Connect with us

ព័ត៌មានជាតិ

អភិបាលខណ្ឌឫស្សីកែវ បិទប្រកាសទិន្នន័យការចុះបញ្ជីដីធ្លី​មានលក្ខណៈជាប្រព័ន្ធជាសាធារណៈជូនពលរដ្ឋ

បានផុស

នៅ

រដ្ឋបាល​ខណ្ឌ​ឫស្សីកែវ បាន​ធ្វើការ​បិទប្រកាស​ទិន្នន័យ​ជា​សាធារណៈ​នូវ​ឯកសារ នៃ​ការ​វិនិច្ឆ័យ​ប្លង់​សុរិយោដី និង​បញ្ជី​អចលនវត្ថុ ដើម្បី​ជូន​ដំណឹង​ដល់​ប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង​កាលពី​ព្រឹក​ថ្ងៃ​ទី ១៧ ខែ​តុលា ឆ្នាំ ២០២៤ នេះ លោក ជិន ប៊ុនធឿន តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក ឃួង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ជា​អភិបាល​ខណ្ឌ​ឫស្សីកែវ និង​លោក ពឹង រតនៈ អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី រាជធានី​ភ្នំពេញ នៅ​វិហារ​ធំ គីឡូម៉ែត្រ​លេខ ៩ ខណ្ឌ​ឫស្សីកែវ បាន​រៀបចំ​ពិធី​ស្ដីពី​ការ​បិទ​ផ្សាយ​ទិន្នន័យ​ជា​សាធារណៈ​នូវ​ឯកសារ នៃ​ការ​វិនិច្ឆ័យ​ស្ថិត​នៅ​ភូមិ ១ ភូមិ ២ ភូមិ ៣ និង​ភូមិ ៤ សង្កាត់​ច្រាំង​ចំរេះ​ទី ១ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ។

នា​ឱកាស​នោះ ក្នុងនាម លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ លោក ជិន ប៊ុនធឿន អភិបាល​ខណ្ឌ​ឫស្សីកែវ បាន​លើក​ឡើង​ថា ការ​ចុះ​បញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​លើ​ដី​ឯកជន​របស់​រដ្ឋ​នេះ ជួយ​ដល់​ប្រជាពលរដ្ឋ​ទទួល​បាន​ការ​ធានា​សុវត្ថិភាព​ផ្លូវច្បាប់​លើ​វិស័យ​ដីធ្លី។

ក្រោយពី​បាន​ចុះ​ស្រង់​ទិន្នន័យ ម្ចាស់​អចលនវត្ថុ ប្រភេទ​ទ្រព្យ ទីតាំង​អចលនវត្ថុ​ចុះ​វាស់វែង កំណត់​ព្រំ​ដី កសាង​ប្លង់​សុរិយោដី និង​បញ្ជី​ម្ចាស់​អចលនវត្ថុ​មក​ក្រុម​ជំនាញ​សុរិយោដី បាន​បិទ​ផ្សាយ​ប្លង់​សុរិយោដី និង​បញ្ជី​អចលនវត្ថុ​នា​ថ្ងៃនេះ។

ការ​បិទ​ផ្សាយ​ទិន្នន័យ​ជា​សាធារណៈ​នូវ​ឯកសារ នៃ​ការ​វិនិច្ឆ័យ​នេះ រយៈពេល ១៥ ថ្ងៃ ចាប់ផ្ដើម​ពី​ថ្ងៃ​ទី ១៧ ខែ​តុលា ឆ្នាំ ២០២៤ ដល់​ថ្ងៃ​ទី ៣១ ខែ​តុលា ឆ្នាំ ២០២៤ ដោយ​គិត​ទាំង​ថ្ងៃ​សៅរ៍ ថ្ងៃអាទិត្យ និង​ថ្ងៃបុណ្យ ផង​ដែរ។

ជាមួយ​គ្នា​នេះ​ដែរ លោក​អភិបាល​ខណ្ឌ អំពាវនា​ដល់​អាជ្ញាធរ ភូមិ សង្កាត់ ផ្សព្វផ្សាយ​អំពី​ការ​បិទ​ផ្សាយ​ទិន្នន័យ​ជា​សាធារណៈ​នូវ​ឯកសារ នៃ​ការ​វិនិច្ឆ័យ​សម្រាប់​ការ​ចុះ​បញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នេះ​ឲ្យ​ប្រជាពលរដ្ឋ​បាន​មក​ពិនិត្យ​គ្រប់ៗ គ្នា ហើយ​ពលរដ្ឋ​ទាំងអស់ សូម​ពិនិត្យ​ឈ្មោះ ប្រភេទ​ទ្រព្យ ទីតាំង​អចលនទ្រព្យ ឲ្យ​បាន​ត្រឹមត្រូវ បើ​មាន​ការ​ឆ្ងល់ ឬ​ជំទាស់​ចំណុច​ណា សូម​ទាក់ទង​មន្ត្រី​ជំនាញ ដើម្បី​ធ្វើការ​ពន្យល់ និង​កែតម្រូវ។ បើ​ហួស​រយៈពេល ១៥ ថ្ងៃ ទិន្នន័យ​ទាំងនេះ​មិន​អាច​កែប្រែ​បាន​ឡើយ។

ក្រោយពី​ពិនិត្យ​ទិន្នន័យ​នេះ​ហើយ មន្ត្រី​ជំនាញ នឹង​បញ្ជូន​ទិន្នន័យ​ទាំងនេះ សូម​ការ​ឯកភាព​ពី​នាយក​កម្មវិធី​អនុ​វិស័យ​ដីធ្លី រាជធានី​ភ្នំពេញ ប្រធាន​គណៈកម្មការ​រដ្ឋបាល និង​លោក​អភិបាល​រាជធានី​ភ្នំពេញ​ផង​ដែរ៕

អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

កសិករដាំពុទ្រា៣សាសន៍ កំពុងទទួលបានតម្លៃខ្ពស់នៅលើទីផ្សារ

ព័ត៌មានជាតិ១៩ នាទីutes មុន

សម្ដេចធិបតី ជួយសង់បញ្ជរលក់សំបុត្រថ្មីជូនសហគមន៍ធម្មជាតិកំពុងភ្លុក ដើម្បីកុំឱ្យពលរដ្ឋចំណាយលុយជួលដី

ព័ត៌មានជាតិ២៣ នាទីutes មុន

លោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ផ្ទះទេវតា១ខ្នងជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនប្ដីប្រពន្ធចាស់ជរានៅខេត្តតាកែវ

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

កងទ័ពជើងទឹកថៃ គំរាមសងសឹកមីយ៉ាន់ម៉ា ចំពោះការបាញ់​ទូក​នេសាទនិងចាប់មនុស្ស

ព័ត៌មានជាតិ៤២ នាទីutes មុន

កម្ពុជាឈរលេខរៀងទី១១ លើ១៩៦ទូទាំងពិភព លោកទទួលបានជោគជ័យក្នុងការប្រយុទ្ធនឹងជំងឺអេដស៍

សេដ្ឋកិច្ច២០ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ២៣ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ២៣ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១៧ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម