ព័ត៌មានជាតិ
អ្នកនាំពាក្យអប់រំ អំពាវនាវមាតាបិតា នាំកូនទៅចុះឈ្មោះចូលរៀន ឱ្យទាន់ពេលវេលា ដើម្បីទទួលបានលទ្ធផលល្អក្នុងការសិក្សា
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការអំពាវនាវដល់មាតាបិតាទាំងអស់ដែលមានកូនចាប់ពីអាយុ ៦ ឆ្នាំ ទៅចុះឈ្មោះចូលរៀនឱ្យបានទាន់ពេលវេលា និងឱ្យបានគ្រប់ៗ គ្នា ដើម្បីទទួលបានលទ្ធផលល្អ និងជោគជ័យក្នុងដំណើរការសិក្សា ខណៈការចុះឈ្មោះ នឹងផុតកំណត់នៅចុងខែតុលា ឆ្នាំ ២០២៤ ខាងមុខនេះ។

លោកស្រី ឃួន វិច្ឆិកា បានមានប្រសាសន៍នៅរសៀលថ្ងៃទី ២១ តុលា នេះថា «ដើម្បីលើកកម្ពស់គុណភាពការអប់រំ ក៏ដូចជាជំរុញឱ្យប្អូនៗ សិស្សានុសិស្សបានចូលរៀន ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវនាវដល់មាតាបិតាទាំងអស់ នាំប្អូនៗ មកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗ គ្នា និងឱ្យបានទាន់ពេលវេលា ក៏ដូចជាគាំទ្រជំរុញដល់ប្អូនៗ ក្នុងការចូលរៀនឱ្យទទួលបានលទ្ធផលល្អ និងជោគជ័យនៅក្នុងដំណើរការសិក្សា»។
ជាមួយគ្នានេះដែរ លោកស្រីបានបន្តថា សម្រាប់សិស្សានុសិស្សដែលឆ្លងភូមិសិក្សាកម្រិតបឋមសិក្សាចូលទៅអនុវិទ្យាល័យ ក៏ដូចជាឆ្លងពីកម្រិតថ្នាក់ទី ៩ ទៅថ្នាក់ទី ១០ ក៏សូមចុះឈ្មោះចូលរៀនឱ្យបានទាន់ពេលវេលាផងដែរ។

បើតាម លោកស្រី ឃួន វិច្ឆិកា សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ ត្រូវចាប់ផ្ដើមដំណើរការនៅថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៤ និងបញ្ចប់ទៅវិញនៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៥ តាមកាលបរិច្ឆេទដូចខាងក្រោម ថ្ងៃបើកបវេសនកាល ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៤ វិស្សមកាលតូច ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៥ និងមហាវិស្សមកាល ចាប់ពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៥។
ទន្ទឹមនឹងនេះ ក្រសួង ក៏បានណែនាំឱ្យសាលារៀនរៀបចំជួសជុលអគារសិក្សា បន្ទប់រៀន តុកៅអី លើកកម្ពស់អនាម័យ និងបរិស្ថានសាលារៀន រៀបចំក្រុមបណ្ដាញសាលារៀន ដើម្បីកសាង ឬធ្វើបច្ចុប្បន្នកម្មផែនទីខ្នងផ្ទះផែនទីសិក្សា ប្រព័ន្ធ គ្រប់គ្រងរំហូរទិន្នន័យ និងព័ត៌មានកុមារចូលរៀន។

ផ្សព្វផ្សាយ និងធ្វើយុទ្ធនាការប្រមូលកុមារចូលរៀន ចាប់ពីអាយុ ៦ ឆ្នាំ ឬយ៉ាងតិច ៧០ ខែ (គិតត្រឹម ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៤) ដោយបែងចែកភារកិច្ចទទួលខុសត្រូវក្នុងការចងបដា និងពាក្យស្លោក
នៅតាមទីប្រជុំជន ធ្វើការអំពាវនាវដល់មាតាបិតា ឬអ្នកអាណាព្យាបាល ឱ្យនាំកូនគ្រប់អាយុមក ចុះឈ្មោះចូលរៀនបានគ្រប់ៗ គ្នា (ដោយភ្ជាប់មកជាមួយនូវសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬសំបុត្រពេទ្យ) ហើយទន្ទឹមនឹងនេះ ត្រូវសម្របសម្រួលឱ្យ
អស់លទ្ធភាព ដោយធ្វើយ៉ាងណាឱ្យកុមារចំណាកស្រុកបានចុះឈ្មោះចូលរៀនគ្រប់ៗ គ្នា ដែលការចុះឈ្មោះចូលរៀន ត្រូវអនុវត្តចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៤។
លើសពីនេះទៀត ក្រសួងអប់រំ ក៏បានណែនាំសាលារៀនទាំងអស់ ត្រូវរៀបចំចងបដាពាក្យស្លោកអបអរសាទរថ្ងៃបើកបវេសនកាលឱ្យបានមុនថ្ងៃប្រារព្ធពិធី និងអញ្ជើញថ្នាក់ដឹកនាំ ឬមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាល ចូលរួមក្នុងថ្ងៃបើកបវេសនកាលជាផ្លូវការនៅថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៤៕
អត្ថបទ ៖ សំអឿន

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១០ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា