ព័ត៌មានជាតិ
ប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ សុំបទពិសោធន៍ពីសម្ដេចតេជោ ក្នុងការដឹកនាំជាតិឱ្យមានសន្តិភាព និងការអភិវឌ្ឍ
ប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ លោក Sinlavong Khoutphaythoune បានស្នើសុំអនុសាសន៍ ក៏ដូចជាសូមស្តាប់នូវបទពិសោធរបស់សម្តេចតេជោ ក្នុងការដឹកនាំប្រទេសកម្ពុជា រហូតទទួលបានសុខសន្តិភាព និងការអភិវឌ្ឍ ដោយលោកបានចាត់ទុកសម្តេចតេជោ និងលោក វង្ស វិហាន ជាមេដឹកនាំដែលមានភាពល្បីល្បាញចំពោះទស្សនៈវែងឆ្ងាយ ស៊ីជម្រៅ និងការដាក់ចេញយុទ្ធសាស្រ្ត និងយុទ្ធវិធីដឹកនាំប្រកបដោយភាពត្រឹមត្រូវ និងទទួលបានជោគជ័យ។ លោកប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ ស្នើដូច្នេះ ក្នុងពេលដែលសម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម នាព្រឹកថ្ងៃទី១៨ ខែតុលា នេះ។
ក្នុងជំនួបដែលធ្វើឡើងនៅវិមាន៧មករា លោក Sinlavong Khoutphaythoune បានបន្តទៀតថា សម្តេចតេជោ គឺជាមេដឹកនាំដែលមានកេរ្ត៍ឈ្មោះល្បីល្បាញទាំងនៅក្នុងប្រទេសកម្ពុជា ប្រទេសឡាវ នៅក្នុងអាស៊ាន និងលើសកលលោក។ លោក ពិតជាសប្បាយរីករាយ ដែលទទួលបានការរៀនសូត្រពីសម្ដេច។
លោកប្រធានរណសិរ្សអះអាងថា លោកនឹងកត់ចំណាំរាល់អនុសាសន៍របស់សម្តេចតេជោ ដើម្បីជាមគ្គុទេសបង្ហាញផ្លូវក្នុងការដឹកនាំរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ ជាពិសេស ក្នុងការរៀបចំផែនការទៅថ្ងៃអនាគត ការបណ្តុះបណ្តាលកម្មាភិបាលវ័យក្មេង និងអ្នកបន្តវេន។
ជាការឆ្លើយតបសម្ដេចតេជោ ក៏បានប្រាប់ប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ ពីប្រវត្តិនៃការបង្កើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ដែលបានបង្កើតឡើង ក្រោយដែលសម្ដេចបានបង្កើតកងកម្លាំងប្រដាប់អាវុធ សាមគ្គីសង្គ្រោះជាតិកម្ពុជា នៅឆ្នាំ១៩៧៨។ ការបង្កើតរណសិរ្សក្រោយនោះ គឺបានយកឈ្មោះតាមកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ហើយត្រូវបានប្ដូរឈ្មោះជាបន្តបន្ទាប់តាមកាលទេសៈរហូតមកដល់សព្វថ្ងៃនេះ ។
សម្ដេចតេជោ បានសំដែងការរីករាយដែលទំនាក់ទំនងមិត្តភាព សាមគ្គីភាពកម្ពុជា-ឡាវ បានឈានរហូតដល់កម្រិត “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង” និង ស្តែងឡើងច្រើនរូបភាព,ទាំងរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល, សភានិងសភា, ប្រជាជននិងប្រជាជន, បក្សនិងបក្ស ព្រមទាំងរវាងរណសិរ្សនិងរណសិរ្ស ហើយនិងបានជំរុញដល់ការរីកចម្រើនលើវិស័យផ្សេងៗទៀត ទាំងការអភិវឌ្ឍនៅតាមបណ្តោយព្រំដែន ការផ្លាស់ប្តូរប្រជាជននិងប្រជាជន និងកំណើននៃទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេស កិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលនៅក្នុងអាស៊ាន។
លោកប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ បានថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះអនុសាសន៍ណែនាំដ៏ស៊ីជម្រៅទាក់ទងនឹងសាមគ្គីភាព និងទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយលោកសន្យាថា នឹងបន្តប្រពៃណីនេះ ទុកជាមរតកដ៏ថ្លៃថ្លា ហើយនិងផ្សព្វផ្សាយប្រពៃណីនេះ ជូនចំពោះយុវជនជំនាន់ក្រោយ ឱ្យបន្តខិតខំរក្សាទំនាក់ទំនងនេះ ដែលយើងមានព្រំដែនជាប់គ្នាមិនអាចលើកទៅណាបានទេ។
លោកប្រធាន ក៏បានអបអរសាទរប្រទេសកម្ពុជា ចំពោះការអភិវឌ្ឍយ៉ាងលឿនរហ័ស ជាពិសេស ការអភិវឌ្ឍទីក្រុង ដែលមានបែបផែន និងការគ្រប់គ្រងយ៉ាងត្រឹមត្រូវទាំងរាជធានីភ្នំពេញ និងបណ្តាក្រុងធំៗផ្សេងទៀត ៕
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់