ព័ត៌មានជាតិ
គណៈកម្មការផ្សារអូរឫស្សីពង្រឹងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ក្នុងសហគមន៍
ក្រោយពីមានការផ្ទុះឡើងជាថ្មីនូវជំងឺកូវីដ-១៩ ក្នុងសហគមន៍ គណៈកម្មការផ្សារអូរឬស្សីបាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន យ៉ាងម៉ឺងម៉ាត់បំផុត ។

ប្រធានគណៈកម្មការផ្សារអូរឬស្សី លោក ហ៊ត វ៉ាន់ធី ដែលបានចុះណែនាំ និងចែកម៉ាសជូនប្រជាពលរដ្ឋ និងអាជីវករក្នុងផ្សារអូឬស្សី នៅព្រឹកថ្ងៃទី១១មីនានេះ មានប្រសាសន៍ថា៖ «ដោយអនុវត្តតាមការណែនាំរបស់ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ គណៈកម្មការផ្សារអូឬស្សីបានអនុវត្តនូវវិធានការជាច្រើនដើម្បីបង្ការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ ដូចជាការបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងផ្សារក្នុង១ខែម្តង ដាក់អាកុលលាងដៃ រក្សាគម្លាតសុវត្ថិភាពឲ្យបងប្អូនប្រជាពលរដ្ឋ អាជីវករពាក់ម៉ាស់ឲ្យបានគ្រប់គ្នា ជាមួយនឹងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ QR Code “ទប់ស្កាត់ដូវីដ StopCovid ចំនួន១២គោលដៅ នៅតាមច្រកសំខាន់ៗនៃផ្សារអូឬស្សី ។»

លោក ហ៊ត វ៉ាន់ធី បានបញ្ជាក់ផងដែរថា ចំពោះការស្កេន QR Code “ទប់ស្កាត់ដូវីដ Stop Covid”មិនបានលទ្ធផល យើងឲ្យពួកគាត់ដាក់លេខទូរស័ព្ទ អាសយដ្ឋាន កត់ត្រាចូលសៀវភៅ ដើម្បីយើងងាយស្រួលក្នុងការស្វែងរកគាត់ ខណៈដែលមានបញ្ហាអ្វីកើតឡើងពាក់ព័ន្ធនឹងជំងឺកូវី-១៩នេះ ។
គណៈកម្មការផ្សារបានយកចិត្តទុកដាក់អនុវត្តជាប្រចាំនូវវិធានការរបស់ក្រសួងសុខាភិបាលនិងអនុសាសន៍ដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន ធ្វើយ៉ាងណាយើងរួមគ្នាទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩ក្នុងព្រឹត្តការណ៍សហគមន៍២០កុម្ភៈនេះអោយបានជោគជ័យ៕

អត្ថបទ៖ ស្រីរ័ត្ន

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?