Connect with us

ព័ត៌មានជាតិ

មន្រ្តីជាន់ខ្ពស់សុខាភិបាល ណែនាំឲ្យមន្ទីរសុខាភិ​បាល​ខេត្តតាកែវ ពិនិត្យគ្លីនិកឯកជនត្រូវមានច្បាប់អនុញ្ញាតត្រឹមត្រូវ

បានផុស

នៅ

មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល បានធ្វើការណែនាំដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្តតាកែវត្រូវចុះពិនិត្យតាមគ្លីនិកឯកជនដែលបើកដំណើរការ ត្រូវមានច្បាប់អនុញ្ញាតត្រឹមត្រូវ តែបើគ្មានច្បាប់អនុញ្ញាត គឺមិនត្រូវឲ្យបន្តបើកដំណើរការតទៅទៀតនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងឱកាសអញ្ជើញប្រកាសចូលកាន់តំណែងប្រធានមន្ទីរសុខាភិបាលខេត្តតាកែវថ្មី នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០២៤នេះ លោក ម៉ី សំបូរ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល បានមានប្រសាសន៍បន្តថា មុននឹងអនុញ្ញាតឱ្យគ្លីនិកឯកជនបើកដំណើរការ ថ្នាក់ដឹកនាំមន្ទីរត្រូវពិនិត្យលក្ខណៈសម្បត្តិមុន ថាតើម្ចាស់គ្លីនិកជាគ្រូពេទ្យដែលមានសញ្ញាបត្រត្រឹមត្រូវ ហើយបានចុះឈ្មោះពីគណៈវិជ្ជាជីវៈមានអាជ្ញាប័ណ្ណប្រកបវិជ្ជាជីវៈហើយឬនៅ? ហើយប្រសិនជាគាត់ធ្វើការងាររដ្ឋ គឺច្បាប់មិនអនុញ្ញាតបាននោះទេ ឬទាល់តែមានការបញ្ជាក់លិខិតពីភាពទំនេរដែលមិនស្ថិតនៅក្រោមការងាររដ្ឋ ឬមិនបានធ្វើការនៅក្នុងមន្ទីរពេទ្យរដ្ឋណាមួយ ទើបច្បាប់អនុញ្ញាតឱ្យគាត់ទទួលខុសត្រូវ ក្នុងការបើកគ្លីនិកព្យាបាលជំងឺបាន។

លោក ម៉ី សំបូរ បានបន្តថា កន្លងមកក្រសួងសុខាភិបាលបានបញ្ជាក់យ៉ាងច្បាស់ថា គ្មានគ្លីនិកឯកជនណាមួយដែលព្យាបាលជំងឺជូនប្រជាពលរដ្ឋ គ្មានច្បាប់អនុញ្ញាតនោះទេ គឺត្រូវតែមានច្បាប់អនុញ្ញាត និងមានសញ្ញាបត្រត្រឹមត្រូវផងដែរ ទើបយើងអាចអនុញ្ញាតឱ្យបង្កើតគ្លីនិកមួយដែលមានទំនួសខុសត្រូវខ្ពស់លើការពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយមិនមានបញ្ហាអ្វីកើតមានចំពោះអ្នកជំងឺ។

លោក វ៉ី សំណាង អភិបាលខេត្តតាកែវ ក៏បានផ្តាំផ្ញើដល់លោក ផាន់ វ៉ាន់ ដែលទើបប្រកាសចូលកាន់តំណែងជាប្រធានមន្ទីរសុខាភិបាលថ្មី ត្រូវចូលរួមសហការពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបបធ្វើការងារ ទំនាក់ ទំនងការងារឱ្យបានល្អនៅក្នុងអង្គភាពរបស់ខ្លួនដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាព និងធានានិរន្តភាពការងាររបស់ខ្លួនឱ្យកាន់តែមានភាពល្អប្រសើរ ត្រូវចូលរួមលើកកម្ពស់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ មានប្រសិទ្ធភាព និងមិនរើសអើង ដើម្បីឆ្លើយតបតាមតម្រូវការរបស់មូលដ្ឋាន៕​

អត្ថបទ៖ វីរ:

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ វិនាទី មុន

Elon Musk គាំទ្រឲ្យអាមេរិក ដកខ្លួនចេញទាំងពី ណាតូ និង UN

ព័ត៌មានជាតិ៣០ វិនាទី មុន

ពលរដ្ឋភូមិអន្ទ្រងសែនជ័យ បារម្ភ​​ក្រុមហ៊ុនចិនប្រើ​សារធាតុគីមីចម្រាញ់រ៉ែមាស ​នាំ​​ឲ្យ​ប៉ះពាល់​ដល់​សុខភាព

ព័ត៌មានជាតិ១៧ នាទីutes មុន

លោកជំទាវ​ ពេជ ចន្ទមុន្នី៖ ការផ្ដល់សិទ្ធិ អំណាចដល់ស្ត្រី មិនត្រឹមជួយឱ្យស្ត្រីជោគជ័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យជាតិទាំងមូលរីកចម្រើន

សន្តិសុខសង្គម១៨ នាទីutes មុន

បង្ហាញមុខជនសង្ស័យ ០៥ នាក់ ករណីធាក់ប្លន់ ១៣ ករណី ក្នុងរាជធានីភ្នំពេញ

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

​ភាគបូព៌ា​ប្រទេស​ចិន​រង​ការ​វាយ​ប្រហារ​ដោយ​ព្យុះ​ព្រឹល​ផង និង​កម្ដៅ​ខ្លាំង​ផង​​

សន្តិសុខសង្គម២២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

សហគ្រាសចិន
សន្តិសុខសង្គម៥ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ក្រសួងធនធានទឹក
ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងធនធានទឹក ប្រកាសឲ្យអាជ្ញាធរដែនដី និងពលរដ្ឋប្រយ័ត្នពីភ្លៀងកក់ខែ

Sokha Hotels

ព័ត៌មានពេញនិយម