ព័ត៌មានជាតិ
រដ្ឋមន្ត្រីព័ត៌មាន វាយតម្លៃខ្ពស់ចំពោះសមាគមស្បែកជើងកម្ពុជា ដែលបានបង្កើតការងារដល់ពលរដ្ឋ
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលររួមរបស់សមាគមស្បែកជើងកម្ពុជា ជាមួយនឹងរាជរដ្ឋាភិបាលក្នុងការបង្កើតនូវការងារបន្ថែមជូនប្រជាពលរដ្ឋ និងចូលរួមជំរុញកំណើនសេដ្ឋកិច្ចកម្ពុជានាពេលកន្លងមក។
វិស័យកម្មន្តសាល ដែលមានរួមទាំងការផលិតផលិតផលស្បែកជើងផងដែរនោះ បានបង្ហាញពីភាពខ្លាំងរបស់ខ្លួនដោយទទួលបាននូវកំណើនប្រមាណ ២០% ស្មើនឹងទំហំទឹកប្រាក់ប្រមាណ ១៥,៦ពាន់លានដុល្លារ។ តួលេខនេះ បានបង្ហាញពីការរីកចម្រើនក្នុងវិស័យផលិតស្បែកជើងនៅកម្ពុជា។

តាមរយៈនេះដែរ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកទឹកចិត្តឱ្យអ្នកវិនិយោគពីប្រទេសនានាមកបន្តបោះទុនវិនិយោគបន្ថែមទៀតនៅកម្ពុជាដើម្បីចាប់យកឱកាស និងអត្ថប្រយោជន៍នានាដែលរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ជូនតាមរយៈច្បាប់វិនិយោគថ្មី ដែលទើបនឹងអនុម័តដាក់ឱ្យអនុវត្តនាឆ្នាំកន្លងទៅ។
នេះជាការថ្លែងរបស់របស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីក្នុងពិធីពិសាអាហារសាមគ្គីមហាគ្រួសាររបស់សមាជិកសមាគមស្បែកជើងកម្ពុជា នៅល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ នាBallroom, Nagaworld I ភ្នំពេញ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ទំនិញ និងផលិតផលទាំងអស់ដែលផលិតនៅកម្ពុជា អាចនាំចេញទៅទីផ្សារដែលមានប្រជាជនប្រមាណ ២៥០លាននាក់ នៅក្នុងមហាអនុតំបន់មេគង្គ និងប្រមាណ ៦៣០លាននាក់ នៅក្នុងតំបន់អាស៊ាន។ ដោយឡែក សម្រាប់កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់បានផ្តល់លទ្ធភាពឱ្យកម្ពុជាអាចនាំចូលទៅក្នុងទីផ្សារ ដែលមានទំហំប្រជាជនរហូតដល់ទៅ ២,២ប៊ីលាននាក់ ស្មើនឹង ៣០ភាគរយ នៃចំនួនប្រជាជនសរុបនៅទូទាំងពិភពលោក ហើយមានចំនួនទឹកប្រាក់សរុបប្រមាណ ២៦,៦ទ្រីលានដុល្លារ នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និងប្រមាណ ១២,៧ទ្រីលានដុល្លារ នៃទំហំពាណិជ្ជកម្មសរុបក្នុងពិភពលោក។

លោករដ្ឋមន្ត្រី ជឿជាក់ថា កម្មវិធីជួបជុំគ្នានាឱកាសនេះ នឹងចូលរួមផ្សព្វផ្សាយ និងចែករំលែកអំពីឱកាសវិនិយោគនៅកម្ពុជាទៅដល់បណ្តាក្រុមហ៊ុន និងវិនិយោគិនបរទេសផ្សេងទៀតដែលមានបំណងចង់ចូលមកបោះទុនវិនិយោគនៅកម្ពុជា ជាពិសេសការវិនិយោគលើការបើករោងចក្រផលិតស្បែកជើក និងរោងចក្រផលិតផលិតផលផ្សេងៗទៀត។
អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា បានជម្រាបជូនថា រហូតមកដល់ឆ្នាំ២០២៤នេះ សមាគមស្បែកជើងកម្ពុជាបានបើកដំណើរការមកអស់រយៈពេល ៥ឆ្នាំ ដោយបាន សម្រេចបានសមិទ្ធផលជាច្រើនក្នុងការរួមចំណែកជំរុញការអភិវឌ្ឍវិស័យផលិតស្បែកជើងនៅកម្ពុជា៕



-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៣ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក