ព័ត៌មានជាតិ
ព្រលានយន្តហោះសៀមរាបអង្គរ បញ្ចុះតម្លៃចំណត និងប្រតិបត្ដិការផ្សេងៗ ដល់ក្រុមហ៊ុនអាកាសចរណ៍ និងជើងហោះហើរថ្មី
ក្នុងឱកាសគម្រប់ ១ឆ្នាំ នៃការបើកដំណើរជាផ្លូវការ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នេះ អាកាសយានដ្ឋានអន្ដរជាតិ សៀមរាបអង្គរ បានប្រកាសបញ្ចុះតម្លៃចំណត និងប្រតិបត្ដិការផ្សេងៗ សម្រាប់ជើងហោះហើរថ្មី ក៏ដូចជាក្រមហ៊ុនអាកាសចរណ៍ថ្មី ដើម្បីលើកទឹកចិត្ដ និងទាក់ទាញដល់ក្រុមហ៊ុនអាកាសចរណ៍ថ្មី ដែលប្រតិបត្តិការជើងហោះហើរចេញចូលអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ។

លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថា កម្រៃសិទ្ធិហោះហើរតែម្ខាងដល់ក្រុមហ៊ុនអាកាសចរណ៍ ដែលប្រតិបត្តិការជើងហោះហើរអន្តរជាតិចេញចូលអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ រួមមាន ផ្តល់ការចុះកម្រៃ៥០% ដូចគ្នាជាមួយ Airlines ផ្សេងទៀតដែរ សម្រាប់ជើងហោះហើរបន្ថែម និងជើងហោះហើរដោយយន្តហោះជួល។ ផ្តល់ការចុះកម្រៃ៥០% ចំពោះជើងហោះហើរជាប្រចាំគ្រប់ជើងហោះហើរ នៅអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ ហើយចំពោះកម្រៃចំនួន៥០% ទៀតដែលនៅសល់ត្រូវបានផ្តល់ជាការលើកទឹកចិត្តបន្ថែមស្របទៅតាមលក្ខខណ្ឌកំណត់ដូចខាងក្រោម។
សម្រាប់ជើងហោះហើរជាប្រចាំទាំងឡាយណាដែលផ្ទុកអ្នកដំណើរចាប់ពី ១២០នាក់ដល់ ១៤៩នាក់ នឹងទទួលបានការកាត់បន្ថយកម្រៃចំនួន ២៥%បន្ថែម និងសម្រាប់ជើងហោះហើរជាប្រចាំទាំងឡាយណាដែលផ្ទុកអ្នកដំណើរចាប់ពី ១៥០នាក់ឡើងទៅ នឹងត្រូវទទួលបានការការចុះកម្រៃចំនួន ៥០%បន្ថែម ឬទទួលបានការកាត់បន្ថយសរុប ១០០%ព្រមទាំងបានកាត់បន្ថយកម្រៃសេវានាំផ្លូវសម្រាប់ការចុះចតចំនួន ៥០% ដល់ក្រុមហ៊ុនអាកាសចរណ៍ដែលប្រតិបត្តិការជើងហោះហើរក្នុងស្រុក និងអន្តរជាតិ នៅអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ សម្រាប់រដូវខ្សត់ភ្ញៀវ/រដូវបៃតង។

លោក ម៉ៅ ហាវណ្ណាល់ បានបន្ដថា ក្រុមហ៊ុនគ្រប់គ្រង និងប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ/YACA បាននឹងកំពុងពិនិត្យពិចារណា ដាក់ចេញនូវគោលការណ៍លើកទឹកចិត្ត និងសម្រួលដល់ការយកកម្រៃសេវានានាបន្ថែមទៀត ដល់ឧស្សាហកម្មអាកាសចរណ៍តាមលទ្ធភាពដែលអាចធ្វើទៅបាន។
ជាមួយគ្នានោះ អគ្គនាយកដ្ឋានពន្ធដារ មានការអនុគ្រោះផ្នែកពន្ធកាត់ទុក និងអាករពិសេស ចំពោះក្រុមហ៊ុនអាកាសចរណ៍ រួមមាន បន្ថយអត្រាពន្ធកាត់ទុកពី១៤% មកត្រឹម១០% ចំពោះការជួលយន្តហោះពីក្រៅប្រទេស មកប្រកបអាជីវកម្ម ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក។ ព្រមទាំងបន្ថយអត្រាអាករពិសេសពី១០% មកត្រឹម៥% ចំពោះសេវាដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាស ដោយពុំគិតថាការដឹកជញ្ជូនអ្នកដំណើរធ្វើឡើងដោយក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក ឬក្រុមហ៊ុនអាកាសចណ៍បរទេសឡើយ។ ការអនុគ្រោះខាងលើនេះ មានរយៈពេល ៣ឆ្នាំ គិតចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៧។

លោកបានបន្ថែមថា ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានគិតគូរដាក់ចេញនូវគោលនយោបាយ និងវិធានការអនុគ្រោះបន្ថែមទៀត ដល់ឧស្សាហកម្មអាកាសចរណ៍ និងឧស្សាហកម្មទេសចរណ៍ ដើម្បីជំរុញ និងសម្រួលដល់ការវិនិយោគ បង្កើនផលិតផលទេសចរណ៍ថ្មីនៅខេត្ដសៀមរាប តាមរយៈយន្ដការភាពដៃគូរវាងរដ្ឋ និងឯកជនផងដែរ។
សូមជម្រាបថា អាកាសយានដ្ឋានអន្ដរជាតិ សៀមរាបអង្គរ មានសមត្ថភាពអាចទទួលបានយន្តហោះរហូតដល់កូដអ៊ី មានចំណតយន្តហោះចំនួន៣៨ ក្នុងនោះសមត្ថភាពអាចទទួលបានអ្នកដំណើរប្រចាំឆ្នាំ សម្រាប់រយៈពេលខ្លី-មធ្យម ៧លាននាក់ក្នុងមួយឆ្នាំ និងរយៈពេលវែង ២០លាននាក់ក្នុងមួយឆ្នាំ និងសមត្ថភាពទទួលបានទំនិញប្រចាំឆ្នាំ សម្រាប់រយៈពេលខ្លី-មធ្យម ១០ ០០០តោនមួយឆ្នាំ និងរយៈពេលវែង ៦០ ០០០តោនមួយឆ្នាំ៕


ដោយ៖ គឿន វេត

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ