ព័ត៌មានជាតិ
យុវជនកាយរិទ្ធ កាកបាទក្រហម និង សសយក ចូលរួមផ្សព្វផ្សាយពីគ្រឿងញៀន ក្នុងពិធីប្រណាំងទូកថ្ងៃទី២នៅបាត់ដំបង
បាត់ដំបង ៖ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នេះ យុវជនកាយរិទ្ធ កាកបាទក្រហម និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបងបានចូលរួមធ្វើសកម្មភាពផ្សព្វផ្សាយអប់រំពីគ្រោះថ្នាក់នៃគ្រឿងញៀន ដល់ប្រជាពលរដ្ឋដែលមកទស្សនាការប្រណាំងទូកថ្ងៃទី២ នេះ។

ក្នុងឱកាសនោះ លោក ធូ ភា ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបាត់ដំបងដែលបានដឹកនាំកម្លាំងផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនបានសម្ដែងនូវការចាប់អារម្មណ៍ ចំពោះសកម្មភាពរបស់យុវជនដែលបានចូលរួមធ្វើសកម្មភាពផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន ដែលជាចលនាមួយមានសារៈសំខាន់ចាំបាច់ណាស់ជួយដល់សង្គមព្រោះថា អ្វីៗទាំងអស់គឺចាប់ផ្ដើមពីយុវជន។

ការងារសង្គមទាំងឡាយឱ្យតែមានការចូលរួមធ្វើសកម្មភាពពីយុវជនគឺសកម្មភាពនោះប្រាកដជាទទួលបានជោគជ័យ។ ថ្លែងក្នុងនាម លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត ក្នុងឱកាសនោះ លោក ធូ ភា សូមថ្លែងអំណរគុណនិងអំពាវនាវដល់យុវជនទាំងអស់ត្រូវចូលរួមឲ្យបានសកម្មនៅក្នុងការងារជួយសង្គមនានាពិសេសការបដិសេធចំពោះគ្រឿងញៀនកុំឱ្យមានគ្រោះថ្នាក់ដល់សុខភាពព្រោះថា កាលណាយើងការពារសុខភាពរបស់ប្រជាពលរដ្ឋពិសេសយុវជនកុំឲ្យទៅពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀននោះប្រទេសជាតិយើងនឹងរីកចម្រើនបានកាន់តែឆាប់រហ័ស។

ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានប្រាប់ឱ្យដឹងថា តួនាទីរបស់យុវជនក្នុងការចូលរួមបង្ការ ទប់ស្កាត់បញ្ហាគ្រឿងញៀនកុំឱ្យរីករាលដាលក្នុងសហគមន៍គឺពិតជាចាំបាច់ ព្រោះថា អ្នកប្រើគ្រឿងញៀនភាគច្រើនជាយុវជន ដូចនេះប្រសិនបើយុវជនគាត់បានចូលរួមមិនទៅពាក់ព័ន្ធមិន សេពគប់ មិនអូសទាញមិត្តភក្កិឱ្យទៅប្រើប្រាស់គ្រឿងញៀននោះ សហគមន៍យើងនឹងមានសុខសុវត្ថិភាព ហើយសម្ដីរបស់យុវជន គឺឆាប់ចាក់ឫសចូលជ្រៅក្នុងបេះដូងយុវជនដូចគ្នា “យុវជនអាចដឹងច្បាស់ពីតម្រូវការចាំបាច់របស់យុវជនដូចគ្នា”៕












-
សន្តិសុខសង្គម៧ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល