Connect with us

ព័ត៌មានជាតិ

សភាម៉ាឡេស៊ី ចង់ឱ្យសមាជិកវ័យក្មេងរបស់ខ្លួន មករៀនពីដំណើរការរៀបចំការបោះឆ្នោតនៅកម្ពុជា

បានផុស

នៅ

រដ្ឋសភាម៉ាឡេស៊ី បង្ហាញបំណងចង់ឱ្យសមាជិកសភាវ័យក្មេងរបស់ម៉ាឡេស៊ី មកសិក្សារៀនសូត្រពីដំណើរការរៀបចំការបោះឆ្នោតនៅកម្ពុជា។ បំណងនេះ បានលើកឡើងដោយប្រធានរដ្ឋសភាម៉ាឡេស៊ី តាមរយៈជំនួបជាមួយប្រធានរដ្ឋសភាកម្ពុជា នៅរដ្ឋវៀងច័ន្ទន៍ ប្រទេសឡាវ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា)​ លើកទី៤៥ នៅប្រទេសឡាវ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក តាន់ស្រ៊ី ដាតូ ហ្សូហារី អាប់ឌុល ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី កាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤។

លោក ហ្សូហារី អាប់ឌុល បានសម្តែងការអបអរសាទរ​ និងកោតសរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា នៅក្រោមការដឹកនាំរបស់​សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងការដឹកនាំរបស់​សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនីតិកាលទី៧​ ដែលមានរយៈពេលជាង១ឆ្នាំមកនេះ។

ប្រធានរដ្ឋសភាម៉ាឡេស៊ី បានវាយតម្លៃខ្ពស់ចំពោះស្ថានការណ៍នៅកម្ពុជា​ ហើយលោក បានស្នើសុំឱ្យសមាជិកសភាវ័យក្មេងរបស់ម៉ាឡេស៊ី មកសិក្សារៀនសូត្រពីដំណើរការរៀបចំការបោះឆ្នោតនៅកម្ពុជា ព្រោះការបោះឆ្នោតនៅកម្ពុជា កាលពីឆ្នាំ២០២៣កន្លងទៅ លោកបានមកចូលរួមសង្កេតការណ៍ ហើយពិនិត្យឃើញថា មានដំណើរការល្អ ដោយរលូន សន្តិវិធី យុត្តិធម៌ និងមិនមានអំពើហិង្សានោះឡើយ។

បន្ថែមពីការស្នើខាងលើ ប្រធានសភាម៉ាឡេស៊ី ក៏បានលើកឡើងពីភាពរីកចម្រើនរបស់កម្ពុជា ជាប្រទេសមួយដែលមានសក្តានុពលយ៉ាងខ្លាំងក្នុងវិស័យកសិកម្ម ហើយប្រទេសម៉ាឡេស៊ី មានបំណងជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើបញ្ហាសន្តិសុខស្បៀង ការប្រែប្រួលអាកាសធាតុ និងថាមពលករកើតឡើងវិញ។

សម្តេច ឃួន សុដារី បានថ្លែងអំណរគុណដល់លោកប្រធានរដ្ឋសភា ដែលបានវាយតម្លៃខ្ពស់ចំពោះស្ថានការណ៍ពិតនៅកម្ពុជា និងបានថ្លែងអំណរគុណដល់ប្រទេសម៉ាឡេស៊ី ដែលបានចូលរួមចំណែកក្នុងការរក្សាសន្តិភាព ស្តារ និងអភិវឌ្ឍន៍នៅកម្ពុជារហូតមក។ ក្នុងនោះ ម៉ាឡេស៊ី បានបញ្ជូនកងរក្សាសន្តិភាពទៅកម្ពុជានៅឆ្នាំ១៩៩១ ហើយអ្នកវិនិយោគទុនម៉ាឡេស៊ីបានមកវិនិយោគនៅកម្ពុជាមុនគេ គឺចាប់ពីឆ្នាំ១៩៩៣មក។ រហូតដល់ពេលនេះ មានក្រុមហ៊ុនម៉ាឡេស៊ីជាច្រើន បាននឹងកំពុងវិនិយោគនៅកម្ពុជាលើវិស័យជាច្រើន រួមមាន​ វិស័យអគ្គិសនី និងធនាគារ ជាដើម។

តាមរយៈប្រធានសភាម៉ាឡេស៊ី សម្តេចរដ្ឋសភាធិបតី បានស្នើឱ្យជួយបន្តកៀរគរអ្នកវិនិយោគទុនទៅកម្ពុជាបន្ថែមទៀត ជាពិសេស ដាក់ទុនវិនិយោគលើឧស្សាហកម្មកែច្នៃអាហារហាឡាល់សម្រាប់នាំចេញ។ សម្តេច គូសបញ្ជាក់ថា កម្ពុជា​ និងម៉ាឡេស៊ី ជាសមាជិកនៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់​ ដែលនេះបានផ្តល់កាលានុវត្តភាពដ៏សំខាន់ក្នុងការពង្រឹកទីផ្សារឱ្យកាន់តែទូលំទូលាយ។ ថ្មីៗនេះ ប្រទេសទាំងពីរ ក៏បានព្រមព្រៀងបង្កើតឱ្យមានគណៈកម្មការរួមស្តីពីការធ្វើពាណិជ្ជកម្ម និងវិនិយោគថែមទៀតផង។

ថ្នាក់ដឹកនាំសភាទាំងពីរ បានប្តេជ្ញាបន្តពង្រឹងពង្រីកទំនាក់ទំនងប្រទេសទំាងពីរ ជាពិសេសទំនាក់ទំនងសភាប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ​ និងគ្រប់ជ្រុងជ្រោយឡើង ជាអាទិ៍ គាំទ្រគ្នាទៅវិញទៅមកលើវេទិកាអន្តរសភាតំបន់ និងពិភពលោក។ សម្តេច ឃួន សុដារី បានអបអរសាទររដ្ឋសភាម៉ាឡេស៊ី ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអាយប៉ា លើកទី៤៦ នៅឆ្នាំ២០២៥ខាងមុខ ហើយសភាកម្ពុជាគាំទ្រ​ និងទៅចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ នៅម៉ាឡេស៊ី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

​ផ្លូវ​ជាតិលេខ ៦ ពី​​ព្រំប្រទល់ខេត្តកំពង់ចាម ​ដល់​ខេត្តសៀមរាប នឹង​​បំពាក់ភ្លើង​សូឡា​​សម្រួល​ធ្វើ​ដំណើរ​ពលរដ្ឋ​

សេចក្ដីជូនដំណឹង៣ នាទីutes មុន

រីករាយជាមួយការផ្តល់ជូនដ៏អស្ចារ្យរបស់ណាហ្គាវើលដ៍ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

អ្នក​ស្លាប់​ព្រោះ​រញ្ជួយ​ដី​នៅ​មីយ៉ាន់ម៉ា មាន​លើស​ពី ៣ ០០០​នាក់​ហើយ

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

ពិភពលោកបង្ហាញសាមគ្គីភាព សម្រុកបញ្ជូនក្រុមសង្គ្រោះនិងជំនួយមនុស្សធម៌ ទៅមីយ៉ាន់ម៉ា

ក្រសួងការងារ
ព័ត៌មានជាតិ៣៦ នាទីutes មុន

ក្រសួងការងារ នឹងពន្យារពេលនៃការផ្តល់បណ្ណការងារ និងសៀវភៅការងារជនបរទេសរហូតដល់ចុងខែមេសា

Sokha Hotels

ព័ត៌មានពេញនិយម