Connect with us

ព័ត៌មានជាតិ

កម្ពុជាស្នើរុស្ស៊ីជួយបណ្ដុះបណ្ដាលជំនាញដល់កងទ័ពកម្ពុជា

បានផុស

នៅ

កម្ពុជាស្នើដល់ភាគីកងទ័ពរុស្ស៊ីជួយបណ្ដុះបណ្ដាលធនធានមនុស្សដល់បណ្ដាប្រភេទទ័ពក្នុងកងយោធពលខេមរភូមិន្ទ ជាពិសេសផ្នែកសង្គ្រាមអេឡិចត្រូនិក ដែលកងទ័ពរុស្ស៊ីធ្លាប់មានបទពិសោធន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្ពុជា ក៏បានស្នើសុំដល់ភាគីរុស្ស៊ីក្នុងការពង្រឹងការផ្លាស់ប្ដូរព័ត៌មាន ដើម្បីបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ការបន្តកិច្ចសហប្រតិបត្តិការ ការធ្វើលំហាត់សង្គ្រោះគ្រោះអន្តរាយ ដូចជា ការងារមនុស្សធម៌ និងការជួយពង្រឹងសមត្ថភាពកងកម្លាំងថែរក្សាសន្តិភាពផងដែរ។ សំណើទាំងពីរត្រូវបានលើកឡើងដោយអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាយឧត្ដមសេនីយ៍ វង្ស ពិសេន ក្នុងឱកាសទទួលជួបជាមួយអនុព័ន្ធយោធារុស្សីថ្មីប្រចាំកម្ពុជា លោកវរនាវីឯក អីវ៉ាន់ ស្តាដឆេនកូ  នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នៅអគ្គបញ្ជាការដ្ឋាន។

លោកនាយឧត្ដមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណប្រទេសរុស្ស៊ី ដែលកន្លងមកបានជួយកម្ពុជានៅក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញ ការរួមចំណែកអភិវឌ្ឍន៍កម្ពុជាស្ទើរគ្រប់វិស័យ ជាពិសេសក្នុងគ្រាលំបាក រុស្ស៊ីជួយគាំទ្រសំខាន់បំផុតខាងផ្នែកនយោបាយ។ នៅលើវិស័យយោធា លោកអគ្គមេបញ្ជាការ បានលើកឡើងពីទំនាក់ទំនងរវាងក្រសួងការពារជាតិប្រទេសទាំងពីរ ដែលបានចុះអនុស្សាណៈយោគយល់គ្នា ក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការឱ្យស្អិតរមួត ហើយដែលត្រូវបានបន្តពង្រឹងពង្រីកជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន។

លោកវរនាវីឯក អីវ៉ាន់ ស្តាដឆេនកូ (Ivan STADCHENKO) នាយការិយាល័យអនុព័ន្ធយោធាសហព័ន្ធរុស្ស៊ីថ្មីប្រចាំកម្ពុជា បានបញ្ជាក់ពីការមកបំពេញបេសកកម្មជាលើកទី២ នៅកម្ពុជា ដើម្បីបន្តពង្រឹងចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ។ លោកវរនាវីឯក ថា កន្លងមករូបលោកធ្លាប់មានបទពិសោធន៍ធ្វើការនៅកម្ពុជា ហើយបេសកកម្មថ្មីរបស់លោក នឹងទទួលបានជោគជ័យថែមទៀត ដែលទាំងនេះក៏ត្រូវការជាចាំបាច់នូវជំនួយ និងការសម្របសម្រួលពីលោកអគ្គមេបញ្ជាការ។

លោកអនុព័ន្ធយោធាសហព័ន្ធរុស្ស៊ីថ្មី ក៏បានជម្រាបជូនផងដែរពីជំនួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ដែលផ្តោតសំខាន់ធ្វើឱ្យកងទ័ពប្រទេសទាំងពីរកាន់តែមានទំនាក់ទំនងល្អជាមួយគ្នា ក្នុងនោះកងទ័ពរុស្ស៊ីបានត្រៀមខ្លួនជាស្រេច ដើម្បីជួយដល់កងទ័ពកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ១ ម៉ោង មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

លីម តិចម៉េង
ជីវិតកម្សាន្ដ៧ ម៉ោង មុន

ព្រោះទេពកោសល្យច្រៀង! លីម តិចម៉េង ត្រូវអ្នកគាំទ្រជំរុញបន្ថែមរសជាតិសិល្បៈមួយទៀត ជាមួយចម្រៀងរ៉េប Hip Hop

ព័ត៌មានជាតិ៧ ម៉ោង មុន

ជំនួបជាមួយសម្ដេចធិបតី, ប្រធានរដ្ឋសភាហ្វីលីពីន សរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម