Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីមហាផ្ទៃឱ្យមន្ត្រីជំនាញបន្តដោះស្រាយបញ្ហាពលរដ្ឋ ដែលលើកឡើងក្នុងទំព័រហ្វេសប៊ុក

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានបន្តជំរុញឱ្យមន្ត្រីជំនាញក្រោមឱវាទ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ខិតខំប្រឹងប្រែងដានតាម និងដោះស្រាយបញ្ហាប្រឈម​ ក៏ដូចជាចម្ងល់នានារបស់ប្រជាពលរដ្ឋ ដែលបានលើកឡើងក្នុងទំព័រហ្វេសប៊ុកឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានលើកឡើងនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ដូច្នេះថា៖«ខ្ញុំសូមលើកទឹកចិត្ត និងសូមឱ្យថ្នាក់ដឹកនាំ និងមន្ត្រីស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋក្នុងទំព័រហ្វេសប៊ុក ខិតខំប្រឹងប្រែង និងសហការគ្នាបំពេញភារកិច្ចជូនប្រជាពលរដ្ឋ និងឧត្តមប្រយោជន៍ជាតិឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត»។ ប៉ុន្តែ លោកឧបនាយករដ្ឋមន្ត្រី ក៏បានសុំការយល់យោគអធ្យាស្រ័យពីប្រជាពលរដ្ឋចំពោះករណីមួយចំនួន ដែលក្រុមការងារ និងភាគីពាក់ព័ន្ធនៅមិនទាន់បានដោះស្រាយចប់សព្វគ្រប់។

បើតាមរបាយការណ៍ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៤នេះ ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងទំព័រហ្វេសប៊ុករបស់លោក ស សុខា និងទំព័រហ្វេសប៊ុកសម្តេចក្រឡាហោម ស ខេង ក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ បានទទួលសំណូមពរ និងសំណួររបស់ប្រជាពលរដ្ឋចំនួន ៥៨២គណនី។ ក្នុងនោះ មតិយោបល់របស់ប្រជាពលរដ្ឋចំនួន ១៨៤គណនី បានលើកឡើងជាធាតុចូលជូនថ្នាក់ដឹកនាំ និងអង្គភាពជំនាញផ្សេងៗដើម្បីជ្រាប ក៏ដូចជាការកែលំអរក្នុងការងារប្រចាំថ្ងៃក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ។ ទន្ទឹមនេះ ក្រុមការងារ ក៏បានទទួលការដោះស្រាយ និងបានឆ្លើយតបទៅម្ចាស់គណនីចំនួន ២៧៤គណនី និង ១២៤គណនីទៀត កំពុងស្ថិតក្នុងដំណាក់កាលដោះស្រាយ។

ប្រមុខក្រសួងមហាផ្ទៃ បានអរគុណចំពោះប្រជាពលរដ្ឋទាំងអស់​ ដែលបានលើកជាមតិយោបល់ និងសំណូមពរនានាមកកាន់ទំព័រហ្វេសប៊ុករបស់លោក និងទំព័រហ្វេសប៊ុករបស់សម្តេចក្រឡាហោម ស ខេង ដើម្បីរួមគ្នាដោះស្រាយបញ្ហានានាក្រៅប្រព័ន្ធតុលាការ ដែលជាផ្នែកមួយដ៏សំខាន់ជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងរួមគ្នាអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើនថែមទៀត៕ 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម