Connect with us

ព័ត៌មានជាតិ

មន្រ្តីក្រសួង​សាធារណការ ចុះ​តាមដានការអនុវត្តការងារ​​ត្រួតពិនិត្យយានយន្តកែច្នៃខុស​បច្ចេកទេស

បានផុស

នៅ

មន្រ្តីជាន់ខ្ពស់​ក្រសួង​សាធារណការ និងដឹកជញ្ជូន ដឹកនាំដោយ​លោក សេង ឈួន រដ្ឋលេខាធិការ និងជាប្រធាន​ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស កាលពីថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤ បានដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​តាមដានការអនុវត្ត​ការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ​នៅខេត្តបាត់ដំបងនិងខេត្ត​ប៉ៃលិន។

នៅមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង លោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស បានដឹកនាំ​កិច្ចប្រជុំតាមដានការអនុវត្តការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ដោយមានការចូលរួមអាជ្ញាធរ​ខេត្តបាត់ដំបង និងខេត្តប៉ៃលិន និងមន្រ្តីពាក់ព័ន្ធរបស់ក្រុមការងារត្រួតពិនិត្យ​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសថ្នាក់ជាតិជាច្រើននាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយសេចក្តីសម្រេចលេខ ០៣១/២៤ ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ ស្តីពីការ តែងតាំង សមាសភាពក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស និងតាមដានការអនុវត្តការងាររបស់រាជធានីខេត្តពាក់ព័ន្ធនឹងការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស។

តាមរយៈការចែករំលែកបទពិសោធន៍ លើការអនុវត្តការងាររបស់ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្តបាត់ដំបង ដែលបានចូលរួមបំពេញការងារយ៉ាងសកម្ម ក្នុងការទប់ស្កាត់យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស និងយានយន្តដឹកសំពីងសំពោង ក្រុមការងារថ្នាក់ជាតិក៏​បានណែនាំដល់ក្រុមការងារខេត្តប៉ៃលិនឱ្យចុះអនុវត្តការងារឱ្យបានយ៉ាងតិច ១ ដងក្នុង ១ សប្តាហ៍ ហើយរាយការណ៍អំពីទិន្នន័យរថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសមកលេខាធិការដ្ឋានជាប្រចាំ។

ក្រុមការងារថ្នាក់ជាតិ ក៏បានស្នើដល់ក្រុមការងារខេត្តប៉ៃលិនផ្តល់នូវសេចក្តីសម្រេចស្តីពីការកែសម្រួលសមាភាពក្រុមការងារកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្តប៉ៃលិន ព្រមទាំងស្នើផ្តល់ទីតាំងកូអរដោណេចុះអនុវត្តសកម្មភាពចុះត្រួតពិនិត្យរថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ដើម្បីងាយស្រួលតាមដានការអនុវត្តការងារ។

ជាមួយការ​កោតសរសើរដល់អាជ្ញាធរមូលដ្ឋាននៅខេត្តបាត់ដំបង និងខេត្តប៉ៃលិន ដែលមានឆន្ទៈមោះមុតជួយសហការ ត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស និងយានដ្ឋានមិនមានច្បាប់អនុញ្ញាត ក្រុមការងារថ្នាក់ជាតិក៏បានស្នើដល់ក្រុមការងារខេត្ត ជួយកំណត់ទីតាំងកូអរដោណេ ចុះអនុវត្តសកម្មភាព និងបន្តសកម្មភាពក្នុងចុះត្រួតពិនិត្យឱ្យបានញឹកញាប់ ដើម្បីរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣០ នាទី មុន

បើករថយន្តលឿន ដល់ផ្លូវកោងជ្រុលទៅបុកឡើងសួនផ្លូវទៅបុកដើមឈើបាក់មួយដើម

ព័ត៌មានជាតិ៣៧ នាទី មុន

ណែនាំ​​សហគមន៍​ទេសចរណ៍ ៥ កន្លែង នៅ​ខេត្ត​ស្ទឹងត្រែង ទេសចរ​ចង់ដើរកម្សាន្ត​បែបធម្មជាតិ​មិន​អាច​មើល​រំលង​បាន

ព័ត៌មានអន្ដរជាតិ៣៨ នាទី មុន

មនុស្សជាង១លាននាក់រងផលប៉ះពាល់ដោយទឹកជំនន់នៅស៊ូដង់ខាងត្បូង

ព័ត៌មានអន្ដរជាតិ៤៣ នាទី មុន

​ភ្លើង​ឆេះ​ផ្ទះ​ដ៏សាហាវឆក់យកជីវិតមនុស្ស ៩នាក់នៅភាគខាងកើតប្រទេសចិន

ព័ត៌មានជាតិ៤៣ នាទី មុន

ប្រធានយុវជនសង្គមស៊ីវិល និងសមាគមយុវជនខ្មែរមហានគរ បញ្ចូលសមាជិកក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធជាង១០០នាក់បន្ថែម

សេដ្ឋកិច្ច២០ ម៉ោង មុន

សហគមន៍កសិកម្មអន្លង់ស្វាយសាមគ្គីរុងរឿង និងដេប៉ូ អ៊ូ មួយ ចុះកិច្ចសន្យាទិញ-លក់ដំឡូងមី ៣០០០ តោន

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ពូទីន ប្រាប់ទីកន្លែង ដែលស័ក្តិសមបំផុត សម្រាប់រៀបចំកិច្ចចរចាសន្តិភាព ជាមួយ អ៊ុយក្រែន

ព័ត៌មានជាតិ២០ ម៉ោង មុន

បណ្ណបើកបរជាតិ ប្តូរទៅបណ្ណអនុញ្ញាតបើកបរអន្តរជាតិទាមទារឯកសារអ្វីខ្លះ? តម្លៃសេវាប៉ុន្មាន?

បច្ចេកវិទ្យា១៩ ម៉ោង មុន

ត្រូវធ្វើបច្ចុប្បន្នភាព Mobile App ជាប្រចាំ ដើម្បីធានាសុវត្ថិភាពលើប្រព័ន្ធការពារទូរសព្ទដៃ កាន់តែរឹងមាំ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កូរ៉េខាងជើង គំរាមប្រកាសសង្គ្រាមជាមួយ កូរ៉េខាងត្បូង

Sokha Hotels

ព័ត៌មានពេញនិយម