ព័ត៌មានជាតិ
ស៊ុតមាន់ ស៊ុតទា និងក្រួចជាង៣ម៉ឺនគ្រាប់ ត្រូវមន្ត្រីជំនាញដុតបំផ្លាញចោល
ស៊ុតមាន់ ស៊ុតទា និងស៊ុតក្រួចជាង៣ម៉ឺនគ្រាប់ ត្រូវបានមន្ត្រីជំនាញនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ធ្វើការដុតបំផ្លាញចោល កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីរកឃើញថា ជាស៊ុតខូចគុណភាពសម្រាប់បរិភោគ។

លោក ថៃ លី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តតាកែវបានឲ្យដឹងថា ដើម្បីលុបបំបាត់ការចរាចរផលិតផលគ្មានគុណភាព ខូចគុណភាព មន្ត្រីជំនាញលោកបានសម្រេចដុតកម្ទេចចោលពងទាចំនួន២៤ ០០០គ្រាប់ ពងមាន់ចំនួន ៨០០គ្រាប់ និងពងគ្រួចចំនួន ៧០០០គ្រាប់ បន្ទាប់ពីពិនិត្យឃើញថា ខូចគុណភាព ដែលបានដកហូតពីឈ្មួញនាពេលកន្លងមក។ ការដុតបំផ្លាញស៊ុតខូចគុណភាពនេះ មានការចូលរួមពីលោក ខាន់ សុខា អភិបាលរងខេត្តតាកែវ លោកញ៉ឹប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោក ម៉េង សុធី អនុប្រធានមន្ទីរ និងលោកប្រធាន អនុប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត ព្រមទាំងមន្ត្រីការិយាល័យ ដែលការដុតកម្ទេចនេះ ធ្វើឡើងនៅការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តតាកែវ៕



អត្ថបទ៖ វីរៈ
សូមចុចអាន៖ ចុះបិទខារ៉ាអូខេ និងបាបារាំងជាច្រើនកន្លែង និងឃាត់ខ្លួនមនុស្សរាប់សិបនាក់ទាំងយប់

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ