ព័ត៌មានជាតិ
ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ស៊ីប៊ី (CB) ឈ្នះពានរង្វាន់អាជីវកម្មថ្មី(Startup)ផ្នែកធានារ៉ាប់រងប្រចាំឆ្នាំក្នុងកម្មវិធីពានរង្វាន់ធានារ៉ាប់រងអាស៊ីឆ្នាំ២០២០
ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ – ក្រុមហ៊ុនស៊ីប៊ី ចេណឺរ៉ល អ៊ីនសួរេន ម.ក(ហៅកាត់ថា ស៊ីប៊ី អ៊ីនសួរេន) មានមោទនភាពតំណាងឲ្យប្រទេសកម្ពុជា ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងតែមួយគត់នៅក្នុងប្រទេស ដែលបានជាប់ជយលាភីនៅក្នុងកម្មវិធី ពានរង្វាន់ធានារ៉ាប់រងអាស៊ីឆ្នើម ប្រចាំឆ្នាំ២០២០នេះ។

កម្មវិធីពានរង្វាន់ធានារ៉ាប់រងអាស៊ី បានឈានចូលឆ្នាំទី៥ របស់ខ្លួនហើយ ដោយទទួលស្គាល់ក្រុមហ៊ុនធានារ៉ាប់រងឆ្នើមបំផុតនៅអាស៊ីប៉ាស៊ីហ្វិកណាដែលឆ្លើយតបជាយុទ្ធសាស្ត្រចំពោះបញ្ហាប្រឈមក្នុងទីផ្សារ បង្កើនការពេញចិត្តរបស់អតិថិជន និងគុណតម្លៃដល់ភាគីពាក់ព័ន្ធ និងរក្សាប្រាក់ចំណូលខ្ពស់។ នៅឆ្នាំនេះ ក្រុមហ៊ុនធានារ៉ាប់រងជាង៧០ក្រុមហ៊ុន មកពី២២ប្រទេស បានឈ្នះពានរង្វាន់។

ក្រុមហ៊ុនធានារ៉ាប់រងទូទៅស៊ីប៊ី(CB) ត្រូវបានទទួលស្គាល់ ក្រោមប្រភេទអាជីវកម្មថ្មីផ្នែកធានារ៉ាប់រងប្រចាំឆ្នាំ ដែលធ្វើឲ្យក្រុមហ៊ុននេះក្លាយជាក្រុមហ៊ុនធានារ៉ាប់រងទូទៅមួយ ដែលមានការច្នៃប្រឌិតថ្មីបំផុតក្នុងចំណោមក្រុមហ៊ុននានានៅកម្ពុជា តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាធានារ៉ាប់រង InsurTech ដើម្បីផ្តល់សេវាកម្មដល់អតិថិជនរបស់ខ្លួន។ ពានរង្វាន់នេះទទួលស្គាល់ពីការប្ដេជ្ញាចិត្តរបស់ស៊ីប៊ី អ៊ីនសួរេន ក្នុងការជម្នះនូវបញ្ហាប្រឈមក្នុងវិស័យ (ធានារ៉ាប់រង) ទន្ទឹមនឹងផ្តល់នូវគុណតម្លៃថ្មី និងការច្នៃប្រឌិតដល់អតិថិជនផងដែរ។

តាមរយៈការឈានមុខគេក្នុងវិស័យខាងច្នៃប្រឌិតថ្មី ក្រុមហ៊ុនធានារ៉ាប់រងទូទៅស៊ីប៊ី(CB) បានក្លាយជាក្រុមហ៊ុនដំបូងគេ និងតែមួយគត់របស់កម្ពុជាដែលបង្កើតកម្មវិធីទូរសព្ទ (mobile application) តាំងពីខែធ្នូ ឆ្នាំ២០១៩។ កម្មវិធីទូរសព្ទក្រុមហ៊ុន CB ណែនាំឲ្យប្រើប្រាស់ប័ណ្ណអេឡិចត្រូនិកផ្នែកធានារ៉ាប់រងសុខភាព (Medical e-cards) ដែលផ្តល់ភាពងាយស្រួល ជំនួសឲ្យប័ណ្ណពិតៗដែលប្រើប្រាស់ពីមុនមក។ កម្មវិធីទូរសព្ទក្រុមហ៊ុន CB ផ្តល់ជូនអតិថិជននូវភាពងាយស្រួល និង សាមញ្ញក្នុងការទទួលបាននូវព័ត៌មានលម្អិត នៃប័ណ្ណធានារបស់ខ្លួន ហើយអាចឲ្យពួកគេដំឡើងការធានាកាន់តែប្រសើរជាងមុន និងស្វែងរកគ្លីនិក ឬ មន្ទីរពេទ្យដៃគូ បានគ្រប់ពេលវេលា គ្រប់ទីកន្លែង។

លោកស្រី ប៊ុន ច័ន្ទមករា អ្នកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុនធានារ៉ាប់រងទូទៅស៊ីប៊ី(CB) បានមានប្រសាសន៍ថា ៖ “វាជាកិត្តិយសណាស់ដែលក្រុមហ៊ុនត្រូវបានទទួលស្គាល់នៅក្នុងកម្មវិធីរង្វាន់ធានារ៉ាប់រងអាស៊ី ដែលនេះជាការប្ដេជ្ញាចិត្តរបស់យើងខ្ញុំចំពោះការច្នៃប្រឌិតថ្មី។ ពានរង្វាន់នេះ គឺជាការទទួលស្គាល់ដ៏អស្ចារ្យពីសមិទ្ធផល និងការខិតខំប្រឹងប្រែងរបស់ក្រុមការងារវ័យក្មេងរបស់យើងខ្ញុំ។

សមិទ្ធផលដ៏ធំធេងនេះ ក៏ជាសក្ខីភាពផងដែរថា ដោយសារការធ្វើការជាក្រុមដ៏អស្ចារ្យរបស់បុគ្គលិកយើងខ្ញុំ និងការគាំទ្រពីភាគីពាក់ព័ន្ធរបស់យើងខ្ញុំ ទើបយើងខ្ញុំអាចសម្រេចនូវអ្វីដែលយើងខ្ញុំបានកំណត់។ យើងខ្ញុំប្ដេជ្ញានាំយកបច្ចេកវិទ្យាថ្មី និងគំរូអាជីវកម្មថ្មីៗមកកាន់ទីផ្សារប្រទេសកម្ពុជា ហើយបន្តចូលរួមចំណែកដល់ការរីកចម្រើនក្នុងវិស័យធានារ៉ាប់រងនៅកម្ពុជា។ យើងនឹងពង្រីកសក្ដានុពលរបស់បច្ចេកវិទ្យាធានារ៉ាប់រង InsurTech នៅក្នុងទីផ្សារកម្ពុជា ដែលផលិតផល និងសេវាកម្មអាចស្វែងរកបានយ៉ាងងាយស្រួល ដោយមិនចាំបាច់ចេញពីផ្ទះខ្លួន។ យើងក៏ទន្ទឹងថានឹងមានព្រឹត្តិការណ៍ សមិទ្ធផល និងពានរង្វាន់ជាច្រើនទៀតសម្រាប់ក្រុមការងាររបស់យើងខ្ញុំនៅក្រុមហ៊ុនធានារ៉ាប់រងទូទៅស៊ីប៊ី CB”។
ការពង្រឹងសមត្ថភាពក៏ជាផ្នែកសំខាន់មួយទៀតនៃការជំរុញរបស់ស៊ីប៊ី អ៊ីនសួរេន សម្រាប់ការច្នៃ
ប្រឌិតដែរ។ នៅខែសីហា ឆ្នាំ២០២០ ក្រុមហ៊ុនធានារ៉ាប់រងទូទៅស៊ីប៊ី CB បានចុះហត្ថលេខាលើអនុស្សារណៈ យោគយល់ជាមួយមជ្ឈមណ្ឌលសម្រាប់ភាពជាអ្នកដឹកនាំ និងការអភិវឌ្ឍវិជ្ជាជីវៈ (CLPD)។ ភាពជាដៃគូនេះនឹងផ្តល់ឱកាសឱ្យនិស្សិតមកចុះកម្មសិក្សានៅស៊ីប៊ី អ៊ីនសួរេន តាមរយៈCLPD ដើម្បីទទួលបានបទពិសោធន៍ពីវិស័យធានារ៉ាប់រងជាង៣០ឆ្នាំរបស់ក្រុមហ៊ុន ដោយនាំពួកគេឲ្យជួបជាមួយគ្រូបង្វឹកដែលមានបទពិសោធន៍យូរឆ្នាំ និងប្រកបដោយយុទ្ធសាស្ត្រច្នៃប្រឌិត។
អំពីក្រុមហ៊ុនធានារ៉ាប់រងទូទៅ CB
ក្រុមហ៊ុនស៊ីប៊ី ចេណឺរ៉ល អ៊ីនសួរេន ម.ក ត្រូវបានបង្កើតឡើងដោយមានគោលដៅក្លាយជាក្រុមហ៊ុនផ្តល់សេវាធានា រ៉ាប់រងទូទៅឈានមុខគេនៅកម្ពុជា ដែលផ្តល់នូវសន្តិសុខ ការការពារ និងភាពស្ងប់ចិត្ត ក្នុងគ្រាមានហានិភ័យ និង ភាពមិនប្រាកដប្រជា។ ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ស៊ីប៊ី (CB) ផ្តល់ជូននូវដំណោះស្រាយធានារ៉ាប់រងដែលមានល្បឿនលឿន គួរឲ្យទុកចិត្ត និងច្នៃប្រឌិតថ្មី សម្រាប់តម្រូវការផ្ទាល់ខ្លួន និងពាណិជ្ជកម្ម។ ដំណោះស្រាយនេះរួមបញ្ចូល ទាំងការធានា រ៉ាប់រងសម្រាប់យានយន្ត និងមធ្យោបាយដឹកជញ្ជូន (ឡាន ម៉ូតូ) វេជ្ជសាស្ត្រ គ្រោះថ្នាក់ និងគេហដ្ឋាន ជំនួញ (ផ្នែកលក់រាយ អាហារ និងភេសជ្ជៈ សណ្ឋាគារ) អចលនទ្រព្យ វិស្វកម្ម ធានាសង អាកាសចរណ៍ និងផ្លូវទឹកជាដើម។
ក្រៅពីការច្នៃប្រឌិតថ្មី ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ស៊ីប៊ី (CB) ប្តេជ្ញាកសាងអនាគតត្រចះត្រចង់ជាមួយប្រទេសកម្ពុជា។ ថ្មីៗនេះ ក្រុមហ៊ុនទើបបានចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយចូលរួមបរិច្ចាគថវិកាចំនួន ១០,០០០ដុល្លារ ដល់មូលនិធិប្រឆាំងជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា និងបរិច្ចាគម៉ាស់ការពារមាត់ច្រមុះ ចំនួន១៥០ប្រអប់ និងបន្ទះ អាល់កុលចំនួន៨៥ប្រអប់ដល់មន្ទីរពេទ្យព្រះសីហនុ។
សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុនធានារ៉ាប់រងទូទៅ ស៊ីប៊ី CB និងដំណោះស្រាយធានារ៉ាប់រងផ្នែកឯកជន និងពាណិជ្ជកម្ម សូមចូលទៅកាន់គេហទំព័ររបស់ក្រុមហ៊ុន (https://cbgeneral.vip/) ឬតាមរយៈទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន (https://www.facebook.com/cbgeneralinsurance/) ឬ ទូរសព្ទមកក្រុមហ៊ុនដោយផ្ទាល់តាមរយៈលេខ ០២៣ ៨៩០ ៩៩៩៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា៧ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១៩ ម៉ោង ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ
-
ព័ត៌មានជាតិ១៨ ម៉ោង ago
មន្ទីរសុខាភិបាលភ្នំពេញ ឱ្យម្ចាស់ហ្វេសប៊ុក Mommy Natural លុបវីដេអូដែលថា លេបប្រមាត់ទាកាប៉ាស្រស់ល្អសម្រាប់អ្នកកាត់ប្រមាត់