Connect with us

ព័ត៌មានជាតិ

លោក ស សុខា៖ ព្រឹត្តិការណ៍ប្រណាំងទូក មិនត្រឹមបង្កភាពសប្បាយ​ប៉ុណ្ណោះទេ តែក៏បានបង្កើតចរន្តសេដ្ឋកិច្ច

បានផុស

នៅ

ការរៀបចំព្រឹត្តិការណ៍ប្រណាំងទូក មិនត្រឹមតែបង្កភាពសប្បាយរីករាយប៉ុណ្ណោះទេ តែក៏បង្កើតចរន្តសេដ្ឋកិច្ច តាមរយៈការលក់ដូរផលិតផលផ្សេងៗរបស់ប្រជាពលរដ្ឋ ដែលទទួលបានប្រាក់ចំណូលមួយចំនួន។ នេះជាការលើកឡើងរបស់លោក ស សុខា ក្នុងឱកាសអញ្ជើញជាអធិបតីបិទបញ្ចប់នៃកម្មវិធីប្រណាំងទូក ង ខេត្តព្រៃវែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា នេះគឺជាព្រឹត្តិការណ៍មួយដ៏អស្ចារ្យសម្រាប់ខេត្តព្រៃវែង ដែលបានបង្កលក្ខណៈ និងភាពសប្បាយរីករាយជូនប្រជាពលរដ្ឋសម្រាប់ខេត្តព្រៃវែងនេះ។ លោក ក៏បានលើកឡើងថា ការរៀបចំព្រឹត្តិការណ៍ប្រណាំងទូក នាពេលនេះមិនត្រឹមតែបង្កភាពសប្បាយរីករាយតែប៉ុណ្ណោះទេ តែវាក៏បង្កើតនៅប្រាក់ចំណូលសេដ្ឋកិច្ចមួយចំនួនដល់អាជីវករ ដែលពួកគាត់លក់ដូរនៅផលិតផលផ្សេងៗនៅក្នុងព្រឹត្តិការណ៍មួយនេះសម្រាប់ប្រជាពលរដ្ឋអញ្ជើញមកលេងកម្សាន្ត គាត់ទិញនូវផលិតផលទាំងអស់នោះ។

ជាការកត់សម្គាល់ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ លោក ស សុខា និងលោកស្រី បានអញ្ជើញជាអធិបតីបិទបញ្ចប់នៃកម្មវិធីប្រណាំងទូក ង ខេត្តព្រៃវែង បន្ទាប់ពីបានប្រណាំងរយៈពេល២ថ្ងៃ គឺថ្ងៃទី១៦ និងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ប្រកបដោយភាពជោគជ័យ។ ពិធីប្រណាំងទូកងខេត្តព្រៃវែងរយៈពេល២ថ្ងៃនេះ មានប្រជាពលរដ្ឋបានមកចូលរួមទស្សនា និងលេងកម្សាន្តជាង ១៣ម៉ឺននាក់។

បើតាមលោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវេង ការរៀបចំពិធីប្រណាំងទូកងនេះ ដើម្បីចូលរួមអបអរសាទរថ្ងៃបុណ្យចេញព្រះវស្សា ដែលជាថ្ងៃបុណ្យប្រពៃណីព្រះពុទ្ធសាសនា ក៏ដូចជាការផ្ដល់ជូនដល់ប្រជាពលរដ្ឋទូទាំងខេត្តបានទស្សនាកម្សាន្ត និងសប្បាយរីករាយ។ ម្យ៉ាងវិញទៀត ក៏ដើម្បីជ្រើសរើសទូកង ដែលមានល្បឿនលឿន និងមធ្យម ដើម្បីទៅចូលរួមប្រណាំងនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ នាពេលដ៏ខ្លីខាងមុខ។

ឆ្លងកាត់ការប្រឡងប្រណាំងយ៉ាងស្វិតស្វាញប្រកបដោយស្មារតីសាមគ្គីភាព ភាតរភាព និងការទទូលខុសត្រូវ ក្នុងរយៈពេល២ថ្ងៃនេះ ជាលទ្ធផលនៃការប្រណាំងទូកង ខេត្តព្រៃវែង ឆ្នាំ២០២៤នេះ ទូកទទួលបានចំណាត់ថ្នាក់មាន៖​ចំណាត់ថ្នាក់លេខ១ មានចំនួន ៩ទូក (ទូកខ្នាតអន្តរជាតិ ៧ទូក និងទូកខ្នាតវែង ២ទូក) ចំណាត់ថ្នាក់លេខ២ មានចំនួន ២៤ ទូក (ទូកខ្នាតអន្តរជាតិ ១៨ទូក និងទូកខ្នាតវែង ៦ទូក) ចំណាត់ថ្នាក់លេខ៣ មានចំនួន ២១ទូក (ទូកខ្នាតអន្តរជាតិ ១៥ទូក និងទូកខ្នាតវែង ៦ទូក) និងចំណាប់ថ្នាក់លេខ៤ មានចំនួន ៩ទូក (ទូកខ្នាតអន្តរជាតិ ៧ទូក និងទូកខ្នាតវែង ២ ទូក៕

អត្ថបទ៖ សៅ គ្រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម