ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ បន្ទប់បម្រើសេវាចម្រុះ ជួយជនរងគ្រោះដោយអំពើហិង្សា
នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ លោកស្រី ប៉ែន រិកស៊ី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចូលរួមជាអធិបតី និងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការបន្ទប់បម្រើសេវាចម្រុះ ជួយជនរងគ្រោះសង្ស័យដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ នៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង។

លោកស្រីរដ្ឋលេខាធិការ បានលើកឡើងថា បន្ទប់បម្រើសេវាចម្រុះជួយជនរងគ្រោះសង្ស័យដោយអំពើហឹង្សាទាក់ទងនឹងយេនឌ័រ មានគោលបំណងផ្តល់ភាពចាំបាច់ក្នុងការសម្របសម្រួលការបម្រើសេវា និងរក្សាការសម្ងាត់ជូនជនរងគ្រោះសង្ស័យដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដែលមកទទួលសេវាសុខភាព និងសេវាដទៃទៀតគ្រប់ជ្រុងជ្រោយ។ ក្នុងនោះសេវាវេជ្ជសាស្រ្តសង្គមនៅកន្លែងតែមួយតាមតម្រូវការរបស់ជនរងគ្រោះទាំងអស់ រួមមាន ការបម្រើសេវាព្យាបាលថែទាំសុខភាពការបម្រើសេវាសុខភាពផ្លូវចិត្តការផ្តល់សេវាធ្វើតេស្តផ្ទៃពោះ ការបម្រើសេវាធ្វើកោសល្យវិច័យ ការផ្តល់ថ្នាំបង្ការការឆ្លងមេរោគអេដស៍ (PEP) ការផ្តល់សេវាថ្នាំបង្ការការពារកំណើតបន្ទាន់(EC) និងការបម្រើសេវាពិនិត្យ និងព្យាបាលជំងឺកាមរោគ(STI)។
គួរជម្រាបដែរថា បន្ទប់បម្រើសេវាចម្រុះនេះ នឹងប្រែក្លាយជាសេវាវេជ្ជសាស្រ្តសង្គមដែលជាផ្នែកសារវ័ន្តមួយរបស់មន្ទីរពេទ្យជាតិ មន្ទីរពេទ្យបង្អែករាជធានីខេត្តលើការងារបម្រើសេវាវេជ្ជសាស្រ្តសង្គមជូនអ្នកជំងឺ រួមទាំងជនរងគ្រោះសង្ស័យដោយអំពើហិង្សាលើយេនឌ័រ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា៕




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ