ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាលណែនាំមន្រ្តីយកចិត្តទុកដាក់ពង្រឹងសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈដើម្បីបង្កើនទំនុកចិត្តដល់ពលរដ្ឋ
លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកទឹកចិត្តដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់
ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងទាំងសមត្ថភាព ក្រមសីលធម៌វិជ្ជាជីវៈ និងការបម្រើសេវាថែទាំសុខភាព២៤ម៉ោងលើ២៤ម៉ោង ជារៀងរាល់ថ្ងៃ ទាន់ពេលវេលា ឆាប់រហ័ស ដើម្បីសេចក្តីពេញចិត្ត និងទំនុកចិត្តរបស់ប្រជាពលរដ្ឋឱ្យស័ក្តសមនឹងពាក្យថា “គ្រូពេទ្យគឺជាកងទ័ពអាវស និងបំពេញភារកិច្ចរបស់ទេវតា” ។

ក្នុងពិធីប្រកាសបើកសន្និសីទវេជ្ជសាស្រ្តទារក និងកុមារ លើកទី៦ ប្រធានបទ «វិនិយោគដើម្បីបង្កើនសមត្ថភាព និងគុណភាព នៃការថែទាំព្យាបាលទារក និងកុមារ» នៅព្រឹកថ្ងៃទី១៨តុលានេះ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា
សន្និសីទនេះរៀបចំឡើងក្នុងគោលបំណងដើម្បីបង្ហាញពីឆន្ទៈមុះមុតការវិនិយោគពេលវេលា ចំណេះដឹង ជំនាញ បទពិសោធន៍ មនសិកាវិជ្ជាជីវៈដើម្បីអភិវឌ្ឍគុណភាពសេវាថែទាំព្យាបាលទារក និងកុមារឲ្យកាន់តែប្រសើរប្រកបដោយគុណភាព ប្រសិទ្ធិភាព សុវត្ថិភាព និងទំនុកចិត្តជូនប្រជាពលរដ្ឋដែលបញ្ជាក់ពីសមត្ថភាពរបស់មន្ទីរពេទ្យ ទាំងការគ្រប់គ្រង ដឹកនាំ និងបច្ចេកទេសដែលក្នុងនាមជាមេដឹកនាំត្រូវចេះកៀងគរធនធាន ប្រើប្រាស់ធនធានដែលមានចំគោលដៅ
និងលើកទឹកចិត្តមន្រ្តីគ្រប់ជំនាញទាំងអស់ឲ្យខិតខំប្រឹងប្រែង ព្រមទាំងយកចិត្តទុកដាក់ខ្ពស់លើការជួយអភិវឌ្ឍអង្គភាពរបស់ខ្លួន។

លោករដ្ឋមន្រ្តីបានណែនាំដល់មន្ត្រីសុខាភិបាលត្រូវស្វែងយល់ពីអាទិភាព និងឱកាសទាំងឡាយឱ្យក្លាយជាកាលានុវត្តភាព និងនវានុវត្តន៍ដោយភាពត្រឹមត្រូវ។ ក្នុងនាមក្រុមគ្រូពេទ្យត្រូវបង្កើនការយកចិត្តទុកដាក់ព្យាបាលជូនអ្នកជំងឺដោយត្រូវប្រើប្រាស់ពាក្យសម្តីទន់ភ្លន់ឥរិយាបថប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។ ថ្នាក់ដឹកនាំគ្រប់រាជធានី ខេត្ត រៀបចំរបាយការណ៍ឱ្យបានទៀងទាត់ក្នុងការពិនិត្យ និងវាយតម្លៃការផ្តល់សេវារបស់ខ្លួន។ មន្ទីរពេទ្យទាំងឡាយដែលមានផ្នែកទារក
កុមារ គឺជាសសរស្តម្ភដ៏សំខាន់ និងសូមបង្កើនការយកចិត្តទុកដាក់ត្រូវពិនិត្យលើបញ្ហាប្រឈមធនធានមនុស្ស សម្ភារៈ បរិក្ខារវេជ្ជសាស្រ្ត ត្រូវមានចក្ខុវិស័យចំពោះមុខ និងវែងឆ្ងាយ ត្រូវបណ្តុះបណ្តាលបន្ថែមផ្នែកជំនាញជួយសង្រ្គោះទារក កុមារ និងផ្នែកសង្គមវេជ្ជសាស្រ្ត ដើម្បីធានាបានកុមារ ទារក កើតមកមានសុខភាពល្អ។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីបានគាំទ្រឱ្យមានការរៀបចំ និងពង្រីកផ្នែកសង្រ្គោះបន្ទាន់កុមារ ទារក ទាំងវិស័យសាធារណៈ និងឯកជន ព្រមទាំងការសម្រេចចិត្តឱ្យបានត្រឹមត្រូវ ក្នុងការបញ្ជូន ឬសង្រ្គោះទារកឱ្យបានទាន់ពេលវេលាដោយត្រូវសហការគ្នា នៅគ្រប់ផ្នែកបច្ចេកទេសនៅតាមមន្ទីរពេទ្យគ្រប់កម្រិត។

លោករដ្ឋមន្រ្តី សូមថ្លែងអំណរគុណ អង្គការ KOFIH ដែលបានឧបត្ថម្ភគាំទ្រវិស័យសុខាភិបាលតាំងពីឆ្នាំ២០១១
ហើយនឹងនៅតែជាដៃគូរសហប្រតិបត្តិការដ៏សំខាន់មួយនៅក្នុងកិច្ចការនេះហើយក៏សូមអំពាវនាវឱ្យមានការចូលរួមពីដៃគូរផ្សេងៗទៀតរួមទាំងវិស័យឯកជនផងដែរដើម្បីចូលរួមចំណែកលើកកម្ពស់គុណភាពសេវាសុខាភិបាលជាពិសេសកម្មវិធីសុខភាពមាតា ទារក និងកុមារ ព្រោះកម្មវិធីនេះជាបង្គោលចរមួយកំណត់ពីការសម្រេចបានការគ្របដណ្តប់សុខភាពជាសកល ពោលគឺគ្មាននណាម្នាក់ត្រូវបានទុកចោលដោយមិនបានទទួលសេវាថែទាំសុខភាព៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ