ព័ត៌មានជាតិ
ប្រធានរដ្ឋសភាកម្ពុជា អំពាវនាវឱ្យអនុវត្តដោយប្រសិទ្ធភាពកិច្ចព្រមព្រៀង៥ចំណុចស្ដីពីមីយ៉ាន់ម៉ា
សម្តេចប្រធានរដ្ឋសភាកម្ពុជា បានអំពាវនាវនៅក្នុងមហាសន្និបាតអាយប៉ា ឱ្យមានការអនុវត្តជាបន្ទាន់ និងប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង៥ចំណុចរបស់អាស៊ាន ពាក់ព័ន្ធនឹងវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា។

ការអំពាវនាវរបស់សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ដើម្បីពង្រឹងឱ្យបានឯកភាព មជ្ឈភាព និងតួនាទីជាទីភ្នាក់ងាររបស់អាស៊ាន។ សម្តេចបានគូសបញ្ជាក់ថា អាស៊ានត្រូវខិតខំប្រឹងប្រែងដោយភាពក្លាហាន និងភាពច្នៃប្រឌិតថែមទៀត ក្នុងការជួយប្រជាជនមីយ៉ាន់ម៉ាឱ្យមានលទ្ធភាពស្តារសន្តិភាព និងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសខ្លួន។
សម្តេចបានលើកឡើងបន្តថា តំបន់អាស៊ីអាគ្នេយ៍កំពុងស្ថិតលើផ្លូវបំបែក ដែលនឹងក្លាយជាសមរភូមិនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងបណ្តាប្រទេសមហាអំណាច។ ដូច្នេះគប្បីមានស្មារតីប្រុងប្រយ័ត្នជានិច្ច ចៀសវាងការជាប់អន្ទាក់ ឬជាប់ជាមួយគូប្រជែងភូមិសាស្ត្រនយោបាយ ឬក៏ក្លាយជាកូនអុកនៃមហាអំណាចណាមួយ។

“យើងត្រូវចងចាំពីប្រវត្តិសាស្ត្ររបស់យើងថា បើយើងមិនរួមសាមគ្គីគ្នាទេ យើងនឹងបែកបាក់ ហើយយើង នឹងក្លាយជារដ្ឋចំណុះ ឬជាកូនអុកមហាអំណាចខាងក្រៅមិនខាន។ យើងត្រូវតែក្រោកឈរសាមគ្គីគ្នា ដើម្បីពង្រឹងអំណាចតំបន់ ដោយប្រើប្រាស់យន្តការពហុភាគីនិយមក្នុងការទទួលបាននូវសន្តិភាព និងវិបុលភាពរបស់មនុស្សជាតិ តាមរយៈនិម្មាបនកម្មសន្តិភាពអន្តរជាតិ ប្រកបដោយបរិយាបន្ន”។ នេះជាការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភា។
ប្រធានរដ្ឋសភាកម្ពុជាខាងលើ ឱកាសអញ្ជើញឡើងថ្លែងបទអន្តរាគមន៍ក្នុងកិច្ចប្រជុំពេញអង្គលើកទី១ នៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ ដែលកំពុងប្រារព្ធធ្វើនៅទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ កាលពីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤។

ក្នុងបទអន្តរាគមន៍ដែលមានរយៈពេលជិត១០នាទី សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់បន្តថា អាស៊ានត្រូវមានភាពបុរេសកម្មក្នុងការចូលរួមជាមួយដៃគូសន្ទនារបស់ខ្លួន ដោយផ្តល់អាទិភាពដល់ប្រយោជន៍ស្នូលរបស់អាស៊ាន និងរក្សាបាននូវអំណាចកោះប្រជុំ និងអំណាចបទដ្ឋានរបស់អាស៊ាន ដែលជាការពង្រឹងគោលការណ៍សន្តិសហវិជ្ជមាន និងគោលការណ៍មិនជ្រៀតជ្រែក។ ការរក្សាឯករាជ្យភាពនយោបាយ ស្វ័យភាពជាយុទ្ធសាស្ត្រ ក៏ដូចជាការពង្រឹងមជ្ឈភាព និងពង្រីកស្ថាប័នសមូហភាពរបស់យើង គឺជាការរក្សាបាននូវការរស់រានមានជីវិតរបស់អាស៊ាន៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី