ព័ត៌មានជាតិ
មេទ័ពជើងគោក៖ រដ្ឋនៅតែយកចិត្តទុកដាក់ចំពោះយោធិន បើទោះដាក់ឱ្យចូលនិវត្តន៍
រដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះយោធិនទាំងអស់គ្រប់កាលៈទេសៈ បើទោះបីជាត្រូវដាក់ឱ្យចូលនិវត្តន៍ក្ដី។ នេះជាការលើកឡើងរបស់មេបញ្ជាការកងទ័ពជើងគោក នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ក្នុងគ្រាជួបសំណេះសំណាល បំពាក់ឋានន្តរសក្តិ និងគ្រឿងឥស្សរិយយសជូនយោធិនចូលនិវត្តន៍។

នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបសំណេះសំណាល បំពាក់ឋានន្តរសក្តិ និងគ្រឿងឥស្សរិយយសជូនយោធិនចូលនិវត្តន៍ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក។ តាមរបាយការណ៍របស់ឧត្តមសេនីយ៍ទោ ម៉ី សំភា នាយសេនាធិការរងកងទ័ពជើងគោក គឺអនុវត្តតាមច្បាប់ស្តីពីរបបសោធននិវត្តន៍ និងសោធនបាត់បង់សមត្ថភាពការងារ ឆ្នាំ២០២៤នេះ មានយោធិនចំនួន ១១៧នាក់ (នារី ១៧នាក់) មកពី ១៩ស្ថាប័ន ចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក ត្រូវបានដាក់យោធិនអាជីពទាំងពីរភេទឱ្យចូលសោធននិវត្តន៍ និងផ្ទេរយោធិនប្រភេទ២ នាពេលនេះ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ អគ្គបញ្ជាការ និងបញ្ជាការដ្ឋានទ័ពជើងគោក នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានថ្លែងនូវការដឹងគុណចំពោះយោធិនចូលសោធននិវត្តន៍គ្រប់រូប ដែលបានពលិកម្មប្រកបដោយវីរភាពអង់អាចក្លាហាន ក្នុងស្មារតីស្នេហាជាតិ រួមចំណែកការពារបូរណភាពទឹកដី និងកសាងការពារសន្តិភាព ស្ថិរភាពសង្គម។ លោក ថា រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ និងបញ្ជាការដ្ឋានកងទ័ពជើងគោក នៅតែបន្តយកចិត្តទុកដាក់ចំពោះសុខទុក្ខ ស្រឡាញ់រាប់អានជានិច្ច និងតែងតែបានរៀបចំឱ្យមានពិធីជួបជុំនៅតាមបណ្តាអង្គភាព ដើម្បីផ្សារភ្ជាប់នូវទំនាក់ទំនងអង្គភាពជាមួយនឹងនិវត្តជន ក្នុងគោលបំណងរក្សាចំណងមនោសញ្ចេតនាយូរអង្វែង និងជួយគ្នាទៅវិញទៅមក។

មេបញ្ជាការកងទ័ពជើងគោក បានណែនាំគ្រប់អង្គភាពបង្កើនការយកចិត្តទុកដាក់ សហការរៀបចំគណៈប្រតិភូចុះសួរសុខទុក្ខនិវត្តជននៅតាមមូលដ្ឋាន និងតាមមន្ទីរពេទ្យ ដើម្បីលើកកម្ពស់គុណតម្លៃ ផ្សារភ្ជាប់មនោសញ្ចេតនាជាមួយនិវត្តជន ដោយក្តាប់ជាប់ពីស្ថានភាពសុខភាព ជីវភាពរស់នៅ និងសំណូមពរចាំបាច់នានារបស់និវត្តជន ដើម្បីមានវិធានការដោះស្រាយ។
លោកនាយឧត្តមសេនីយ៍ ក៏បានលើកទឹកចិត្តដល់និវត្តជនទាំងអស់ឱ្យប្រកាន់ខ្ជាប់ស្មារតីសាមគ្គីភាព ចេះជួយគ្នាទៅវិញទៅមក រួមគ្នាការពារសន្តិភាព ការអភិវឌ្ឍប្រទេសជាតិ ហើយយកចិត្តទុកដាក់ការងារបង្កបង្កើនផល ថែទាំសុខភាព បន្តថែរក្សាស្នាដៃអ្នកជំនាន់មុនលើមូលដ្ឋានការខិតខំប្រឹងប្រែងរបស់អ្នកជំនាន់ក្រោយឱ្យកាន់តែល្អប្រសើរ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ