Connect with us

ព័ត៌មានជាតិ

ប.ស.ស និងអង្គការអុកស្វាម រួមគ្នាប្រារព្ធទិវាអន្តរជាតិស្ត្រីជនបទ ដើម្បីគាំពារស្ត្រីតាមជនបទកាន់តែប្រសើរឡើង

បានផុស

នៅ

បេឡា​ជាតិ​សន្តិសុខ​សង្គម​(​ប​.​ស​.​ស​.)​ និង​អង្គការ​អុក​ស្វា​ម​ រួមគ្នា​ប្រារព្ធ​ទិវា​អន្តរជាតិ​ស្ត្រី​ជនបទ​នៅ​ថ្ងៃ​ទី ១៨​ ខែតុលា​ ឆ្នាំ​ ២០២៤​ បាន​រួមគ្នា​ប្រារព្ធ​ទិវា​អន្តរជាតិ​ស្ត្រី​ជនបទ​ក្រោម​មូលបទ ​៖ គាំពារ​សង្គម ​ដើម្បី​អន្តរកាល​ប្រកប​ដោយ​យុត្តិធម៌ និង​សកម្មភាព​បរិស្ថាន​នៅ​សណ្ឋាគារ​សុខា​ល័យ​អង្គរ ខេត្តសៀមរាប ​ក្រោម​អធិបតីភាព​លោក​បណ្ឌិត ហេង សុផាន់​ណា​រិ​ទ្ធ អគ្គនាយករង ប​.​ស​.​ស​. តំណាង លោក ម៉េង ហុង ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក ប​.​ស​.​ស​. នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​បើក​ពិធី​នាឱកាស​នេះ លោក​បណ្ឌិត​អគ្គនាយករង បានឱ្យដឹងថា កិច្ចសហការ​រវាង ប​.​ស​.​ស​. និង​អង្គការ​អុក​ស្វា​ម រៀបចំ​បង្កើត​ទិវា​អន្តរជាតិ​ស្ត្រី​ជនបទ​នេះ​ឡើង ​ក្នុង​គោលបំណង​ ដើម្បី​ទទួល​ស្គាល់​តួនាទី​ដ៏​សំខាន់ និង​ការរួមចំណែក​របស់​ស្ត្រី​នៅ​ជនបទ ក្នុងការ​លើកកម្ពស់ វិស័យ​កសិកម្ម និង​ការ​អភិវឌ្ឍ​ជនបទ ក្រោមរូបភាព​កែលម្អ​សន្តិសុខ​ស្បៀង លុបបំបាត់​ភាពក្រីក្រ​នៅតាម​ជនបទ ពង្រឹង​ភាព​អង់អាច និង​ភាពជា​តំណាង​របស់​ស្ត្រី​នៅតាម​ជនបទ​នៅ​កម្ពុជា។

លោក​បណ្ឌិត​អគ្គនាយករង បាន​បន្ថែមថា ទិវា​អន្ដរជាតិ​នេះ ក៏​ជាការ​បង្កើត​វេទិកា​កិច្ចសន្ទនា​គោល​នយោបាយ និង​សង្គម​រវាង​ស្ត្រី​នៅ​ជនបទ និង​អ្នកតាក់តែង​គោលនយោបាយ តំណាង​ក្រសួង​-​ស្ថាប័ន​មាន​សមត្ថកិច្ច ជាពិសេស​ការពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ភាពជា​ដៃគូ​ជាមួយ​ក្រសួង រាជរដ្ឋាភិបាល និង​អ្នកពាក់ព័ន្ធ ឆ្ពោះទៅ​ការងារ​សមរម្យ បរិវត្ត​កម្ម​យេនឌ័រ និង​កិច្ច​គាំពារ​សង្គម​ដែល​ឆ្លើយតប​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​សម្រាប់​កម្មករ និង​កសិករ​ស្ត្រី នៅតាម​ជនបទ​ផងដែរ។

តាមរយៈ​ទិវា​អន្តរជាតិ​ស្ត្រី​ជនបទ លោក​បណ្ឌិត​អគ្គនាយករង សង្ឃឹម​យ៉ាង​មុតមាំ​ថា កិច្ចសន្ទនា​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​ នឹង​ក្លាយជា​ពុទ្ធិ ធាតុ​ចូល និង​វិធីសាស្ត្រ​សំខាន់ៗ ដើម្បី​ជា​គន្លឹះ​ក្នុងការ​រៀបចំ​នូវ​យុទ្ធសាស្ត្រ និង​ផែនការ​ការងារ​បន្ទាប់ សម្រាប់​អនុវត្ត​ការងារ​ប្រកបដោយ​ជោគជ័យ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ដែលជា​ការរួមចំណែក​លើក​កម្ពស់ និង​ការពង្រីក​របប​សន្តិសុខ​សង្គម​កម្ពុជា ទៅដល់​ប្រជាជន​គោលដៅ​ឱ្យ​កាន់តែ​ទូលំទូលាយ និង​ឆ្ពោះទៅរក​ការ​គ្របដណ្ដប់​សុខភាព​ជា​សកល។

ក្នុងឱកាស​នេះដែរ លោក លី សារី អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ក៏បាន​ថ្លែង​អំណរគុណ​ដល់ ប​.​ស​.​ស​. និង​អង្គការ​អុក​ស្វាម (OXFAM) ព្រមទាំង​អង្គភាព​ពាក់ព័ន្ធ​នានា ដែល​បាន​សហការ​រៀបចំ​ទិវា​អន្តរជាតិ​ស្ត្រី​ជនបទ​នេះ​ឡើង ពិសេស​អំពាវនាវ និង​លើកទឹកចិត្ត​ដល់​សហគ្រាស​ក្នុង​វិស័យ​ទេសចរណ៍ ចុះបញ្ជី​កម្មករ-និយោជិត​របស់​ខ្លួន​មក ប​.​ស​.​ស​. ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​របប​សន្តិ​សុខ​សង្គម៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម