Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ ប្រកាសពីតម្រូវការកម្លាំងពលកម្មក្នុងស្រុកជាង ៥ ម៉ឺនកន្លែង នៅទូទាំងប្រទេស បម្រើលើវិស័យធំៗ ៣

បានផុស

នៅ

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ប្រកាស​ពី​តម្រូវការ​កម្លាំង​ពលកម្ម​ក្នុង​ស្រុក​ចំនួន ៥៥ ៩៨៩ កន្លែង នៅ​ទូទាំង​ប្រទេស សម្រាប់​បម្រើ​ទៅ​លើ​វិស័យ​ធំៗ ៣ រួមមាន វិស័យ​ឧស្សាហកម្ម សេវាកម្ម និង​កសិកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ក្រសួង​ការងារ បាន​ឱ្យ​ដឹង​ថា កម្លាំង​ពលកម្ម​ចំនួន ៥៥ ៩៨៩ កន្លែង ក្នុង​នោះ វិស័យ​ឧស្សាហកម្ម​មាន​តម្រូវការ​ចំនួន ៤២ ៩៤៤ កន្លែង វិស័យ​សេវាកម្ម​មាន​ចំនួន ៣ ៨២២ កន្លែង និង​វិស័យ​កសិកម្ម​មាន​ចំនួន ៩ ២២៣ កន្លែង។

ក្នុង​នោះ​នៅ​ខេត្ត​រតនគីរី​មាន​តម្រូវការ​ផ្នែក​កសិកម្ម​ចំនួន ៤ ៣៦៣ កន្លែង ខេត្ត​កំពង់ស្ពឺ​មាន​តម្រូវការ​កម្លាំង​ពលកម្ម​ផ្នែក​ឧស្សាហកម្ម ១២ ៥៦៣ កន្លែង។ ខេត្ត​កំពង់ឆ្នាំង​មាន​តម្រូវការ​ផ្នែក​ឧស្សាហកម្ម ១០ ២០០ កន្លែង។ រាជធានី​ភ្នំពេញ​មាន ១០ ៣២០ កន្លែង ក្នុង​នោះ​ផ្នែក​ឧស្សាហកម្ម ៨ ២៧៥ កន្លែង និង​ផ្នែក​សេវាកម្ម ២ ០៤៥ កន្លែង។ខេត្ត​ស្វាយរៀង​មាន​ចំនួន ៣ ៩១៤ កន្លែង ក្នុង​នោះ​វិស័យ​ឧស្សាហកម្ម​មាន ៣ ៧៥១ កន្លែង និង​សេវាកម្ម ១៦៣ កន្លែង។ ខេត្ត​កណ្តាល​មាន​តម្រូវការ​កម្លាំង​ពលកម្ម ៤ ២៥៣ កន្លែង ក្នុង​នោះ​ផ្នែក​ឧស្សាហកម្ម ៤ ២១១ កន្លែង និង​ផ្នែក​សេវាកម្ម ៤២ កន្លែង។ ខេត្ត​តាកែវ​មាន​ ១ ៨៩០​ កន្លែង ​ក្នុងនោះ​វិស័យ​ឧស្សាហកម្ម​ ១ ៨៧០ ​កន្លែង​ សេវាកម្ម​ ១ កន្លែង និង​កសិកម្ម​ ១៩ ​កន្លែង។ ខេត្ត​ក្រចេះ​មាន​តម្រូវការ​កម្លាំង​ពលកម្ម​ ២ ៥០៦​ កន្លែង ​ក្នុងនោះ​ផ្នែក​សេវាកម្ម​ ៦​ កន្លែង ​និង​កសិកម្ម​ ២ ៥០០ កន្លែង។ ខេត្ត​ស្ទឹងត្រែង​មាន​តម្រូវការ​ ២ ៣១៨ ​កន្លែង ក្នុង​នោះ​ផ្នែក​សេវាកម្ម​ ១៦ ​កន្លែង ​និង​កសិកម្ម ២ ៣០៣ កន្លែង និង​ខេត្ត​ផ្សេងៗ​ មាន​ ២ ២៦២ កន្លែង ក្នុង​នោះ​ឧស្សាហកម្ម​មាន​ ១ ១៦៧ កន្លែង សេវាកម្ម ១ ០៥៦ កន្លែង និង​កសិកម្ម ៣៩ កន្លែង។

ក្រសួង​ការងារ បាន​បន្ត​ទៀត​ថា កម្លាំង​ពលកម្ម​ជិត​ ៥ ​ម៉ឺន ​៦ ​ពាន់​កន្លែង នឹង​ត្រូវ​បែងចែក​ទៅតាម​ប្រភេទ​មុខរបរ​ចំនួន​ ១០ ​រួមមាន អ្នកបញ្ជា​ម៉ាស៊ីនដេរ​ចំនួន ​៣៥ ៩២២​ កន្លែង កម្មករ​ចម្ការ​ដំណាំ​ចំនួន ​៨ ៣៨០ កន្លែង កម្មករ​ក្នុង​ផលិតកម្ម​ចំនួន​ ១ ៣៤៣ កន្លែង អ្នកត្រួតពិនិត្យ​ដំណើរការ​ផលិត​លោហធាតុ​ ១ ២៣១ ​កន្លែង កម្មករ​ខ្ចប់​វេច​ដោយ​ដៃ​ ៨២៧​ កន្លែង​ អ្នកធ្វើ​ស្បែកជើង ​និង​អ្នកធ្វើការ​ពាក់ព័ន្ធ​ ៨០០ កន្លែង មន្ត្រី​ឥណទាន និង​កម្ចី​ប្រាក់ ៧៩៦ កន្លែង អ្នក​ដំឡើង​ដែល​មិន​បាន​ធ្វើ​ចំណាត់​ថ្នាក់ ​៦០០ ​កន្លែង អ្នក​ជួសជុល​ និង​អ្នកបញ្ជា​ឧបករណ៍​ម៉ាស៊ីន​ឈើ​ ៥០៤ ​កន្លែង អ្នកបញ្ជា​ម៉ាស៊ីន​កន្លែង​ផលិត​ផលិតផល​ធ្វើ​ពី​ក្រណាត់​ និង​រោមសត្វ​ ៥០០ ​កន្លែង អ្នកធ្វើការ​ផ្នែក​សិប្បកម្ម​ខាង​សម្ភារៈ​វាយនភណ្ឌ​ធ្វើ​ពី​ស្បែក​ ៥០០​ កន្លែង និង​មុខរបរ​ផ្សេងៗ​ ៥ ០៨៦ កន្លែង។

ក្រសួង​បាន​ណែនាំ​ដល់​យុវជន សិស្ស និស្សិត មេត្តា​ទាក់ទង​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ តាមរយៈ​ទូរស័ព្ទ ១២៩៧ ឬ ១២៨៦ ឬ តេ​លេ​ក្រាម និង CoolApp លេខ ០៧៧ ២៣ ២៣ ៧៨ ដើម្បី​ចុះឈ្មោះ និង​សម្ភាស​ភ្លាមៗ។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ស្វែងរក​ឱកាស​ការងារ​ធ្វើ​នៅ​ក្នុង​ស្រុក​ ជៀសវាង​ទៅ​ធ្វើការ​

​ដោយ​ខុសច្បាប់​នៅ​ក្រៅ​ប្រទេស​តាមរយៈ​មេខ្យល់​នាំ​ឱ្យ​បាត់បង់​អត្ថប្រយោជន៍ ឬ​មាន​ការ​រំលោភ​បំពាន​ផ្លូវច្បាប់ ពិសេស​ប្រឈម​នឹង​ការ​ចាប់ខ្លួន​ពី​សំណាក់​អាជ្ញាធរ​បរទេស​ទៀត​ផង។

លោក​បាន​បន្ត​ថា​ ការស្វែងរក​ការងារ​ធ្វើ​នៅក្នុង​ស្រុក​ពុំមាន​ការ​លំបាក​នោះទេ ពីព្រោះ​ឱកាស​ការងារ​នៅក្នុង​ស្រុក​ត្រូវ​បានប្រកាស​ជា​រៀងរាល់​សប្ដាហ៍​តាមរយៈ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ទាំង​នៅ​លើ​បណ្ដាញ​សង្គម និង​នៅ​តាម​រោងចក្រ សហគ្រាស ក៏ដូចជា​នៅតាម​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ដោយផ្ទាល់​តែម្តង​ដែល​ការងារ​ទាំងនោះ​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ដូច​ទៅនឹង​បណ្តា​ប្រទេសជិតខាង​ផងដែរ​ដូចជា​ទទួល​បាន​ប្រាក់​ឈ្នួល​សមរម្យ​បើ​ធៀប​ជាមួយ​បណ្តា​ប្រទេសជិតខាង​មួយចំនួន​នាពេល​បច្ចុប្បន្ន ,​កន្លែង​ការងារ​នៅ​ក្បែរ​ផ្ទះ ​និង​ការ​ចំណាយ​ទាប ​ដែល​អាច​ឱ្យ​ប្រជាពលរដ្ឋ​អាច​សន្សំសំចៃ​បាន​ច្រើន៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ នាទីutes មុន

ស្អែក RACនឹងរៀបចំវេទិកាពិសេសស្ដីពីមិត្តភាពដែកថែមកម្ពុជា-ចិនក្នុងយុគសម័យថ្មី៖ កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងវិបុលភាពរួម

កីឡា៨ នាទីutes មុន

ភ្ញាក់ផ្អើល! ប្រវត្តិជួបគ្នានៅ UCL ក្រុម​ខ្លាំង Real Madrid មិនធ្លាប់​ឈ្នះ Arsenal សោះ

ជីវិតកម្សាន្ដ១១ នាទីutes មុន

អ្នករៀបចំសង្ក្រាន្តវិទ្យាល័យបរសេដ្ឋ ចេញមុខសុំទោសតារាចម្រៀងម្នាក់ រឿងដេញឱ្យឈប់ច្រៀងកណ្តាលទី

ក្រសួងការងារ
ព័ត៌មានជាតិ២៤ នាទីutes មុន

ថ្នាក់ដឹកនាំក្រសួងការងារ សម្តែងការកោតសរ​សើរ​​ស្មារតីតស៊ូរបស់នាយទាហានកងពល​តូចអន្តរាគមន៍លេខ៧​ ដែលបានការពារបូរណភាពទឹកដីកម្ពុជា

សេដ្ឋកិច្ច២៨ នាទីutes មុន

ស្ពានខ្ពស់ជាងគេតម្លៃ ២៥ លានដុល្លារ មានរៀបចំទីតាំងឲ្យ អ្នកដំណើរអាចឈប់ថតរូបបាន

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៧ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

សេចក្ដីជូនដំណឹង២២ ម៉ោង មុន

សេចក្តីជូនដំណឹង ស្តីពី ការងារសាងសង់ផ្លូវភូមិប្រភេទបេតុងអាម៉េ

Sokha Hotels

ព័ត៌មានពេញនិយម