Connect with us

ព័ត៌មានជាតិ

ម្ដាយ​ចង.ក សម្លាប់ខ្លួនឯង និង​កូន​អាយុ​១ខួប

បានផុស

នៅ

ស្ដ្រី​ម្នាក់បាន​សម្រេច​ចិត្ត ​ចង.ក សម្លាប់ខ្លួនឯងរួមជា​មួយ​កូន​ប្រុស​អាយុ​១ខួប ដែល​ហេតុការណ៍​នេះ បាន​កើត​ឡើងនៅ​ព្រឹក​ថ្ងៃ​ទី០៥ ខែ​វិច្ឆិកា ឆ្នាំ​២០២០ នៅ​ខេត្តស្វាយរៀង។​

ស្ដ្រី​ជា​ម្ដាយ​ម្នាក់ បាន​ចង.ក សម្លាប់​ខ្លួន​ឯង​នឹង​កូន​ប្រុស​អាយុ​១​ខួប ដែល​ហេតុការណ៍​នេះ​បាន​បង្ក​ជា​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ នៅ​ភូមិ​ក្រសាំង ​ឃុំ​ក្រសាំង ​ស្រុក​រមាសហែក ខេត្តស្វាយរៀង កាលពី​វេលាម៉ោង ៨​និង​៤០​នាទីព្រឹក ថ្ងៃ​ទី​០៥ ខែ​វិច្ឆិកា ឆ្នាំ​២០២០។ ​តាមរយៈ​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ស្ដ្រី​រង​គ្រោះមាន​ឈ្មោះ លឹម មុំ ភេទ​ស្រី​ អាយុ​៣៨​ឆ្នាំ​ និង​កូនប្រុស​ឈ្មោះ​ យ៉េន តុលា អាយុ​១​ឆ្នាំ ដែល​បាន​ចងក​សម្លាប់​ខ្លួន​នឹង​របា​ដែក​ផ្ទះបាយ​របស់​ខ្លួន។ តាម​ការ​ពិនិត្យ​និង​ធ្វើ​កោសល្យវិច័យ​ បាន​បញ្ជាក់​ថា ស្រ្ដី​រង​គ្រោះ​ពិត​ជា​ បាន​ចង.ក សម្លាប់ខ្លួនឯង នឹង​កូន​ប្រុស​អាយុ​មួយ​ខួប​នោះ​​ប្រាកដ​មែន ដោយ​ម្ដាយ​យក​ក្រមា​ចង.ក​ សម្លាប់​កូន​ជាមុន​ រួច​ចង.ក​ សម្លាប់​ខ្លួនឯង​នឹង​ខ្សែភ្លើង​តាម​ក្រោយ។ ​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ការ​ឲ្យ​ដឹង​ពី​ប្រជា​ពលរដ្ឋ​នៅ​ភូមិ​ឃុំ​កើត​ហេតុ​ខាង​លើ ​បាន​ឲ្យ​ដឹង​ថា ស្ដ្រី​រងគ្រោះ​រូប​នោះ​ជា​មនុស្ស​ផឹក​ស្រា​ស្រវឹង​ខួប ដោយ​កាល​ពី​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ឆ្នាំ​២០២០កន្លះ​ទៅ​នេះ នាង​បាន​ប៉ុនប៉ង ចង.ក សម្លាប់ខ្លួន​ម្ដង​រួម​មក​ហើយ​តែ​មិន​បាន​សម្រេច។ ក្រោយ​ការ​ធ្វើ​កោសល្យវិច័យ​សមត្ថកិច្ច បាន​ប្រគល់​សាក​សព​ឲ្យ​ទៅ​ក្រុម​គ្រួសារ ដើម្បី​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕

អត្ថបទ៖ ជលសាល

សូមចុចអាន៖ អគ្គិភ័យ​លេប​ត្របាក់​ផ្សារកំពង់ពពិល ខូច​ខាត​ជាង១​លាន​៨​ម៉ឺន​ដុល្លារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម