ព័ត៌មានជាតិ
លែងបង្កងចំនួន ២៥០០ ក្បាល ចូលបឹងតាកែវ ដើម្បីបង្កើនធនធានបង្កងឱ្យកាន់តែសម្បូរឡើង
ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ លោក អ៊ូច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ព្រមទាំងថ្នាក់ដឹកនាំ រដ្ឋបាលខេត្តតាកែវ និងរដ្ឋបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីលែងបង្កងចំនួន ២,៥០០ ក្បាល ស្មើនឹង ១៥០គីឡូក្រាម ចូលក្នុងបឹងតាកែវ ដើម្បីអភិរក្ស និង បង្កើនធនធានបង្កងឱ្យកាន់តែសម្បូរឡើងថែមទៀត នៅក្នុងបឹងតាកែវ ក្រុងដូនកែវ ខេត្តតាកែវ។


បង្កងធម្មជាតិខេត្តតាកែវ គឺមានភាពល្បីល្បាញខ្លាំងនៅទូទាំងប្រទេស ត្រូវបានទទួលស្គាល់ និងល្បីល្បាញថាជាខេត្តដែលសម្បូរបង្កងទឹកសាបធម្មជាតិច្រើនជាងគេ។ បង្កងធម្មជាតិ ជារៀងរាល់ឆ្នាំគឺសម្បូរនៅរដូវទឹកឡើង និងចាប់ផ្តើមស្រកចន្លោះពីខែកញ្ញាដល់ខែវិច្ឆិកា ដែលមាននៅតំបន់ទឹកលិច ក្នុងស្រុកអង្គរបូរី បូរីជលសារ និងកោះអណ្តែត។
បង្កងខេត្តតាកែវ ត្រូវបានចុះបញ្ជីសម្គាល់ភូមិសាស្ត្រដោយក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣។

ក្រៅពីបង្កងធម្មជាតិមានតាមរដូវ បច្ចុប្បន្នទូទាំងខេត្តមានកសិដ្ឋានចិញ្ចឹមបង្កងតូច-ធំ សរុបជិត ១០ កសិដ្ឋាន។ នេះបើតាមការបញ្ចាក់របស់លោក ស៉ាប់ សារុន ប្រធានសមាគមអ្នកចិញ្ចឹមបង្កងខេត្តតាកែវ។
លោក ស៉ាប់ សារុន ប្រធានសមាគមអ្នកចិញ្ចឹមបង្កងខេត្តតាកែវបានឲ្យ «កម្ពុជាថ្មី» ដឹងថា នៅក្នុងខេត្តតាកែវផ្ទាល់បើរាប់បញ្ចូលទាំងកសិដ្ឋានតូច-ធំ បច្ចុប្បន្ននមានជិត ១០ កសិដ្ឋាន តាមស្រុកមួយចំនួនដូចជា ស្រុកអង្គរបុរី ស្រុកបុរីជលសារ ស្រុកកោះអណ្ដែត និងនៅក្នុងទីរួមខេត្តតាកែវ។
ក្នុងមួយឆ្នាំៗ បង្កងតាកែវផ្តល់ទិន្នផលបានប្រមាណ ៦៧តោន។ ប្រសិនបើទឹកជំនន់ឡើងរយៈពេលកាន់តែយូរនឹងធ្វើឱ្យបង្កងកាន់តែសំបូរ។ រយៈពេល ៥ ឆ្នាំ ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣ ការប្រមូលផលបង្កងតាកែវមានចំនួន ៣៣៥តោន៕
អត្ថបទ៖ វីរៈ

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង