Connect with us

ព័ត៌មានជាតិ

មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដាក់ប្រព័ន្ធលូប្រវែងសរុបជាង ៥២៧ ម៉ែត្រ

បានផុស

នៅ

មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ដាក់​ប្រព័ន្ធ​លូ​ទំហំ​មុខកាត់ ១ ម៉ែត្រ ប្រវែង​សរុប​ជាង ៥២៧ ម៉ែត្រ ឆ្លងកាត់​សង្កាត់​វត្តភ្នំ សង្កាត់​ផ្សារ​ចាស់ សង្កាត់​ផ្សារ​កណ្ដាល ២ ចាប់ពី​កែង​វិថី​ឧកញ៉ា អ៊ឹង ប៊ុន​ហ៊ូវ (១០៨) ដល់​កែង​ផ្លូវ​សង្កាត់​ផ្សារ​កណ្ដាល ២ ហូរ​ភ្ជាប់​មក​លូ​មេ​តំបន់​វត្ត​ឧណ្ណា​លោម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ទី ១៨ ខែ​តុលា ឆ្នាំ ២០២៤ ការងារ​ប្រព័ន្ធ​បណ្ដាញ​លូ​មេ​ធំ​ថ្មី​មាន​សារៈសំខាន់ កំណាត់​វិថី ព្រះអង្គ​យុគន្ធរ ​(១៩) (សម្រេច​បាន​តាម​ផែនការ ១០០% ហើយ​)។ បញ្ចៀស​ការ​ជន់​លិច​នៅ​តំបន់​មួយ​ចំនួន​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដូចជា តំបន់​សង្កាត់​វត្តភ្នំ តំបន់​សាខា​ពន្ធដារ​ខណ្ឌ​ដូនពេញ តំបន់​មន្ទីរពេទ្យ ព្រះ​អង្គ​ឌួង តំបន់​សាលាបឋមសិក្សា​ព្រះ​នរោត្តម ជាពិសេស​ជួយ​បន្ថយ​ការ​ជន់​លិច​មួយ​ផ្នែក​ធំ​ក្នុង​ភូមិ​សាស្ត្រ​ផ្សារ​ចាស់ និង​ផ្សារ​កណ្ដាល​ជាដើម។

គួរ​រំលឹក​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី ២៣ កក្កដា កំណាត់​ផ្លូវ​លេខ ១៩ កែង​ផ្លូវ ១០៨ រហូត​ទៅ​ដល់​ផ្លូវ​លេខ ១៩ កែង​ផ្លូវ ១៤៨ បាន​ដាក់​បន្ថែម​ប្រព័ន្ធ​លូ​ថ្មី​ដែល​មាន​ទំហំ​មុខកាត់ ១ ម៉ែត្រ និង​ប្រវែង​សងខាង​ផ្លូវ​ចំនួន​ជាង ៥២៧ ម៉ែត្រ។

ប្រធាន​ការិយាល័យ​សាធារណការ​ខណ្ឌ​បាន​បញ្ជាក់​ថា ចំពោះ​ការ​ដាក់​បន្ថែម​ប្រព័ន្ធ​លូ​នេះ ដើម្បី​បង្កើត​ជា​លូ​មេ ​អាច​ជួយ​ដោះស្រាយ​កាត់បន្ថយ​បញ្ហា​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​តាម​ផ្លូវ​តូចៗ ក្នុង​សង្កាត់​ចំនួន ០៤ ដែល​ធ្លាប់​មាន​ការ​លិចលង់​ពី​ជំនន់​ទឹកភ្លៀង​កាលពី​កន្លងទៅ។

រដ្ឋបាល​រាជធានី​ភ្នំពេញ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ សាលា​ខណ្ឌ​ដូនពេញ សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ចំពោះ​ការដ្ឋាន​ដាក់​លូ​បាន​បញ្ចប់​នា​ពេលនេះ សូម​ចូលរួម​ទុកដាក់​សម្ភារៈ​ផ្សេងៗ ឲ្យ​បាន​ត្រឹមត្រូវ និង​ថែរក្សា​អនាម័យ ទុកដាក់​សំរាម​មាន​របៀប៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម