ព័ត៌មានជាតិ
អភិបាលខណ្ឌកំបូល ដឹកនាំកម្លាំងចុះស្ដារលូ និងដាក់ម៉ាស៊ីនបូមទឹកលិច ក្នុងមូលដ្ឋាន
អភិបាលខណ្ឌកំបូល ដឹកនាំកម្លាំងចុះស្ដារលូ និងដាក់ម៉ាស៊ីនបូមទឹកលិចក្នុងមូលដ្ឋាន ក្រោយជំនន់ទឹកភ្លៀងជាបន្តបន្ទាប់មិនស្រក ធ្វើឲ្យជន់លិចផ្លូវមួយចំនួនក្នុងខណ្ឌកំបូល ពិបាកដល់ប្រជាពលរដ្ឋធ្វើដំណើរ ឬ ប្រកបមុខរបរទទួលទាន ក៏ដូចជាសិស្សានុសិស្សទៅសាលារៀន។

ជាក់ស្ដែងកាលពីរសៀលថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៤ លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល បានដឹកនាំមន្ត្រីរដ្ឋបាលខណ្ឌ និងសង្កាត់ ចុះស្តារលូ និងដាក់ម៉ាស៊ីនបូមទឹកលិចផ្លូវក្នុងភូមិ ស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក និងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជុំវិញបញ្ហាខាងលើ លោកអភិបាលខណ្ឌកំបូល ក្រោយទទួលព័ត៌មាន បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះពិនិត្យ និងដោះស្រាយភ្លាមៗ ផងដែរ។

ជាមួយគ្នានេះ លោកអភិបាលខណ្ឌកំបូល បញ្ជាក់ប្រាប់ កម្ពុជាថ្មី ថា ទីតាំងខាងលើនេះ ទឹកលិចខ្លាំង ដោយសារប៉ុន្មានថ្ងៃនេះ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងប្រជាពលរដ្ឋខ្លះបានយកវត្ថុរឹងបាំងមាត់អណ្ដូងលូ ជាហេតុធ្វើឲ្យមានការស្ទះទឹក។
លោកអភិបាលខណ្ឌកំបូល បញ្ជាក់បន្ថែមថា ប្រព័ន្ធលំហូរទឹកនៅតំបន់នោះទាប ហើយត្រូវហូរកាត់ផ្លូវជាតិ ៣ ឆ្លងទៅមូលដ្ឋានខណ្ឌដង្កោ។ បច្ចុប្បន្ន រដ្ឋបាលខណ្ឌ កំពុងដាក់ម៉ាស៊ីនបូមពន្លឿន និងស្តារអណ្ដូងទៅ ដើម្បីឲ្យទឹកស្រកទាន់ពេលវេលា៕
អត្ថបទ ៖ សំណាង













-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?