ព័ត៌មានជាតិ
ព្រឹត្តិការណ៍ធំៗចំនួន ២ នឹងកើតឡើងនៅក្នុងទឹកដីខេត្តសៀមរាបនៅក្នុងខែតុលានេះ
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ នៅក្នុងអំឡុងខែតុលានេះនឹងមានព្រឹត្តិការណ៍ធំៗចំនួន ២ នឹងកើតឡើងនៅក្នុងទឹកដីខេត្តសៀមរាប។
ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថា ចាប់ពីថ្ងៃទី២៦-២៧ ខែតុលា នឹងមានរៀបចំព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន និងចាប់ពីថ្ងៃទី ២៩-៣០ ខែតុលា នឹងមានព្រឹត្តិការណ៍ភាពអស្ចារ្យនៃអាណាចក្រខ្មែរសម័យអង្គរ។
កម្ពុជា-ចិន បានសម្រេចកំណត់យកឆ្នាំ ២០២៤ ជាឆ្នាំនៃការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជនដើម្បីជំរុញនូវកិច្ចសហប្រតិបត្តិការទេសចរណ៍ ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរឲ្យកាន់តែសកម្ម និងរស់រវើកថែមមួយកម្រិតទៀត។
នៅក្នុងជំនួបពិភាក្សារវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយលោក ស៊ី ជីនពីង ប្រធានាធិបតីចិន ក្នុងឱកាសចូលរួម “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក ស៊ី ជីនពីង ប្រធានាធិបតីចិន លើកិច្ចការសំខាន់ៗមួយចំនួន និងបានឯកភាពគ្នាកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ដែលជាគន្លឹះជួយជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរឱ្យកាន់តែសកម្ម និងរស់រវើកបន្ថែមទៀត៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានឲ្យវៀតណាម ត្រៀមខ្លួនទទួលកំពូលព្យុះទីហ្វុង ខែក្រោយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលបញ្ជូនលោក ដួង តារា ទៅឃុំខ្លួននៅពន្ធនាគារប៉េហ្សុី
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ភឹម ស្រីណូ ត្រូវអ្នកលេងបណ្ដាញសង្គមថៃតាមវាយប្រហារ ក្នុងនោះក៏មានបវរកញ្ញាថៃឆ្នាំ ២០២០ ផងដែរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ផ្កាយដុះកន្ទុយ បង្ហាញខ្លួននៅប្រទេស ថៃ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ប្រព័ន្ធធ្វើចលនាទឹកជុំវិញផែនដីបានបាត់បង់តុល្យភាពជាលើកដំបូងក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ភ្លៀងមួយមេធំ ធ្វើឱ្យគល់ស្ពានអាកាសចោមចៅផ្លូវជាតិលេខ ៤ លិច និងស្ទះចរាចរណ៍យ៉ាងខ្លាំង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផ្គររន្ទះបាញ់សម្លាប់ស្ត្រីវ័យ៣០ឆ្នាំម្នាក់ ខណៈកំពុងឃ្វាលគោតាមវាលស្រែ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
មិនមែនជាការស្លាប់ធម្មតា ប៉ូលីសបានរកឃើញថ្នាំជាច្រើន ក្នុងបន្ទប់ Liam ដែលមានភាពរញ៉េរញ៉ៃ