Connect with us

ព័ត៌មានជាតិ

ប្រតិបត្តិ​ការបង្ក្រាប​ទីតាំង​លួច​បើក​ខារ៉ាអូខេយប់​មិញ ​សមត្ថកិច្ច​ឃាត់ខ្លួន​មនុស្ស​៥៧​នាក់​

បានផុស

នៅ

គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក ​ឃួ​ង ស្រេង ជា​ប្រធានក្នុង​ប្រតិបត្តិការ​នៃ​ការបង្ក្រាប​ទីតាំង​លួច​បើក​ខារ៉ាអូខេដែល​ផ្គើននឹង​ការណែនាំ​របស់​រាជរដ្ឋាភិបាល ហើយ​ត្រូវបាន​កងកម្លាំង​មាន​សមត្ថកិច្ច ចំណុះ​ឲ្យ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ​ចុះបង្ក្រាប​ចំនួន​២​ទីតាំង​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី​យប់​ម៉ិញ កម្លាំង​មាន​សមត្ថកិច្ច​បានធ្វើកា​រ​ឃាត់ខ្លួន​មនុស្សប្រុសស្រីបាន​ចំនួន​៥៧​នាក់ បញ្ជូន​ទៅកាន់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្តទៅតាម​នីតិវិធី ។​

លោក ហួត ហៃ​ អភិបាលរង​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍​បញ្ជាក់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១១​ខែ​មិនា​នេះ​ថា អនុវត្ត​ទៅតាម​ការណែនាំ​របស់លោក​ ឃួ​ង ស្រេង​ ប្រធាន​គណៈ​ជាការ​ឯកភាព​រាជធានី​ភ្នំពេញ បុរស និង​នារី​ទាំង​៥៧​នាក់​ត្រូវបាន​បញ្ជូន​ទៅកាន់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី ។​

លោក​បញ្ជាក់ថា ក្នុង​ចំនួន​៥៧​នាក់​នេះ យើង​បាន​ឃាត់ខ្លួន​នៅ​ភោជនីយដ្ឋាន​ANGEl លួច​បើក​ខារ៉ាអូខេ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ​២១១ ប្លុក​បុរី​កីឡា ក្នុង​សង្កាត់​វាលវង់​ខណ្ឌ​៧​មករា ចំនួន​២២​នាក់ ហើយ​ក្នុង​ចំនួន​នេះ​មាន មេការ​៣​នាក់​។ នៅ​ភោជនីយដ្ឋាន អាត់​ជួង ដែល​ស្ថិត​នៅក្បែរ​ស្តុប​លូរ​ប្រាំ តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ក្នុង​សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ​ដែលជា​ហាង​លួចលាក់​បើក​ខារ៉ាអូខេ​ដែរនោះ ឃាត់ខ្លួន​បាន​ប្រុស ស្រី​ចំនួន​៣៥​នាក់ មេការ​ចំនួន​៣​នាក់​។​

លោក​បញ្ជាក់ទៀតថា នៅ​ព្រឹក​ថ្ងៃទី​១១ មិនា​នេះ ​កម្លាំង​មាន​សមត្ថកិច្ច​បានធ្វើកា​រសាក​សួរ​និង​ធ្វើ​តេស្ត​ទឹកនោម ដើម្បី​រកសារ​ធាតុ​ញៀន ហើយ​ក៏បាន​រកឃើញ​មាន​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​មួយ​ចំនួន​ផងដែរ ។​ ចំពោះ​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន កម្លាំង​មាន​សមត្ថកិច្ច​នឹង​បញ្ជូនទៅ​មជ្ឈ​មណ្ឌល​ឱកាស​ខ្ញុំ ដើម្បី​បន្សាប​គ្រឿងញៀន ។​ ចំពោះ​នារី​បម្រើ​នៅក្នុង​ខារ៉ាអូខេ យើង​បានធ្វើ​កិច្ច​សន្យា​អប់រំ ឲ្យ​ពួកគាត់​ត្រឡប់ទៅផ្ទះ​វិញ នឹង​តម្រូវអោយ​ពួកគេ​ធ្វើ​ច​ត្តា​ឡឺ​ស័ក​ចំនួន​១៤​ថ្ងៃ​។​ដោយ​ឡែក​ចំពោះ​មេការ​ទាំង​៦​នាក់ សមត្ថកិច្ច​នឹង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​រាជធានី​ភ្នំពេញ​ដើម្បី​អនុវត្ត​ទោស​ទៅតាម​ច្បាប់​។​

លោក ​ហួត ហៃ បាន​បន្តទៀតថា តាម​ការណែនាំ​របស់លោក​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ គឺ​បានដាក់​បញ្ជា​ឲ្យ​ខណ្ឌ​ទាំង​១៤ ពង្រឹង​ឡើងវិញ​ធ្វើយ៉ាងណា ទប់ស្កាត់​ឲ្យ​បាន នូវ​ការលួច​បើក​ខារ៉ាអូខេ​បំពាន​ទៅនឹង​ការណែនាំ​របស់​រាជរដ្ឋាភិបាល ក្នុងការ​បង្ការ ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វី​-១៩​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​នេះ ៕​

អត្ថបទ ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤៩ នាទីutes មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម