ព័ត៌មានជាតិ
សម្លប្រូងប្រពៃណីជនជាតិដើមភាគតិចខេត្តមណ្ឌលគិរីមិនប្រើឆ្នាំង ប្រើឫស្សីដុតដល់ឆ្អិន
ជនជាតិដើមភាគតិចពូនងក្នុងខេត្តមណ្ឌលគិរីមានម្ហូបពិសេសមួយប្រចាំតំបន់ ដែលជនជាតិដើមភាគតិចហៅឈ្មោះថាសម្លប្រូង។
ម្ហូបប្រពៃណីជនជាតិនៅភូមិភាគឦសាននេះ មានវិធីសាស្រ្តក្នុងការស្លគឺដុតដោយឫស្សីជំនួសឲ្យការប្រើប្រាស់ឆ្នាំងដែលពលរដ្ឋនៅតំបន់ផ្សេងៗទៀតអនុវត្តជាទូទៅ។


សម្លប្រពៃណីជនជាតិដើមភាគតិចនេះ ស្រដៀងកកូរដោយប្រើប្រាស់បន្លែចម្រុះជាច្រើនមុខមានដូចជា ត្រប់ពុតលំញង, ត្រួយល្បៅ ត្រួយននោង ត្រួយឃ្លោក ស្លឹកបាស ស្លឹកខ្ទីជាដើម។
វិធីសាស្រ្តក្នុងការស្លគឺសាច់និងបន្លែត្រូវញាត់ចូលទៅក្នុងបំពង់ឫស្សី រួចទៅដាក់គងលើឈើដែលរៀបចំដើម្បីចម្អិន។ បន្ទាប់មកត្រូវដុតភ្លើងពីក្រោមបំពង់ រហូតដល់ពុះនិងផុយបន្លែបន្តិច ទើបយកឈើវែងទៅបុកតិចៗដើម្បីឲ្យបន្លែនិងសាច់ច្របល់ឲ្យសព្វចូលគ្នាបានល្អ៕

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?