Connect with us

ព័ត៌មានជាតិ

ខ្យល់មូសុងឦសាន និងសម្ពាធទាបបន្តជះឥទ្ធិពល​លើកម្ពុជាដល់ថ្ងៃទី២៣តុលា

បានផុស

នៅ

ខ្យល់មូសុងឦសានដែលបក់លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពលខ្លាំង ខណៈសម្ពាធទាបនៅបន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឲ្យតាមតំបន់នៅបណ្ដាខេត្តមួយចំនួននឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដីចាប់ពី២៥ ទៅ៥០%។

តាមការប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២១តុលានេះ បានឲ្យដឹងថា ស្ថានភាពបែបនេះ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នឹងធ្វើឱ្យតំបន់វាលទំនាប មានសីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៤°C។ ខ្យល់បក់ មកពីទិសឦសាន និងអាគ្នេយ៍ មានល្បឿនមធ្យម ៣,៥ម៉ែត្រ វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើ ផ្ទៃដី៥០%។

តំបន់ខ្ពង់រាប មានសីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៣°C។ ខ្យល់បក់មកពីទិសឦសាននិងបូព៌មានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ

ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៣០%។

តំបន់មាត់សមុទ្រ មានសីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៣°C ។ ខ្យល់បក់ មកពីទិសអាគ្នេយ៍មានល្បឿនមធ្យម ២,៥ម៉ែត្រវិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើ ផ្ទៃដី២៥%។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា១,២០ម៉ែត្រ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ វិនាទី មុន

ខ្យល់មូសុងឦសាន និងសម្ពាធទាបបន្តជះឥទ្ធិពល​លើកម្ពុជាដល់ថ្ងៃទី២៣តុលា

ព័ត៌មានជាតិ២៦ នាទី មុន

កម្ពុជានឹងចុះហត្ថលេខាជាមួយអង្គការសុខភាពពិភពលោកពង្រឹងសុខុមា​លភាពប្រជាជនក្នុង រយៈពេល៥ឆ្នាំខាងមុខ

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេច​ធិបតី ហ៊ុន ម៉ាណែត៖ ការ​រៀបចំ​យុទ្ធគុន​ចម្រុះ​ខ្មែរ​បុរាណ​គឺ​សុបិនក្លាយជាការពិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​ឥណ្ឌា​ទទួល​បានសារ​គំរាម​ដោយ​គ្រាប់​បែក​ជាង​៧០​លើក​​នៅ​លើ​យន្តហោះ​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ប្រធានាធិបតីថ្មី​ដឹកដៃ​កូន​ប្រធានាធិបតីចាស់ បេ្តជ្ញា​បន្តកសាង​ឥណ្ឌូណេស៊ីស៊ីវិល័យ​

Sokha Hotels

ព័ត៌មានពេញនិយម