ព័ត៌មានជាតិ
លោក ស សុខា ប្រាប់នគរបាលទើបបញ្ចប់ការសិក្សាថា មិនត្រូវបណ្ដោយខ្លួនឱ្យដុះក្បាលពោះ ប៉ះពាល់ការងារ និងសុខភាពឡើយ
ជាថ្មីម្ដងទៀត លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តាំផ្ញើទៅកាន់សិស្សជ័យលាភីទាំងអស់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ និងត្រូវទៅបំពេញភារកិច្ចតាមអង្គភាព សូមយកចិត្តទុកដាក់ថែរក្សាសុខភាព ដោយមិនត្រូវបណ្តែតបណ្តោយខ្លួនឱ្យធាត់ជ្រុលហួស ធ្វើឱ្យប៉ះពាល់ដល់ការងារ និងអាចប្រឈមបញ្ហាសុខភាពនោះឡើយ។ លោក ណែនាំដូច្នេះ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៨ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ៦ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤នេះ។

លោកអភិសន្តិបណ្ឌិតបានលើកឡើងថា សិស្សដែលទទួលជ័យលាភីនាថ្ងៃនេះ គឺជំនាន់ចុងក្រោយ ដែលមានកម្រិតកម្ពស់ទាបជាង បើធៀបទៅនឹងការប្រកាសជ្រើសរើសថ្មី ដែលបានកំណត់ចំពោះបុរស ១.៧០ម៉ែត្រ និងនារី១.៦៥ម៉ែត្រឡើងទៅ។ ចំពោះគោលការណ៍ណែនាំតម្រូវឱ្យថ្នាក់ដឹកនាំអង្គភាព រៀបចំនគរបាលធាត់ និងដុះក្បាលពោះខ្លាំង ឱ្យបំពេញការងារក្នុងការិយាល័យ ទាំងការងារចរាចរណ៍ និងការបង្រ្កាបនូវបទល្មើសផ្សេងៗ លោកអភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់ថា វិធានការនេះ មិនមែនមានន័យថាថ្នាក់ដឹកនាំបង្កើតបរិយាកាសដាក់សម្ពាធតទល់លើមន្រ្តីមានមាឌធាត់នោះទេ ប៉ុន្តែគឺជាការគិតគូលើសុខភាព និងប្រសិទ្ធភាពការងារ។
លោកអភិសន្តិបណ្ឌិត ស សុខា បានក្រើនរំលឹក ដល់សិស្សជ័យលាភីទាំងអស់ សូមចងចាំនូវការសច្ចាប្រណិធាន ក្នុងនាមជាអ្នកបំពេញការងារជានគរបាលឱ្យបានល្អ ស្របតាមក្រមសីលធម៌វិជ្ជាជីវៈនៃនគរបាលជាតិ ផ្តល់ទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ និងត្រូវខិតខំអភិវឌ្ឍន៍ខ្លួន ក្រេបយកនូវចំណេះជំនាញ តាមរយៈការបណ្តុះបណ្តាលពីថ្នាក់ដឹកនាំ និងអង្គភាព ជាពិសេសគឺចាប់យកការងារឌីជីថល ដើម្បីស្របតាមការអភិវឌ្ឍនៃយុគសម័យថ្មី។

លោកអភិសន្តិបណ្ឌិត ស សុខា បានប្រកាសផ្តល់ការគាំទ្រ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធដល់សាលានគរបាលជាតិ ភូមិភាគ៦ ខេត្តកំពង់ឆ្នាំង និងផ្តល់សម្ភារៈមួយចំនួនទៀត ដើម្បីជំរុញដល់ការបណ្តុះបណ្តាលប្រកបដោយចីរភាព។
ក្នុងនោះផងដែរលោកអភិសន្តិបណ្ឌិត ក៏បានស្នើឱ្យបណ្ឌិតសភានគរបាលកម្ពុជា ត្រៀមលក្ខណៈបើកវគ្គបណ្តុះបណ្តាលខ្លី ដើម្បីឱ្យថ្នាក់ដឹកនាំក៏ដូចជាកងកម្លាំងមួយចំនួនបានរម្លឹកពីលំហាត់របៀប និងការពង្រឹងកាយសម្បទាជាដើម.
គួរឱ្យដឹងថា លោកក ស សុខា ប្រមុខក្រសួងមហាផ្ទៃ បញ្ជាក់ជាថ្មីនៅយប់ថ្ងៃពុធ ទី១៦ នេះថា ចំពោះនគរបាលមានក្បាលពោះធំ គឺហាមមិនឱ្យចេញទៅបំពេញការងារខាងក្រៅ តាមទីសាធារណៈ ចុះបង្ក្រាប ដាច់ខាត តែត្រូវបំពេញការងារក្នុងការិយាល័យ។តាមលោក ស សុខា បើនរគបាលទាំងនោះចង់ចេញបំពេញការងារនៅខាងក្រៅចុះបង្រ្កាប ប្រតិបត្តិការ ត្រូវសម្រកក្បាលពោះជាមុនសិន។

តាមលោក រ៉េន រតនៈ អ្នកនាំពាក្យផ្ទាល់របស់លោក ស សុខា បានឱ្យដឹងថា មូលហេតុ ដែលប្រមុខក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ការណែនាំឱ្យមន្ត្រីក្រោមឱវាទដែលមានក្បាលពោះធំជ្រុល មិនអាចចេញបំពេញកិច្ចការងារខាងក្រៅបាន គឺព្រោះតែគោលការណ៍កាយសម្បទា សុខភាព និងសាធារណមតិ។
គោលការណ៍កាយសម្បទា ដែលជាកត្តាសត្យានុម័ត សម្រាប់កងកម្លាំងចេញប្រតិបត្តិការអនុវត្តច្បាប់នានា ត្រូវតែមានកាយសម្បទាមាំមួន មិនស្គមពេក មិនធាត់ពេក ជាពិសេសមិនគួរធាត់មានក្បាលពោះធំហួស ដែលនាំឱ្យមានការលំបាកពេលបំពេញការងារ ដូចជា បាត់ភាពរហ័សរហួន និងឆាប់ហត់ ជាដើម។

គោលការណ៍សំខាន់ទី២ គឺសុខភាព ដែលគោលការណ៍នេះ លោក រ៉េន រតនៈ លើកឡើងថា កងកម្លាំងដែលធាត់ហួស ក៏ដូចជនទូទៅដែរ ជារួមមានសុខភាពមិនសូវល្អទេ ប្រឈមនិងហានិភ័យគ្រប់ពេលវេលា។ ដូច្នេះ កងកម្លាំងត្រូវតែមានសុខភាពល្អ មាំមួន ដើម្បីបំពេញបេសកម្មបម្រើជាតិ និងប្រជាជនបានល្អ។ ម្យ៉ាងវិញទៀត ពួកគាត់មានសុខភាពល្អ ក៏ជាសំណាងរបស់រដ្ឋ និងក្រុមគ្រួសារ ដែលភាគច្រើនក៏មានប្ដី និងឪពុកជាកងកម្លាំងដែរ។
ចំណែក គោលការណ៍សាធារណមតិ គឺករណីនេះ កន្លងមក ទោះជាក្នុងចំណោមកងកម្លាំងសរុបមានតិចតួចករណីកងកម្លាំងមានក្បាលពោះធំជ្រុលនេះ ប៉ុន្តែពេលកងកម្លាំងនោះចេញប្រតិបត្តិការខាងក្រៅ ដូចជា សម្រួលចរាចរណ៍ និងបង្ក្រាបជនល្មើសជាដើម មហាជនតែងមានការចាប់អារម្មណ៍ និងនិយាយបង្អាប់ផង រិះគន់ផង ដូចជា បើក្បាលពោះធំឬធាត់ម្លឹងៗ តើដេញចាប់ជនល្មើសយ៉ាងម៉េច ជាដើម?៕


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ