ព័ត៌មានជាតិ
UNDP កោតសរសើរកម្ពុជាចំពោះការកំណត់ស្តង់ដារខ្ពស់សម្រាប់វិស័យសកម្មភាពមីន រហូតក្លាយជាប្រទេសគំរូ
UNDP បានកោតសរសើរកម្ពុជាចំពោះការកំណត់ស្តង់ដារខ្ពស់សម្រាប់វិស័យសកម្មភាពមីន ដែលបានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសគំរូ។ ការកោតសរសើរនេះ កើតឡើងនៅក្នុងពេលលោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា ២០២៤ ជួបប្រជុំទ្វេភាគីជាមួយ លោក Haoliang Xu អគ្គលេខាធិការរង នៃអង្គការសហប្រជាជាតិ ទទួលបន្ទុករដ្ឋបាល នៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងឡូសាន ប្រទេសស្វីស។ កិច្ចពិភាក្សានេះ បានផ្តោតលើការតាំងចិត្តរួមដើម្បីសាមគ្គីភាពសកលក្នុងការដោះស្រាយបញ្ហាប្រឈមនានានៃវិស័យសកម្មភាពមីន។

ក្នុងជំនួបនោះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងអំពីសារៈសំខាន់នៃការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមសម្រាប់ប្រទេស និងប្រជាជនកម្ពុជា ដែលធ្វើឡើងស្របតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ និងឆ្លើយតបនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ជាដើម។ ក្នុងនោះ លោក លី ធុជ បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ផ្នែកវិស័យសកម្មភាពមីន ជាពិសេសការជួយគាំទ្ររបស់ UNDP ក្នុងគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល។

តាងនាមកម្ពុជាជាប្រធានអនុសញ្ញាអូតាវ៉ា លោកបណ្ឌិត លី ធុជ បានអញ្ជើញ លោក Haoliang Xu ចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន និងជួយជំរុញលើកទឹកចិត្តឱ្យរដ្ឋភាគី និងរដ្ឋមិនមែនភាគីដទៃទៀតចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ ផងដែរ។
លោក Haoliang Xu អគ្គលេខាធិការរង UN ទទួលបន្ទុករដ្ឋបាល UNDP បានទទួលស្គាល់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំរវាងរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន ជាមួយ UNDP លើវិស័យសកម្មភាពមីន និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ផងដែរ។ លោក Haoliang Xu បានកោតសរសើរកម្ពុជាចំពោះការកំណត់ស្តង់ដារខ្ពស់សម្រាប់វិស័យសកម្មភាពមីន ដែលបានធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសគំរូសម្រាប់ប្រទេសដទៃទៀត៕




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ