Connect with us

ព័ត៌មានជាតិ

អភិបាលខណ្ឌឫស្សីកែវ ប្រើប្រាស់អេស្កាវ៉ាទ័រឈូសឆាយដី សម្អាតផ្លូវ តាមបណ្ដោយផ្លូវជាតិលេខ ៥ ងាយស្រួលពលរដ្ឋធ្វើដំណើរ

បានផុស

នៅ

រដ្ឋបាល​ខណ្ឌ​ឫស្សីកែវ បាន​យកចិត្តទុកដាក់​អំពី​បញ្ហា​សណ្ដាប់ធ្នាប់​សាធារណៈ បរិស្ថាន អនាម័យ​តាម​ដង​ផ្លូវ​សាធារណៈ និង​ឈូស​ឆាយ​ដី​ឲ្យ​មាន​របៀបរៀបរយ ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​អ្នក​ធ្វើដំណើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង​កាលពី​ថ្ងៃ​ទី ១៧ ខែ​តុលា ឆ្នាំ ២០២៤ ម្សិលមិញ​នេះ លោក ជិន ប៊ុនធឿន អភិបាល​ខណ្ឌ​ឫស្សីកែវ បាន​ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ ប្រើប្រាស់​អេស្កាវ៉ាទ័រ​ឈូស​ឆាយ​ដី​សម្អាត​ផ្លូវ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៥ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ធ្វើដំណើរ និង​បង្កើន​សោភ័ណភាព​តាម​ដង​ផ្លូវ។

នា​ឱកាស​នោះ លោក​អភិបាល​ខណ្ឌ ក៏បាន​ចុះ​ពិនិត្យ​ទីតាំង​ដី​មួយ​កន្លែង​ដែល​សង់​របង​ស័ង្កសី​ខ្វះ​ការ​ប្រុងប្រយ័ត្ន អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​ពេល​មាន​ខ្យល់​កន្ត្រាក់​ខ្លាំង។ លោក​អភិបាល​ខណ្ឌ បាន​ណែនាំ​ដល់​ម្ចាស់​ទីតាំង ត្រូវ​សង់​របង​ឲ្យ​បាន​រឹងមាំ​ល្អ ធានា​សុវត្ថិភាព ជៀសវាង​មាន​បញ្ហា​ពេល​មាន​គ្រោះថ្នាក់​ជាយថាហេតុ​ដល់​អ្នក​ធ្វើដំណើរ​តាម​ដង​ផ្លូវ។

សូម​បញ្ជាក់​ថា បញ្ហា​សណ្ដាប់ធ្នាប់​នេះ​ដែរ លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ តែងតែ​ក្រើន​រំលឹក​ដល់​អាជ្ញាធរ​តាម​មូលដ្ឋាន​ទាំង ១៤ ខណ្ឌ ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​បន្ត​យកចិត្តទុកដាក់​ជាប់​ជាប្រចាំ ដើម្បី​រំដោះ​ចិញ្ចើម​ផ្លូវ​សាធារណៈ​ដែល​ប្រជាពលរដ្ឋ​មួយ​ចំនួន​តែងតែ​យក​បម្រើ​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន មិន​គិត​ពី​ផល​ប៉ះពាល់ ជាពិសេស​បង្ក​ការ​កកស្ទះ​ចរាចរណ៍ ឬ បាត់បង់​សណ្ដាប់ធ្នាប់​ជាដើម៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម