Connect with us

ព័ត៌មានជាតិ

ផ្ទុះរឿងក្រុមហ៊ុន Icon នៅថៃ! ករុណា ពេជ្រ ដាស់តឿនតារាកម្ពុជាឲ្យប្រុងប្រយ័ត្ន កុំឲ្យក្លាយជាជនរងគ្រោះ

បានផុស

នៅ

តារាចម្រៀងកំពុងកម្រើកការគាំទ្រជាថ្មីលោក ករុណា ពេជ្រ បានចេញមុខផ្តាំដល់ប្រជាជន និងតារារបស់ខ្មែរឲ្យមានការប្រុងប្រយ័ត្នបន្ទាប់ពីផ្ទុះរឿងដ៏ក្តៅនៅក្នុងប្រទេសថៃជុំវិញការចាប់ខ្លួនតារាល្បីៗ និងបុគ្គលមួយចំនួនទៀតដែលរកស៊ីពាក់ព័ន្ធជាមួយក្រុមហ៊ុន Icon Group។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចេញមុខលើកឡើងពីសំណាក់តារាចម្រៀងចាស់វស្សាលោក ករុណា ពេជ្រ ពេលនេះក្រោយឃើញមានព័ត៌មានដ៏រសើបកើតនៅក្នុងទឹកដីប្រទេសថៃដែលឃាត់ខ្លួនមនុស្ស ១៨នាក់ ជាថៅកែ Icon Group រួមទាំងតារាល្បីៗរបស់ថៃចំនួន៣ដួង ជាមេខ្លោងធំដែលរកស៊ីលើកម្លាំងញើសឈាមប្រជាពលរដ្ឋ និងការបោកប្រាស់សាធារណៈជន រួមគ្នានាំចូលព័ត៌មានមិនពិត។

ភ្ជាប់ព័ត៌មានខាងលើលោក ករុណា ពេជ្រ បានលើក ឡើងថាត្រូវចងចាំថាគ្មានលុយណាបានដោយស្រួលទេប្រយ័ត្នប្រយែងបងប្អូនប្រជាជនកម្ពុជា ជាប្រជាពលរដ្ឋធម្មតា ក៏ដូចតារាគ្រប់រូបសូមកុំឲ្យអ្វីៗធ្លាក់មកលើខ្លួនយើងរហូតក្លាយជាជនរងគ្រោះដោយមិនដឹងខ្លួន។

តារាចម្រៀងលោក ករុណា ពេជ្រ បាននិយាយទៀតថា”នេះជារឿងពិតនៅប្រទេសគេប៉ុន្តែវាក៏អាចជាបទ ពិសោធន៍ល្អសម្រាប់ប្រជាជននិងតារាក្នុងប្រទេសក ម្ពុជាយើងដែរ”។ ការលើកឡើងរបស់លោក ករុណា ពេជ្រ ខាងលើនេះគ្រាន់តែជាសារមួយដាស់តឿនស្មា រតីឲ្យមានការប្រុងប្រយ័ត្នកុំឲ្យធ្លាក់ក្នុងរណ្តៅដូចករណីនៅឯប្រទេសថៃ។

គួរបញ្ជាក់ថាថ្មីៗនេះបានផ្ទុះរឿងដ៏ក្តៅគគុក ខណ:ក្រុមហ៊ុន The iCon Group ដែលជាអ្នកផ្សព្វផ្សាយពាណិជ្ជកម្មអនឡាញដ៏ល្បីមួយបានរងនូវការជាប់ចោទពីបទក្លែងបន្លំសាធារណ:ការលាងលុយកខ្វក់ និងបទល្មើសពាក់ព័ន្ធដែលបានប៉ះពាល់ដល់ជនរងគ្រោះជាង៧០០នាក់។ ក្នុងនោះក៏មានតារាប្រុសស្រីល្បីៗជួរមុខក្នុងប្រទេសថៃកំពុងត្រូវប៉ូលិសស៊ើបអង្កេតផងដែរ៕ អត្ថបទ៖ ចាន់រ៉ា

Boss Paul Waratanaphon​ មេធំនៅក្នុង Icon Group

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម