ព័ត៌មានជាតិ
អភិបាលខេត្តកំពត ណែនាំប្រាប់ដល់គ្រូឧទ្ទេស និងសកម្មជនឱ្យរក្សាគោលជំហរ ហ៊ានថា ហ៊ានធ្វើ
កំពត ៖ នៅរសៀលថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២៤នេះ លោកម៉ៅ ធនិន អភិបាលខេត្តកំពតបានថ្លែងនៅក្នុងពិធីបិទវគ្គអប់រំនយោបាយថ្នាក់ខេត្តជំនាន់ទី ៩ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត ដែលបានធ្វើឡើងនៅមន្ទីរបក្សខេត្ត។

ជាមួយគ្នានោះលោក ម៉ៅ ធនិន ជាប្រធានគណបក្សប្រជាជនកម្ពុជាសាខាខេត្តកំពតបានមានប្រសាសន៍ថា នៅក្នុងភូមិសាស្ត្រនយោបាយខេត្តកំពត ត្រូវបានបែងចែកជាបី ទី១ មានស្រុកឈូក និងស្រុកជុំគិរី និងស្រុកដងទង់ ទី២ ស្រុកអង្គរជ័យ និងស្រុកបន្ទាយមាស និងស្រុកកំពង់ត្រាច ទី៣ ស្រុកទឹកឈូ និងក្រុងបូកគោ និងក្រុងកំពត នេះហើយបច្ចុប្បន្នមានគណបក្សផ្សេងៗជាច្រើននៅក្នុងភូមិទាំងបីនេះ។

លោក ម៉ៅ ធនិន ជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានប្រាប់ដល់គ្រូឧទ្ទេស និងសកម្មជន គណបក្សដែលបាបបញ្ចប់វគ្គអប់រំនយោបាយថ្នាក់ខេត្ត ជំនាន់ទី៩ ត្រូវយកគោលការណ៍ និងចំណេះដឹងផ្សេងៗទៅផ្សព្វផ្សាយ ឱ្យបានទូលំទូលាយ ជូនដល់ប្រជាពលរដ្ឋ។

ហើយដើម្បីឲ្យការផ្សព្វផ្សាយមានប្រសិទ្ធភាពគ្រូឧទ្ទេស និងសកម្មជនត្រូវចេះប្រើទេពកោសល្យ និងសិល្បៈ ពិសេសត្រូវរក្សាគោលជំហរបក្ស “ហ៊ាននិយាយ ហ៊ានធ្វើ។

លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានបន្តថា ដើម្បីឲ្យប្រជាពលរដ្ឋបានយល់ដឹងកាន់តែច្បាស់ និងកាន់តែទូលំទូលាយ អំពីគោលនយោបាយរបស់បក្ស ការដឹកនាំ ការអភិវឌ្ឍន៍ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលទៅអនាគត ទាមទាឲ្យគ្រូឧទ្ទេស សកម្មជននៅតាមបណ្តាស្រុកក្រុង មន្ទីរអង្គភាព ចូលរួមផ្សព្វផ្សាយបន្ត នូវអ្វីដែលខ្លួនបានទទួលពីវគ្គអប់រំនយោបាយនេះ ឲ្យមានប្រសិទ្ធភាព ។

លោក ម៉ៅ ធនិន អភិបាលខេត្តជាប្រធានគណបក្សខេត្តបានបញ្ជាក់ថា កាលពីបោះឆ្នោតអាណត្តិមុន កម្លាំងបក្សប្រឆាំងក្នុងខេត្តកំពត មានចំនួន២៤១នាក់ ប៉ុន្តែនៅក្នុងអាណត្តិថ្មីនេះ ក្រុមប្រឆាំងនៅសល់កម្លាំង១១៧នាក់ ហើយនៅពេលបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា កម្លាំងបក្សប្រឆាំងនៅសល់តែ ៦៥នាក់ប៉ុណ្ណោះ។

ការថយចុះចំនួនសមាជិកបក្សប្រឆាំងនេះ ដោយសារហេតុផលសំខាន់៣ទី១. គណបក្សប្រឆាំងបាត់បង់ជំនឿលើគណបក្សារបស់ខ្លួនឯង ទី២ថ្នាក់ដឹកនាំនៅក្នុងមូលដ្ឋានខេត្តកំពត កាត់បន្ថយបាននូវភាពអសកម្ម ឬអំពើអយុត្តិធម៌ និងទី៣ ដោយសារគណបក្សប្រជាជនកម្ពុជា ជាបក្សដឹកនាំប្រទេសដែលមានភាពរឹងមាំ និងមានភាពចាស់ទុំជាងគេ មិនងាយមានបក្សណាអាចយកឈ្នះបានឡើយ។

ក្នុងឱកាសនោះដែរលោក ម៉ៅ ធនិន អភិបាលខេត្តកំពតក៏បានណែនាំដល់ថ្នាក់ដឹកនាំ សមាជិកសមាជិកាបក្ស ឱ្យយកចិត្តទុកដាក់ ពង្រឹងលើការងារសំខាន់ ៨ចំណុចផ្សេងទៀតឱ្យបានល្អបន្ថែមទៅថ្ងៃមុខ៕
ដោយ ៖ សឹង រ៉ាត់



-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល