Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួង​ឧស្សាហកម្ម៖ តួនាទីនវានុវត្តន៍​ប្រែក្លាយ​កម្ពុជា ពីប្រទេសប្រើបច្ចេកវិទ្យា​ទៅជាប្រទេស​​ផលិតបច្ចេកវិទ្យា

បានផុស

នៅ

ថ្លែង​ក្នុង​ពិធី​បិទកម្មវិធីប្រកួតនវានុវត្តន៍បច្ចេកវិទ្យារដូវកាលទី២ កាលពីសប្តាហ៍​មុននេះ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងពីតួនាទីនៃនវានុវត្តន៍ក្នុងការប្រែក្លាយកម្ពុជាពីប្រទេសប្រើប្រាស់​បច្ចេកវិទ្យា​ទៅ​ជាប្រទេសផលិតបច្ចេកវិទ្យា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានគូស​បញ្ជាក់ថា វឌ្ឍនភាពនៃ​ធុរកិច្ចថ្មីផ្នែកបច្ចេកវិទ្យា (Tech Startups) គឺជាកាតាលីករថ្មីមួយដើម្បីលើកកម្ពស់កម្រិតនវានុវត្តន៍ជាតិ និងដើរតួសំខាន់​ក្នុងដំណើរឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ដែលមានមូលដ្ឋានសង្គម-សេដ្ឋកិច្ចផ្អែកលើចំណេះដឹង។

លោករដ្ឋមន្រ្តី​បានលើកទឹកចិត្តឱ្យធុរកិច្ចថ្មីផ្នែកបច្ចេកវិទ្យា ចាប់យកឱកាសទីផ្សារតំបន់និងពិភលោក ដោយបានលើកឡើងថា៖ «ធុរកិច្ចថ្មីផ្នែកបច្ចេកវិទ្យាគប្បីសម្លឹងមើលទីផ្សារឱ្យបានធំទូលាយ ពោលគឺត្រូវស្វែងយល់​ពីឱកាសទីផ្សារទាំងក្នុងតំបន់ និងសកលលោក បន្ថែមពីលើទីផ្សារក្នុងស្រុកដែលមានស្រាប់ ដូចជាទីផ្សារអាស៊ានដែលមានប្រជាជនចំនួន ៦៨០ លាននាក់ និងមានផលិតផលក្នុងស្រុកសរុប ៤,២ ទ្រីលានដុល្លារអាមេរិក»។

លោក​រដ្ឋមន្រ្តី​បានកត់សម្គាល់​ពី​ការ​រៀបចំ​កម្មវិធីប្រកួតនវានុវត្តន៍បច្ចេកវិទ្យា បានបង្ហាញពីកំណើននៃប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីផ្នែកបច្ចេកវិទ្យា ដែលនឹងដើរតួនាទីសំខាន់ក្នុងការធ្វើទំនើបកម្មឧស្សាហកម្មរបស់កម្ពុជា, បង្កើតការងារក្នុងវិស័យបច្ចេកវិទ្យាទំនើប ដូចជាបញ្ញាសិប្បនិម្មិត និងការវិភាគទិន្នន័យ ព្រមទាំងគាំទ្រសហគ្រាសធុនតូច និងមធ្យមឱ្យកាន់តែរីកចម្រើន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងបរិស្ថាន÷ ខេត្តកោះកុង ជាខេត្តមានខ្យល់បំពុលកម្រិតខ្ពស់ជាងគេ  

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ៖ សាធារណជន​មាន​បំណង​ស្វែង​រក​ការងារធ្វើនៅក្រៅប្រទេស សូមមកប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័ត»

សន្តិសុខសង្គម៥ ម៉ោង មុន

រយៈពេល ២ ថ្ងៃ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបថ្នាំញៀន ២០០ គីឡូក្រាម និងឃាត់ខ្លួនមុខសញ្ញា ១១ នាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ៨ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានជាតិ១៥ ម៉ោង មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ចរាចរណ៍១៤ ម៉ោង មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

Sokha Hotels

ព័ត៌មានពេញនិយម