Connect with us

ព័ត៌មានជាតិ

អាមេរិក អះអាងជាថ្មីជួយកម្ពុជាក្នុងការដោះ​ស្រាយបញ្ហាគ្រាប់បែកចង្កោម

បានផុស

នៅ

លោក Stanley L. Brown ឧបការីស្តីទីរដ្ឋមន្រ្តីការបរទេស ទទួលបន្ទុកការិយាល័យកិច្ចការនយោបាយ-យោធា នៃក្រសួងការបរទេសសហរដ្ឋអាមេរិក បានអះអាងថា សហរដ្ឋអាមេរិកប្តេជ្ញារក្សាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា និងគាំទ្រក្នុងការដោះស្រាយបញ្ហាគ្រាប់បែកចង្កោម។

ការអះអាងនេះ ធ្វើឡើងនៅក្នុងជំនួបទ្វេភាគីជាមួយលោក លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា ២០២៤ នៅទីក្រុងឡូសាន ប្រទេសស្វីស កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាងនាមរាជរដ្ឋាភិបាលកម្ពុជា ទេសរដ្ឋមន្រ្តី លី ធុជ បានកោតសរសើរចំពោះចំណងមិត្តភាពយូរអង្វែងរវាងកម្ពុជា និងសហរដ្ឋអាមេរិក និងបានទទួលស្គាល់ចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់វិស័យសកម្មភាពមីន ដែលបានរួមចំណែកដល់កិច្ចសង្រ្គោះអាយុជីវិតប្រជាជននៅតាមមូលដ្ឋាន និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំមកនេះ។

តាងនាម សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី , លោក លី ធុជ បានស្នើសុំការពង្រឹងជំនួយដោយផ្ទាល់រវាងប្រទេសទាំងពីរសម្រាប់វិស័យសកម្មភាពមីន ព្រមទាំងបានស្នើសុំឱ្យសហរដ្ឋអាមេរិកបង្កើនការគាំទ្រសម្រាប់ការបោសសម្អាតគ្រាប់បែកចង្កោម។

តាងនាមកម្ពុជាជាប្រធានអនុសញ្ញាអូតាវ៉ា លោកបានបញ្ជាក់ពីការគាំទ្ររបស់សហរដ្ឋអាមេរិកក្នុងការជំរុញឱ្យសម្រេចបាននូវគោលដៅរបស់អនុសញ្ញា និងបានថ្លែងអំណរគុណចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិកលើការអនុវត្តអនុសញ្ញាអូតាវ៉ា អស់រយៈពេលជាច្រើនឆ្នាំកន្លងមក។

លោក Stanley L. Brown ឧបការីស្តីទីរដ្ឋមន្រ្តីការបរទេស បានបញ្ជាក់ឡើងវិញនូវចំណងមិត្តភាពដ៏រឹងមាំ និងយូរអង្វែងរវាងសហរដ្ឋអាមេរិក និងកម្ពុជា ព្រមទាំងបានកោតសរសើរកម្ពុជាក្នុងភាពជាអ្នកដឹកនាំ និងជំនាញសម្រាប់វិស័យសកម្មភាពមីន។

ជាមួយគ្នានោះ លោកបានកោតសរសើរ និងទទួលស្គាល់ចំពោះការដឹកនាំ និងរួមចំណែករបស់កម្ពុជា ដល់ការអនុវត្តអនុសញ្ញាអូតាវ៉ា ហើយសហរដ្ឋអាមេរិកប្តេជ្ញារក្សាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា និងគាំទ្រក្នុងការដោះស្រាយបញ្ហាគ្រាប់បែកចង្កោម ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៨ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៩ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ១០ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា១១ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម