ព័ត៌មានជាតិ
ពីមុនជួយ ១ លានដុល្លារ ឧកញ៉ា ឡេង ណាវ៉ាត្រាប្រកាសបរិច្ចាកថវិកា ៣ លានដុល្លារទៀត ជួយរដ្ឋាភិបាលដោះស្រាយជំងឺកូវីដ
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសផ្តល់ថវិកា ៣ លានដុល្លារ ដល់រដ្ឋាភិបាល តាមរយ:សម្ដេចតេជោហ៊ុន សែនដើម្បីទប់ស្កាត់ជំងឺ covid 19។
នៅលើបណ្តាញសង្គមមុននេះ អ្នកឧកញ៉ាដែលអតីតជាពលករថ្លែងពីទឹកចិត្តស្រលាញ់ជាតិអស់ពីបេះដូងថា “ខ្ញុំមិនអាចរស់នៅតែឯង បើប្រទេសជាតិមានចលាចល គ្មានស្ថេរភាព គ្មានសុខសន្តិភាព ខ្ញុំក៏មិនដឹងយកលុយទាំងនេះទៅចាយឯណាដែរ។ ខ្ញុំកើតនៅកម្ពុជាស្លាប់នៅកម្ពុជា ជួយប្រជាជនកម្ពុជា ជាតួនាទីរបស់យើងទាំងអស់គ្នា សាមគ្គីភាពទើបមានភាពរឹងមាំ ពេលនេះមិនមែនជាពេលបន្ទោសអ្នកណាម្នាក់ទេ តែជាពេលយើងត្រូវសាមគ្គីគ្នា”។


អ្នកឧកញ៉ា បានបន្ថែមទៀតថា “មិនមែនជាអ្នកមានលុយច្រើននោះទេតែខ្ញុំមានបេះដូងស្រឡាញ់ប្រទេសជាតិរបស់យើង”។
គួរបញ្ជាក់ថា ឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន បុរីឡេង ណាវ៉ាត្រាគ្រុប ធ្លាប់បានបរិច្ចាកទឹកប្រាក់ចំនួន ១លានដុល្លារ ចូលរួមទិញវ៉ាក់សាំងចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ឧកញ៉ាវ័យក្មេងរូបនេះ តែងតែលេចមុខក្នុងកម្មវិធីបរិច្ចាកថវិកាជួយដល់សង្គម និងកាកបាទក្រហមកម្ពុជា។ កន្លងទៅក៏ធ្លាប់បរិច្ចាគថវិកាចំនួន ៦០ម៉ឺនដុល្លារ ព្រមទាំងអង្ករ ៥០តោន ចូលរួមជាមួយសម្ដេចតេជោ ជួយដល់ពលរដ្ឋរងគ្រោះ ដោយទឹកជំនន់៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?