Connect with us

ព័ត៌មានជាតិ

អ្នកជំនាញផ្នែកអប់រំ លើកទឹកចិត្តបេក្ខជនជាប់បាក់ឌុប រៀនមុខវិជ្ជាណាដែលខ្លួនចូលចិត្ត និងឆ្លើយតបទីផ្សារការងារ

បានផុស

នៅ

ខណៈ​ពេល​ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​ប្រកាស​លទ្ធផល​ប្រឡង​បាក់ឌុប​នៅ​ចុងខែ​តុលា​នេះ អ្នក​ជំនាញ​ផ្នែក​វិស័យ​អប់រំ បាន​លើកទឹកចិត្ត​ដល់​បេក្ខជន​ប្រឡង​ជាប់​បាក់ឌុប គួរ​ជ្រើសរើស​រៀន​មុខវិជ្ជា​ណា​ដែល​ខ្លួន​ចូលចិត្ត និង​ឆ្លើយតប​នឹង​ទីផ្សារ​ការងារ ដើម្បី​ងាយស្រួល​ស្វែងរក​ការងារ​ធ្វើ​នៅ​ពេល​រៀន​ចប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បណ្ឌិត ហេង វ៉ាន់ដា ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី​ ១៧​ តុលា ​នេះ​ថា ​បេក្ខជន​ប្រឡង​ជាប់​បាក់​ឌុប​ ត្រូវ​ជ្រើសរើស​មុខវិជ្ជា​ណា​ដែល​ស្របទៅ​នឹង​ឧបនិស្ស័យ​របស់ខ្លួន​មាន​ពី​កំណើត ត្រូវ​គិតថា ​ខ្លួន​ចូលចិត្ត ​និង​មាន​ចំណង់​ចំណូលចិត្ត​រៀន​ជំនាញ​អ្វី​ ទើប​អាចឈាន​ទៅរក​ភាពជោគជ័យ​នាពេល​អនាគត និង​កុំ​រៀន​តាម​គេ។

ជាងនេះទៀត​ ត្រូវ​មើល​ទីផ្សារ​ការងារ ​តើ​បច្ចុប្បន្ននេះ​ជំនាញ​អ្វីដែល​ឆ្លើយតប​ទៅនឹង​ទីផ្សារ​បច្ចុប្បន្ន ហើយ​ឆាប់​បាន​ការងារ​ធ្វើ​ពេល​រៀន​ចប់​ ដើម្បី​ទទួលបាន​ប្រាក់ចំណូល​ចិញ្ចឹម​ខ្លួន ​ក៏ដូចជា​លើក​ជីវភាព​រស់នៅ​ក្នុង​គ្រួសារ​កាន់តែ​ប្រសើរ។

លោក​បណ្ឌិត ហេង​ វ៉ាន់ដា​ បាន​បន្តថា ​ប៉ុន្តែ​មុខវិជ្ជា​ដែល​សិក្សា​ទាំងនោះ​ ក៏ត្រូវ​ស្របទៅនឹង​ឧបនិស្ស័យ​ ឬ​ចំណង់​ចំណូលចិត្ត​របស់ខ្លួន​ផងដែរ។

លោក​បណ្ឌិត ហេង​ វ៉ាន់ដា ​បាន​បន្តទៀតថា ​ចំពោះ​បេក្ខជន​ប្រឡង​ធ្លាក់​បាក់​ឌុប​ សូមកុំ​អស់សង្ឃឹម គួរ​រៀន​បរិញ្ញាបត្ររង​តែម្តង​ ដោយ​មិនចាំបាច់​រៀន​ថ្នាក់​ទី​ ១២ ​ឡើងវិញ​បន្តទៀត​ទេ​ នាំឱ្យ​ខាត​ពេល តែ​បេក្ខជន​អាចដាក់​ស្វៃរិន​ ដើម្បី​ត្រៀម​ចូល​ប្រ​ប្រឡង​បន្តទៀត​នៅ​ឆ្នាំក្រោយ​បាន។

លោក​បណ្ឌិត ហេង ​វ៉ាន់ដា​ បាន​បន្ថែមថា ​«វិទ្យាស្ថាន​វ៉ាន់ដា​ ត្រៀមខ្លួន​ទទួលយក​បេក្ខជន​ប្រឡង​ជាប់ ​ឬ​ធ្លាក់​បាក់​ឌុប​ឱ្យចូល​រៀន​ ហើយ​មុខវិជ្ជា​គណនី សវនកម្ម​ និង​ពន្ធដារ​សុទ្ធ​សឹង​ជា​មុខវិជ្ជា​កំពុង​ពេញនិយម​នៅលើ​ទីផ្សារ​ការងារ​នាពេល​បច្ចុប្បន្ន​»។

គួរ​បញ្ជាក់​ថា ប្រឡង​បាក់ឌុប​ឆ្នាំនេះ​បាន​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​ ៨​ និង​ទី​ ៩ ​តុលា ​មាន​បេក្ខជន​ចុះឈ្មោះ​ប្រឡង​សរុប​ចំនួន ១៣៧.០៤០ នាក់ (​ស្រី​ ៧៤.៨៨២ នាក់​) ក្នុងនោះ បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ មាន​ចំនួន ៣៩ ៣៥៨ នាក់ ​(​ស្រី ២៣.៧១៥ នាក់​) បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​ចំនួន ៩៧.៦៨២ នាក់ ​(​ស្រី ៥១.១៦៧ នាក់​)​ ចែកជា ​២៣០ មណ្ឌល ត្រូវជា ៥.៥៣៣ បន្ទប់ ​ក្នុងនោះ​ថ្នាក់​វិទ្យាសាស្ត្រ​មាន​ចំនួន ៧៣ មណ្ឌល ត្រូវជា ១.៦០២ បន្ទប់​ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម មាន​ចំនួន ១៥៧ មណ្ឌល ត្រូវជា ៣.៩៣១ បន្ទប់។

ក្រសួង​អប់រំ​ នឹង​ប្រកាស​លទ្ធផល​ប្រឡង​នៅ​រសៀល​ថ្ងៃទី​ ៣០ ​តុលា ​សម្រាប់​មណ្ឌល​រាជធានី​ភ្នំពេញ​ និង​ខេត្ត​កណ្តាល ​និង​ថ្ងៃទី​ ៣១​ តុលា​ សម្រាប់​មណ្ឌល​ប្រឡង​តាម​បណ្តា​ខេត្ត​ផ្សេងៗ​ នៅ​ទូទាំង​ប្រទេស៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៥ វិនាទី មុន

តារាល្បីៗដែលគេរំពឹងថា នឹងចូលរួមពិធីមង្គលការរបស់មហាសេដ្ឋី Jeff Bezos

ព័ត៌មានជាតិ២ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ប.ស.ស ជំរុញអ្នកធ្វើការតាមផ្ទះចុះឈ្មោះចូលជាសមាជិក ប.ស.ស បន្ថែម ដើម្បីទទួលបានការគាំពារពីសង្គម

ព័ត៌មានជាតិ១៥ នាទីutes មុន

អ្នកនាំពាក្យ ៖ គិតត្រឹមម៉ោងនេះពុំទាន់មានព័ត៌មានថាពលករខ្មែររងគ្រោះ ដោយគ្រោះរញ្ជួយដីនៅថៃនៅឡើយទេ

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

UN ​បង្កើន​ការ​ឆ្លើយ​តប​ចំពោះ​ការ​រញ្ជួយ​ដី​ដ៏​សាហាវ​នៅ​មីយ៉ាន់ម៉ា និង​ថៃ

ព័ត៌មានជាតិ២០ នាទីutes មុន

​គិតគូរហ្មត់ចត់ប្រព័ន្ធ​រំដោះ​ទឹក នៅ​​ព្រលាន​តេជោ ​​​បង្ការ​ការ​ជន់​លិច​ពីការ​ប្រែប្រួលអាកាសធាតុ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម