Connect with us

ព័ត៌មានជាតិ

ប្រជាជន​កម្ពុជា​ កំពុង​រស់​នៅ​ និង​ធ្វើ​ការងារ​នៅ​ប្រទេស​ជប៉ុន ប្រមាណ២ម៉ឺននាក់

បានផុស

នៅ

ភ្នំពេញ ៖ ថ្លែង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូសភា​ខេត្ត ណាហ្គាណូ (Nagano) នៃប្រទេសជប៉ុន នារសៀល​ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក​ហេង សួរ​ បាន​លើកឡើង​ថា ប្រទេស​ជប៉ុន​ជា​គោលដៅ​ ដែល​ប្រជាជន​កម្ពុជា​ចង់​ទៅ​ធ្វើ​ការ ជាក់​ស្តែង​បច្ចុប្បន្ននេះ​ មាន​ប្រជាជន​កម្ពុជា​កំពុង​រស់​នៅ និងធ្វើការនៅក្នុងប្រទេសជប៉ុនប្រមាណ ២ម៉ឺននាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបាន​លើក​ឡើង​ទៀត​ថា ប្រទេសជប៉ុនគឺជាដៃគូអភិវឌ្ឍន៍យ៉ាងសំខាន់សម្រាប់កម្ពុជា ដោយក្នុងនោះរដ្ឋាភិបាលជប៉ុនក៏ចូលរួមក្នុងការបង្កើតធនធានមនុស្សរបស់កម្ពុជាតាមរយៈការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសជប៉ុន ក៏ដូចជាការទទួលយកកម្មសិក្សាការី និងពលករជំនាញកម្ពុជាទៅធ្វើការនៅប្រទេសជប៉ុនផងដែរ។

ទន្ទឹមនឹងនេះ លោក​ក៏​ថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន ដែល​ផ្តល់​ឱកាស​ការងារ​ដល់ប្រជាពលរដ្ឋកម្ពុជា ហើយ​ក៏​បាន​ស្នើ​ដល់រដ្ឋាភិបាលជប៉ុន ជាពិសេសខេត្តណាហ្គាណូ បង្កើនចំនួនការទទួលយកពលករជំនាញកម្ពុជាទៅធ្វើការបន្ថែមទៀតក្នុងវិស័យកម្មន្តសាល ជួសជុលរថយន្ត គ្រឿងម៉ាស៊ីន កសិកម្ម ទេសចរណ៍ជាដើម ខណៈបច្ចុប្បន្នមានកម្មសិក្សាការី និងពលករកម្ពុជាប្រមាណជិត ៣០០នាក់ប៉ុណ្ណោះកំពុងធ្វើការនៅក្នុងខេត្តណាហ្គាណូ។

លោក រដ្ឋមន្ត្រី រំពឹងថា តាម​រយៈ​នៃដំណើរទស្សនកិច្ច​របស់​គណៈប្រតិភូសភាខេត្តណាហ្គាណូ នាពេលនេះនឹងអាចចងក្រងជា​របាយការណ៍​សម្រាប់​ពិនិត្យ​មើល​លក្ខខណ្ឌផ្សេងៗ​ ដែល​ភាគី​ជប៉ុន​ត្រូវការដើម្បីទទួលយកពលករជំនាញរបស់កម្ពុជាបន្ថែមទៀត។

ជាការឆ្លើយតប ​គណៈប្រតិភូសភាខេត្ត ណាហ្គាណូ (Nagano) លោក NAKAGAWA Hiroji បាន​គូស​បញ្ជាក់​ថា នឹងប្រឹងប្រែងធ្វើយ៉ាងណាបង្កើតឱ្យមានកិច្ចសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរបស់កម្ពុជា លើកិច្ចការបង្កើនចំនួន​បញ្ជូន និង​ទទួល​ពលករ​កម្ពុជា​ធ្វើ​ការ​នៅក្នុងខេត្តណាហ្គាណូ ដោយ​លោក​សម្លឹងមើលឃើញថា កម្ពុជា​មាន​សក្តានុពលយ៉ាងខ្លាំង ជាពិសេសមានយុវជនជាច្រើនមានអាយុជាមធ្យមប្រមាណ២៦ឆ្នាំ ដែលជាកម្លាំងធនធានដ៏សំខាន់។

ទន្ទឹម​នេះ លោក​បាន​បញ្ជាក់​ថា​ នឹងរាយការណ៍ជូនទៅកាន់អភិបាលខេត្តណាហ្គាណូ អំពីគោលបំណងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុង​ការ​ចុះ​អនុស្សរណៈ​លើ​កិច្ចសហប្រតិបត្តិការជាមួយគ្នា។

គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាបានបញ្ជូនកម្មសិក្សាការី-ពលករជំនាញកម្ពុជា ទៅចុះកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុនក្រោមគម្រោងចំនួន ២ រួមមាន ប្រព័ន្ធកម្មសិក្សាការីបច្ចេកទេស និងប្រព័ន្ធពលករជំនាញ ក្នុងវិស័យឧស្សាហកម្ម កសិកម្ម និងថែទាំមនុស្សចាស់ជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលរាជធានី​ ណែនាំឱ្យដាក់មីក្រូតាមម៉ូតូកង់បី ស្រែក​ហាមឃាត់ មិនឱ្យដុតផាវ ក្នុង​ឱកាសបុណ្យចូលឆ្នាំចិន វៀតណាម

ព័ត៌មានជាតិ២ ម៉ោង មុន

ប៉ូឡូញ បង្ហាញបំណងចង់បង្កើតរោងចក្រកែច្នៃចំណីអាហារនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងតំបន់

ជីវិតកម្សាន្ដ២ ម៉ោង មុន

អ្នកគាំទ្រតារាចម្រៀងរ៉េប G-Devith និង វណ្ណដា ផ្ទុះការផ្លែផ្កាឌឺដងដាក់គ្នាព្រោះតែរឿងនេះ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​ជម្លោះ​នៅ​កុងហ្គោ​​​កក្រើក​ឡើង​ខ្លាំង​​ បន្ទាប់​ពី​ក្រុម​ឧទ្ទាម​ទាមទារ​​ទីក្រុង​ Goma

ជីវិតកម្សាន្ដ៣ ម៉ោង មុន

ស្អែកសែនចិន ! តារាសម្តែង សួង សាខារ៉ានីត ដាស់តឿនឲ្យប្រុងប្រយ័ត្នបញ្ហាភ្លើង ពេលដុតក្រដាសសែន

ជីវិតកម្សាន្ដ៩ ម៉ោង មុន

នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក

ព័ត៌មានជាតិ១៣ ម៉ោង មុន

របបខ្យល់មូសុងឦសានបានថយឥទ្ធិពល តែក៏នៅត្រជាក់ពី២០ទៅ១៩°C និងអាចមានភ្លៀងធ្លាក់​៥%​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ម៉ាត់ណាម៉ាត់ហ្នឹង! ត្រាំ ដាក់ទណ្ឌកម្មសេដ្ឋកិច្ចកូឡុំប៊ី ព្រោះមិនព្រមទទួលយកជនអន្តោប្រវេសន៍ទៅវិញ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ហ្សេលេនស្គី៖ លោក ត្រាំ មាន​ចិត្ត​ចង់​បញ្ចប់​សង្គ្រាម តែ​គាត់​នៅ​ខ្វះ​ការ​យល់​ដឹង

Sokha Hotels

ព័ត៌មានពេញនិយម