Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ប្រាប់ប្រធានាធិប​តីវៀតណាមថ្មីថា សម្ដេចកំពុងទន្ទឹមរងចាំធ្វើការជាមួយ ដើម្បីប្រយោជន៍រួម

បានផុស

នៅ

ភ្លាមៗ បន្ទាប់ពីរដ្ឋសភាវៀតណាមបោះឆ្នោតជ្រើសរើសលោក លឿង គឿង ឱ្យធ្វើជាប្រធានាធិបតីវៀតណាម នាវេលាល្ងាចថ្ងៃចន្ទ ប៉ុន្មានជាង៣ម៉ោង ក្រោយមកសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រលប់ ថ្ងៃចន្ទ ទី២១ ខែតុលា  នេះ  បានផ្ញើលិខិតអបអរសាទរជូនប្រធានាធិបតីវៀតណាម  លោក លឿង គឿង ដែលទើបនឹងជាប់ឆ្នោត។ ក្នុងលិខិតនោះ​ សម្ដេចតេជោ បញ្ជាក់ថា កំពុងរងចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយលោក លឿង គឿង  ដើម្បីជាប្រយោជន៍រួមសម្រាប់ប្រជាជាតិទាំងពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងលិខិតអបអរសាទរ សម្ដេចតេជោ ហ៊ុន សែន បានសរសេរដូច្នេះ «ខ្ញុំទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និតជាមួយ ឯកឧត្ដម , រដ្ឋសភា និងគណបក្សកុម្មុយនីស្តវៀតណាម (CPV) ដើម្បីជំរុញឧត្តមប្រយោជន៍របស់ប្រជាជននិងប្រទេសយើងទាំងពីរ និងដើម្បីរួមចំណែកបន្ថែមទៀត ដល់សន្តិភាព សន្តិសុខ និងវិបុលភាពទាំងក្នុងនិងក្រៅតំបន់។»។

ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមសម្ដេចផ្ទាល់ សម្ដេចតេជោ បានចូលរួមអបអរសាទរដោយក្តី សោមនស្សរីករាយ និងដោយស្មោះអស់ពីដួងចិត្តជូនចំពោះ លោក លឿង គឿង   ដែលបានជាប់ឆ្នោតនាពេលថ្មីៗនេះ ជា ប្រធានាធិបតីវៀតណាម ដោយរដ្ឋសភាវៀតណាម។

តាមខ្លឹមសារនៅក្នុងលិខិត សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកជោគជ័យរបស់លោក លឿង គឿង   ក្នុងការបោះឆ្នោត គឺដោយសារតែលោក លឿង គឿង ជាអ្នកដឹកនាំឆ្នើមនៅថ្នាក់ជាតិ, សមិទ្ធផល និងការលះបង់ដ៏ធំធេងរបស់ ចំពោះជាតិមាតុភូមិ និងប្រជាជន។

សម្ដេច ហ៊ុន សែន បង្ហាញក្ដីជឿជាក់យ៉ាងមុតមាំតាមរយៈលិខិតថា ក្រោមការដឹកនាំរបស់ លោកប្រធានាធិបតី  វៀតណាម នឹងបន្តចម្រើនលូតលាស់ និងក្លាយជាប្រទេសប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ព្រមទាំងក្លាយជាប្រទេសប្រាក់ ចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០ ដោយសារការចូលរួមចំណែករបស់ លោក លឿង គឿង  មួយភាគធំ។

សម្ដេចប្រធានព្រឹទ្ធសភា ក៏បានដាក់ក្ដីរំពឹងថា  សាមគ្គីភាព ទំនាក់ទង និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងជាប្រវត្តិសាស្ត្រ ផ្អែកលើការគោរពគ្នា ទំនុកចិត្តគ្នា និងការប្តេជ្ញាចិត្តទៅវិញទៅមករវាងកម្ពុជា-វៀតណាម​ ក្នុងនាមជាបងប្អូនល្អ អ្នកជិតខាងល្អ និងដៃគូល្អ នឹងត្រូវបានបន្តពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។

គួរឱ្យដឹងថា លោក លឿង គឿង វ័យ៦៧ឆ្នាំ ត្រូវបានរដ្ឋសភាបោះឆ្នោតឱ្យធ្វើជាប្រធានាធិបតីវៀតណាមសម្រាប់អាណត្តិ២០២១ -២០២៦ ជំនួសតំណែងរបស់លោក តូ ឡឹម ដែលត្រូវផ្លាស់ទៅកាន់តំណែងជាប្រធានបក្សកុម្មុយនិស្តវៀតណាម។

មុនក្លាយជាប្រធានាធិបតីវៀតណាម នាថ្ងៃនេះ លោក លឿង គឿង ធ្លាប់ពាក់ឋានន្តរស័ក្ដិជានាយឧត្ដមសេនីយ៍ និងធ្លាប់កាន់ការងារជា  សមាជិកអចិន្ត្រៃយ៍ នៃលេខាធិការដ្ឋានបក្សកុម្មុយនិស្ដវៀតណាម ចាប់តាំងតែពីខែឧសភា ឆ្នាំ២០២៤មក៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Breno Caetano
កីឡា១ នាទីute មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង​នាំ​ចូលប្រយុទ្ធថ្មី Caetano ត្រៀមពាន​អាស៊ី

សន្តិសុខសង្គម២ នាទីutes មុន

កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បំបែកសំណុំរឿងឃាតកម្មនៅស្រុកឈូក ខេត្តកំពត

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ច្រានចោលការរិះគន់​ដែល​ថា​ រដ្ឋបាល​ត្រាំ​​ក្បត់​សម្ព័ន្ធ​មិត្ត​​​​

សេចក្ដីជូនដំណឹង៩ នាទីutes មុន

ឯកឧត្តម ទេព អស្នារិទ្ធ ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន

សេចក្ដីជូនដំណឹង១១ នាទីutes មុន

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៧ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

បច្ចេកវិទ្យា៧ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

ព័ត៌មានជាតិ២០ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

Sokha Hotels

ព័ត៌មានពេញនិយម