក្សាអំពីបញ្ហាអទិភាព សម្រាប់អភិវឌ្ឍរាជធានីភ្នំពេញ ប្រកបដោយចីរភាព តម្លាភាព ប្រសិទ្ធិភាព និងបរិយាបន្ន៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២៧ នាទីutes មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រជាពលរដ្ឋ សហជីព និងកម្មករ ថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែល​អំពាវនាវ​ឱ្យ​មាន​ការ​ងើប​បះបោរ​ប្រឆាំង​នឹងរាជរដ្ឋាភិបាលស្របច្បាប់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីស្រាអែលបើកការវាយឆ្មក់យ៉ាងសាហាវទៅលើជំរុំជនភៀសខ្លួន Jenin ក្នុងតំបន់ West Bank

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

តួកគីចាប់ខ្លួន​ម្ចាស់​សណ្ឋាគារ​ ​និងអ្នក​ពាក់​ព័ន្ធ​ ខណៈ​កំហឹងសាធារណៈ​ផ្ទុះ​ឡើង​​​​ខ្លាំង​

ព័ត៌មានជាតិ៣ ម៉ោង មុន

ជប៉ុនផ្ដល់ជំនួយជាង៥លានដុល្លារ ដើម្បីគាំទ្រលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម