Connect with us

ព័ត៌មានជាតិ

អភិបាលខណ្ឌច្បារអំពៅប្រកាសតែងតាំងលោកស្រី ជួប ស៊ីយ៉ន ជាចៅសង្កាត់ព្រែកប្រា

បានផុស

នៅ

លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្លាស់ប្តូរ និងទទួលស្គាល់សមាសភាពប្រធានក្រុមប្រឹក្សាសង្កាត់ និងជាចៅសង្កាត់ព្រែកប្រា ដោយតែងតាំងលោកស្រី ជួប ស៉ីយ៉ន ជាចៅសង្កាត់ថ្មី ជំនួសលោក ងិន ធីរ៉ូ អតីតចៅសង្កាត់ដែលបានទទួលមរណភាពដោយជរាពាធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក-លោកស្រីជាចៅសង្កាត់ទាំង៨ ប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រមាណជិតបីរយនាក់ និងមន្ត្រីជាច្រើនរូបទៀត ។

នៅក្នុងពិធីប្រកាសផ្លាស់ប្តូរ និងទទួលស្គាល់សមាសភាពប្រធានក្រុមប្រឹក្សាសង្កាត់ និងជាចៅសង្កាត់ព្រែកប្រា នេះដែរ លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ បានណែនាំឲ្យលោកស្រី ជួប ស៉ីយ៉ុន ដែលជាចៅសង្កាត់ទើបឡើងថ្មីមានចំណុចសំខាន់ៗ ដែលត្រូវអនុវត្តនៅមានចំណុចជាច្រើនទៀតដែលត្រូវរួមគ្នាអនុវត្តនៅក្នុងមូលដ្ឋានសង្កាត់​អោយយបានល្អប្រសើរថែមទៀតរួមមាន៖

ទី១-ពង្រឹងនូវការអនុវត្តគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាពឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសលើការងារផ្តល់សេវាសាធារណៈ ធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាព និងវិធានការបង្ការទប់ស្កាត់ល្បែងស៉ីសងគ្រប់ប្រភេទ. សកម្មក្មេងទំនើង គ្រឿងញៀន ។ល។

ទី២-ត្រូវខិតខំដោះស្រាយឲ្យបានជាអតិបរមានូវរាល់សំណូមពររបស់ប្រជាពលរដ្ឋ ធ្វើយ៉ាងណាសម្របសម្រួល ទំនាស់ពីធំអោយទៅជាតូច និងពីតូចអោយទៅជាអត់មានទំនាស់។ រាល់សំណូមពររបស់ប្រជាពលរដ្ឋ លោកមានសំណូមពរច្រើន ដូចជា បញ្ហាផ្លូវ លូ ភ្លើងបំភ្លឺផ្លូ ត្រូវព្យាយាមឆ្លើយតបដោះស្រាយ ជាមួយពួកគាត់ហើយត្រូវឆ្លើយតាមលទ្ធភាពដែលយើងអាចដោះស្រាយបានកុំឆ្លើយឲ្យរួចខ្លួន។ យើងត្រូវធ្វើយ៉ាងណាដោះស្រាយតាមលទ្ធភាពរបស់ថ្នាក់សង្កាត់ បើសង្កាត់មានលទ្ធភាពអាចដោះស្រាយបាន ដោះស្រាយទៅ តែប្រសិនបើបោះស្រាយមិនបានសូមបញ្ជូនសំណើទៅដោះស្រាយបន្តនៅថ្នាក់ខណ្ឌ។

ទី៣-ត្រូវ ពិនិត្យមើលសំណង់នានានៅតាម ព្រែក ប្រឡាយ អោយឲ្យបានម៉ត់ចត់បំផុត ហើយទប់ស្កាត់អោយបាន ចំពោះសំណង់ដែលសង់រំលោភយកដីចំណីផ្លូវ ចំណីព្រែក ដីចំណីបឹង។ ដោយសារតែកន្លងមកមានប្រជាពលរដ្ឋមួយចំនួនធ្វើសំណង់នៅលើដីប្រឡាយ ដីព្រែក ហើយពេលអាជ្ញាធរចុះទៅអោយរុះរើបែរជាតវ៉ាទាមទារប្រាក់សំណងគោលនយោបាយ។

ទី៤-សូមពង្រឹង យន្តការច្រកចេញចូលតែមួយអោយបានល្អប្រសើរថែមទៀត ត្រូវអនុវត្ត តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ត្រូវធ្វើឲ្យបានធ្វើឲ្យលឿន និងមានតម្លាភាពជូនប្រជាពលរដ្ឋ ទាំងសេវាសំណូមពរ និងសេវាតម្រូវការ និយាយរួមត្រូមរួមគ្នាបំរើសេវ៉ារដ្ឋបាលសាធារណៈគ្រប់ផ្នែកជូនប្រជាពលរដ្ឋអោយបានល្អប្រសើថែមទៀត៕ឮ

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម