ព័ត៌មានជាតិ
អភិបាលខេត្តកំពតជំរុញឱ្យអាជ្ញាធរ និង មន្ត្រីជំនាញពាក់ព័ន្ធ បង្ការទប់ស្កាត់បង្ក្រាបរាល់បទល្មើសតាមមូលដ្ឋាន
កំពត ៖ នាថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២៤ នេះលោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានថ្លែងនៅកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត អភិបាលខេត្តក៏បានលើកឡើងថា នាពេលកន្លងមកស្ថានភាព សន្តិសុខសណ្តាប់ធ្នាប់នៅខេត្តកំពត មានភាពល្អប្រសើរបានមានភ្ញៀវទេសចរណ៍ចូលចិត្តមកលេងលម្ហែកម្សាន្តគួរឱ្យកក់ក្តៅក្នុងចិត្តដោយសារមន្ត្រីរាជការ អាជ្ញាធរ និងជំនាញកម្លាំងសមត្ថកិច្ចបានសហការគ្នាធ្វើការបានយ៉ាងល្អប្រសើរណាស់។

ដើម្បីពង្រឹងដល់គោលនយោបាយភូមិឃុំមានសុវត្ថិភាព និង ដើម្បីឆ្លើយតបទៅនឹងតម្រូវការជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ លោកអភិបាលខេត្តកំពត បានណែនាំដល់អាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធ កងកម្លាំង ឱ្យយកចិត្តទុកដាក់លើការងារ ៥ចំណុចសំខាន់ៗ ពិសេសត្រូវចូលរួមសហការ បង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់។

ប៉ុន្តែយ៉ាងណាក៏ដោយ ខេត្តកំពតក៏នៅការងារខ្វះចន្លោះមួយចំនួន ដែលទាមទាឲ្យមានការចូលរួមសហការគ្នា ធ្វើឲ្យកាន់តែល្អប្រសើរថែមទៀត ក្នុងនោះមានដូចជា៖ ១.ការងារការពារធនធានធម្មជាតិ ២.ការងារបង្ក្រាបបទល្មើសផ្សេងៗ (ពិសេសគ្រឿងញៀន និងល្បែងស៊ីសង) ៣.ការងារការពារបូរណភាពទឹកដីទាំងព្រំដែនទឹក និងគោក ៤.ការងារការពារវប្បធម៌ និងសម្បត្តិបេតិកភណ្ឌជាតិនៅតំបន់ភ្នំបូកគោ និង៥.ការងារតបណ្តាញទឹកភ្លើងជួនប្រជាពលរដ្ឋជាដើម ។
លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានបញ្ជាក់ថា បទល្មើសកើតឡើងនៅកន្លែងណា អាជ្ញាធរកន្លែងនោះ ត្រូវរាយការណ៍ និងមានចំណាត់ការ ដោះស្រាយទៅតាមនិតិវិធីច្បាប់ ដែលបានកំណត់។

នៅក្នុងកិច្ចប្រជុំនោះដែរ លោកម៉ៅ ធនិន អភិបាលខេត្តកំពតក៏បានជំរុញលើកទឹកចិត្តដល់ អាជ្ញាធរស្រុកជាប់ព្រំដែនប្រទេសជិតខាង ត្រូវមានស្មារតីប្រុងប្រយ័ត្ន និងឆន្ទៈខ្ពស់ គិតគូរអំពីផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ពិសេសអាជ្ញាធរត្រូវណែនាំប្រជាពលរដ្ឋរស់នៅតាមខ្សែបន្ទាត់ព្រំដែនឱ្យយល់ដឹងច្បាស់ អំពីការងារព្រំដែន ហើយរួមគ្នាការពារឱ្យបានល្អ កុំឱ្យមានជាតិសាសន៍ដទៃ មកជួល ឬ មកអាស្រ័យផល លើដីកម្ពុជាជាដាច់ខាត៕
ដោយ ៖ សឹង រ៉ាត់




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ