Connect with us

ព័ត៌មានជាតិ

យុវជន២ក្រុម នឹងប្រកួតជជែកដេញដោលវគ្គផ្តាច់ព្រ័ត្រស្តីពី «ស្រ្តី និងផ្នត់គំនិតយេនឌ័រក្នុងសតវត្សទី២១»

បានផុស

នៅ

យុវជន២ក្រុម គឺក្រុមនារីបញ្ចយុទ្ធ និងក្រុមGen Z’s Genius នឹងប្រកួតជជែកដេញដោលវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី ២០ តុលា ២០២៤ នៅសណ្ឋាគារ Himawari ពីប្រធានបទ «តួនាទីយេនឌ័រ និងផ្នត់គំនិតសង្គម ជាមូលហេតុចម្បងនាំឱ្យមានវិសមភាពនៃការចូលរួមរបស់ស្រ្តីក្នុងវិស័យការងារ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមទំព័រហ្វេសប៊ុករបស់ ទស្សនៈយុវជន បានឱ្យដឹងថា យុវជន២ក្រុមបានជាប់ជ័យលាភីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គឺក្រុមនារីបញ្ចយុទ្ធ និងក្រុមGen Z’s Genius ដែលបានប្រកួតជាមួយនឹងក្រុមឃ្មុំមាលា និងស្រមោចក្រហមកាលពីថ្ងៃ២៩ កញ្ញា កន្លងផុតទៅ។ ក្រុមទាំង២ បានឆ្លងកាត់វគ្គបណ្តុះបណ្តាលការជជែកដេញដោល ក៏ដូចជាការបណ្តុះបណ្តាលពាក់ព័ន្ធនឹងមូលបទ ស្រ្តី និងផ្នត់គំនិតយេនឌ័រសតវត្សទី២១ ដែលត្រូវបានរៀបចំដោយ NGO-CEDAW និង RULErs ដោយមានការចូលរួមចែករំលែកពីអ្នកដែលមានបទពិសោធន៍ក្នុងវិស័យជជែកដេញដោលផ្ទាល់ដើម្បីឱ្យបេក្ខជនមានសមត្ថភាពទាំងក្នុងការជជែកដេញដោល និងប្រធានបទ ដែលនាំឱ្យការជជែក និងការប្រកួតរបស់ពួកគេពោរពេញទៅដោយខ្លឹមសារអត្ថន័យ ព្រមទាំងសមត្ថភាពមកទាំងព្រមតែម្តង។

ក្រុមនារីបញ្ចយុទ្ធ

ក្រោយពីឈ្នះការប្រកួតវគ្គមុនៗ និងត្រៀមខ្លួនអស់រយៈពេលជាង៣សប្តាហ៍ ក្រុមនារីបញ្ចយុទ្ធ និងក្រុម Gen Z’s Genius នឹងប្រកួតនៅវគ្គផ្តាច់ព្រ័ត្រដែលជជែកពីប្រធានបទខាងលើនៅថ្ងៃទី ២០ ខែតុលា ២០២៤ វេលាម៉ោង ១:00 រសៀល។ ការប្រកួតនេះ ក៏អនុញ្ញាតឱ្យសាធារណជនចុះឈ្មោះចូលរួមដោយសេរីតាមរយៈតំណភ្ជាប់៖ ​ https://forms.gle/9HMDPs3ALKzVvxYRA ផងដែរ ។

ក្រុមGen Z’s Genius

នៅវគ្គផ្តាច់ព្រ័ត្រនេះ​ បេក្ខជនដែលបានជ័យលាភី នឹងទទួលបានរង្វាន់លើកទឹកចិត្ត និងលិខិតបញ្ជាក់ពីការចូលរួមប្រកួត ដែលនឹងមានវត្តមានបេក្ខជនទាំងអស់ក្នុងទស្សនៈយុវជន និងអ្នកចូលរួមដែលមានបំណងក្នុងការចូលរួមគាំទ្រយុវជនក្នុងការជជែកដេញដោលពាក់ព័ន្ធនឹងសមភាពយេនឌ័រ។

ចំពោះ ការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះក៏មានការចូលរួមវាយតម្លៃដោយគណៈកម្មការដែលមានជំនាញក្នុងការជជែកដេញដោលព្រមទាំងអ្នកដែលធ្វើការពាក់ព័ន្ធនឹងសមភាពយេនឌ័រដែលមាន អ្នកស្រី ផាន់ គីមហុង ជានាយិកានៃមជ្ឈមណ្ឌលភាសាអេអាយអាយ , លោក សុគន្ធ សុខា ដែលជានាយកមកពីសាលាបង្រៀនគួរគុណវឌ្ឍន៍  និង ពេជ្រ ភារក្ស ដែលមកពីអង្គការក្លាហាន។

គួរបញ្ជាក់ថា នេះជាឆ្នាំទី៤ហើយដែលគម្រោងជជែកដេញដោល ទស្សនៈយុវជន ត្រូវបានរៀបចំឡើង ដោយ NGO-CEDAW និង RULErs ក្នុងគោលបំណងបង្វឹកសិស្សនិស្សិតពីការជជែកដេញដោល និងប្រធានបទពាក់ព័ន្ធនឹងសមភាពយេនឌ័រ ដែលចុងក្រោយ បេក្ខជននឹងបង្ហាញវត្តមានក្នុងការប្រកួតនៅលើឆាកចំនួនពីរលើកដើម្បីស្វែងរកម្ចាស់ជ័យលាភីលេខ ១ និងលេខ ២ នៅវគ្គផ្តាច់ព្រ័ត្រ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទីutes មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

Sokha Hotels

ព័ត៌មានពេញនិយម