Connect with us

ព័ត៌មានជាតិ

មជ្ឈមណ្ឌលកម្ពុជា៤.០ ចុះ MOU ជាមួយវិស័យឯកជន ដើម្បីផលិត និងផ្សព្វផ្សាយពីគម្រោង «ប្រជាជនសកល»

បានផុស

នៅ

នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ មជ្ឈមណ្ឌលកម្ពុជា ៤.០ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុន អប្សរា មេឌាសឺវីស ឯ.ក ស្តីពីភាពជាដៃគូក្នុងការផលិត និងផ្សព្វផ្សាយគម្រោង «ប្រជាជនសកល» និងការពបង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំង២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនេះ លោក ណេប សាមុត សមាជិកក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា ៤.០ តំណាងឯកឧត្តម ហ៊ុន ម៉ានី លើកឡើងថា ការចុះ MOU នេះធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំង២ ក្នុងការផលិត និងផ្សព្វផ្សាយពីគម្រោង «ប្រជាជនសកល» ដែលជាប្រយោជន៍ដល់សង្គមសេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្តល់ព័ត៌មាន និងចំណេះដឹងពីការវត្ត និងការរីកចម្រើននៃបច្ចេកវិទ្យាឌីជិថលដល់ពលរដ្ឋ ជាពិសេស យុវជន ដើម្បីអភិវឌ្ឍន៍សមត្ថភាពដែលក្លាយជាធនធានមួយដែលមានសមត្ថភាព និងចំណេះដឹងសកល។

លោកបន្តថា ការចុះអនុស្សរណៈនេះ មានទស្សនវិស័យសំខាន់ក្នុងការជំរុញឌីជីថលភាវូបនីយកម្ម តាមរយៈការបញ្ជ្រាបចំណេះដឹងដល់សាធារណជនទូទៅ និងយុវជន ដើម្បីអភិវឌ្ឍន៍សមត្ថភាពឱ្យក្លាយជាធនធានមានសក្តានុពលក្នុងសង្គម។ បន្ថែមពីនេះ ភាគីទាំង២ នឹងធ្វើការរួមគ្នាក្នុងការផលិតមាតិកានានាក្រោមគម្រោងនេះដូចជា ទី១ កម្មវិធី «ឧស្សាហកម្ម ៤.០» ទី២ កម្មវិធី «អក្ខរថិក-Digital Literacy» និងទី៣ គឺកម្មវិធី «ប្រជាជនសកល» នេះឯង។ លោក ណេប សាមុត ក៏សង្ឃឹមថា តាមរយៈការចុះហត្ថលេខានេះ និងជួយជាប្រយោជន៍ច្រើនដល់សង្គមកម្ពុជា ការទទួលបានព័ត៌មានទាក់ទិននិងការវិវត្តរបស់បច្ចេកវិទ្យា​ ការសម្របខ្លួននិងឌីជីថលទាន់ពេលវេលាផងដែរ។

ជាមួយគ្នានេះ លោក លឹម ឃុនស្រ៊ុន អគ្គនាយកក្រុមហ៊ុនអប្សរា ថា ការសហការគ្នានាពេលនេះ បង្ហាញពីដំណើរការអភិវឌ្ឍនៃសកលលោក និងវិស័យសេដ្ឋកិច្ចក្នុងសង្គមឌីជីថល បច្ចេកវិទ្យា ដើម្បីឆ្លុះបញ្ចាំងពីវិធីនៃការចូលរួមរបស់ប្រជាជន ជាពិសេសយុវជនតែម្តង ក្នុងការអភិវឌ្ឍខ្លួនស្របតាមបច្ចេកវិទ្យាបច្ចុប្បន្ន។

ជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិកានេះ ស្ថាប័នលោកបានគ្រោងរៀបចំមាតិកាដូចជា ទី១ កម្មវិធី «បដិវត្តន៍ឧស្សាហកម្ម (IR 4.0)» មាន២០ភាគ ដោយផ្តោតលើនិយមន័យ និងទិន្នន័យសំខាន់ៗជាមូលដ្ឋានដើម្បីស្វែងយល់ពីបដិវត្តន៍ឧស្សាហកម្ម ៤.០។ ទី២ កម្មវិធី «អក្ខរកម្មឌីជីថល» មាន២០ភាគដូចគ្នា ដែលជាប្រភេទមាតិកាបែបវីដេអូឯកសារ ផ្តោតលើសុវត្ថិភាពបច្ចេកវិទ្យា និងការត្រៀមខ្លួនក្នុងការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍ។ បន្ទាប់មក និងមានការរៀបចំកម្មវិធីផ្សេងៗទៀតក្រោមប្រធានបទ «ប្រជាជនសកល»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

នាយក​សាលា ហ៊ុន សែន ជម្ពូវ័ន​ហាម​ដាច់ខាត​មិន​ឱ្យ​លក់ ឬ ពិសា​គ្រឿងស្រវឹង​ក្នុង​ពិធី​សង្ក្រាន្ត

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងសុខាភិបាល ៖ មន្ទីរពេទ្យ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​កសាង​សមត្ថភាព​និង​ពង្រឹងក្រម​សីលធម៌​វិជ្ជាជីវៈ

ព័ត៌មានជាតិ៩ ម៉ោង មុន

វិថី​អាហារ​ដែល​មាន​រចនាបថ​ខ្មែរ​រួម​នឹង​ការ​បង្ហាញ​ពី​វប្បធម៌​ប្រពៃណី​ជាតិ​ និង​លេច​រូប​រាង​ចំ​កណ្តាល​ក្រុងកំពត

ព័ត៌មានជាតិ១០ ម៉ោង មុន

សហជីព ៖ ការកេងចំណេញនយោបាយពីការដំឡើងពន្ធអាមេរិក គឺ​ជា​ចរិត​នយោបាយ​ដ៏ខ្មៅកខ្វក់​របស់​ក្រុម​ប្រឆាំង

សេដ្ឋកិច្ច១០ ម៉ោង មុន

កម្ពុជានឹងទម្លាក់ពន្ធនាំចូលទំនិញអាមេរិក ១៩ ប្រភេទ មកត្រឹម ៥%

Sokha Hotels

ព័ត៌មានពេញនិយម