Connect with us

ព័ត៌មានជាតិ

ផ្លូវជាតិ​លេខ ៧ ទៅច្រកទ្វារព្រំដែនកម្ពុជា-ឡាវ ​ត្រពាំងក្រៀល ចាប់ផ្តើម​​ចាក់​កៅស៊ូ

បានផុស

នៅ

ផ្លូវ​ជាតិលេខ ៧ នៅខេត្តស្ទឹងត្រែងចេញពីស្ពានសេកុងទៅច្រក​ទ្វារព្រំដែនអន្តរជាតិ​ត្រពាំងក្រៀល​​កម្ពុជា-ឡាវ បានចាប់ផ្តើម​ឈានទៅ​​ចាក់កៅស៊ូ។ សមិទ្ធផល​ផ្លូវ​ដែល​ចាប់ផ្តើម​ស្ថាបនា​ថ្មី​​ឡើងវិញនេះបាន​នាំក្តីសង្ឃឹមដល់​ប្រជាពលរដ្ឋ ដែលរំពឹង​ថា​នឹង​ជួយ​ជំរុញឱ្យមានកំណើន​ផ្នែកសេដ្ឋកិច្ច​សម្រាប់​ពលរដ្ឋ​រស់នៅ​តាម​តំបន់ព្រំដែន តាមរយៈលំហូរ​ភ្ញៀវទេសចរជាតិនិងអន្តរជាតិ​មក​កម្សាន្ត​នៅ​ខេត្ត​ជាប់ព្រំដែន​ឡាវ។

លោក ស គឹមណាត ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តស្ទឹងត្រែង​បានបញ្ជាក់ថា ប្រជាពលរដ្ឋនៅតាមដងផ្លូវ​មានក្តីសង្ឃឹម​​ឡើង​វិញ​ព្រោះភាពលំបាកជាង ១០ ឆ្នាំមកនេះ​​ចាប់ពីឆ្នាំ ២០០៨ មក ព្រោះ​ប៉ុន្មានឆ្នាំកន្លងមកនេះសូម្បីតែរថយន្តដឹកភ្ញៀវទេសចរណ៍​ក៏​លែងមកតាម​​ផ្លូវ​នេះដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបន្ត​ថា ក្រុងបច្ចេកទេសចំនួន ៤ ក្រុម កំពុងពន្លឿនការស្ថាបនា​ឱ្យហើយទៅតាមការណែនាំ​របស់​រដ្ឋមន្ត្រីក្រសួងសាធារណៈនិងដឹកជញ្ជូន ដែលបានដាក់​ផែនការដើម្បីសម្រួលការ​​ធ្វើចរាចរណ៍​ទៅមករបស់​ប្រជាពលរដ្ឋ​ និង​ភ្ញៀវទេសចរ​ជាតិនិងអន្តរជាតិ​ឱ្យឃើញ​ពី​ការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធនៅតំបន់ព្រំដែន។

បើតាមប្រធានមន្ទីរ​សាធារណការ​ខេត្ត​ស្ទឹង​ត្រែង ការ​ស្ថាបនា​គ្រោង​​បញ្ចប់​ឲ្យរួចមុនខែមករា ឆ្នាំ ២០២៥ ខណៈ​បច្ចុប្បន្ន​កម្មករសម្រុកមិនថាថ្ងៃសៅរ៍អាទិត្យ ដើម្បី​សម្រេច​បាន​តាមផែនការ។

«កន្លងមកឃើញស្រាប់ហើយ ខែប្រាំងដីហុយខែវស្សាហ៍​បែក​ភក់។ អញ្ចឹងសូមថ្លែងអំណរគុណ​សម្ដេចធិបតី ហ៊ុនម៉ាណែត ជានិច្ចកាលតែងតែជួយប្រជាពលរដ្ឋ ​ក្នុងការរំលែកផលប្រយោជន៍​ ដូចជាផ្លូវហ្នឹងឲ្យប្រជាពលរដ្ឋធ្វើដំណើរស្រួល»។

លោក សុខ សុវណ្ណ អាយុ ៦៥ ឆ្នាំរស់នៅភូមិវាលព្រីង ឃុំអូរស្វាយ បានលើកឡើងថា ពេល​បានផ្លូវល្អពួកគាត់សប្បាយរីករាយ និង​មានក្តីសង្ឃឹម ព្រោះពេលរថយន្តតូចធំបើកបរ​ទៅមក មិនរងការហុយដីទ្រលោម បង្កផលប៉ះពាល់ដល់សុខភាព​ដូចមុនទៀតទេ។

លោកបន្តថា សំខាន់ជាងនេះប្រជាពលរដ្ឋធ្វើដំណើរក៏​ងាយស្រួល ហើយការប្រកបររបរកស៊ីនឹង​អាច​ល្អ​ប្រសើរ​វិញ ព្រោះអាចមានភ្ញៀវ​ទេសចរចេញចូលមកច្រើន។

ផ្លូវជាតិលេខ ៧ ដែល​កំពុងដំណើរការជួសជុលឡើង​វិញ​ដោយ​ក្រាល​កៅស៊ូមានប្រវែង ៥៨​ គីឡូ​ម៉ែត្រទទឹង ១០ ម៉ែត្រ ដោយស្ថាបនា​ចាប់ចេញេពីស្ពានសេកុង ទៅដល់ច្រកព្រំដែនអន្តរជាតិ​ប្រពាំងគ្រៀលព្រំប្រទល់​កម្ពុជា ឡាវ។ មន្រ្តី​បច្ចេកទេសបានអះអាងថា នឹង​បញ្ចប់​ឲ្យរួច​នៅចុងខែធ្នូ ឬនៅដើមខែមករា ឆ្នាំ២០២៥ខាងមុខនេះ៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៤ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ទ្រព្យសម្បត្តិមហាសេដ្ឋីពិភពលោក កើនដល់ ១៥ ទ្រីលាន​ដុល្លារ​ក្នុងឆ្នាំ ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

ការស្រាវជ្រាវនៅឧទ្យានជាតិ​វីរៈជ័យ ប្រទះ​រកឃើញ​ឈ្លូសយក្ស ប្រភេទសត្វ​ជិតផុតពូជនៅ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម